Showing posts with label ​​​khmer 1 homework. Show all posts
Showing posts with label ​​​khmer 1 homework. Show all posts

Homework K1

 

1. Read each line and underline the correct word.

. សប្បាម - សប្យាយ - សប្បាយ - សប្បាស - សប្បាវ

. ក្រួសារ - គ្រូសារ - គ្រួលារ - គ្រួសារ - ភ្រួសារ

. បង្ហាញ់ - បង្ហោញ - បង្ហាញ - បង្ហេញ - បង្ហញ

. លំអង់ - លំអង - លាំអង - លាំអង់ - លអង់

. ចញ្ជក់ - រញ្ជក់ - មញ្ជក់ - សញ្ជក់ - ជញ្ជក់

 

2. Circle the English word that matches the Khmer word.

a. មេឃ - ice, water, air, sky, delicious

b. ខ្យល់ - ice, water, air, sky, delicious

c. ទឹកកក - ice, water, air, sky, delicious

d. ឆ្ងាញ់ - ice, water, air, sky, delicious

e. ទឹក - ice, water, air, sky, delicious


3. Choose the right word to make the sentence correct.

Words: ប៉ុន្មាន-លឿង-ត្រជាក់-ឃ្លាន-បង្គន់

Sentences:

. បូណាមិនទាន់បាយទេ។

. ផ្ទះណាវីខូចពីរថ្ងៃហើយ។

. តើឡានមួយគ្រឿងនេះថ្លៃ...?

. ខ្ញុំមានអាវពណ៌ឯណាវីមានពណ៌ស។

. បូណាចូលចិត្តអាកាសធាតុ


Homework K1


Copy the sentences below into your notebook, then translate and read them.
១. ភ្លៀងនឹងធ្លាក់ខ្លាំងនៅពេលល្ងាច។
២. តោះទៅមុជទឹកទន្លេជាមួយខ្ញុំ។
៣. បឹងនេះមានទឹកថ្លាឆ្វង់។
៤. ថ្ងៃនេះសមុទ្រមានរលកធំៗបោកបក់។
៥. ម្ហូបនេះដាក់អំបិលច្រើនពេក។
៦. ក្មេងៗលេងគូររូបលើដីខ្សាច់។
៧. មានធូលីហុយចូលភ្នែកខ្ញុំហើយ។
៨. ថ្ងៃនេះមានពពកខ្មៅច្រើន ប្រហែលជិតភ្លៀងហើយ។
៩. មានអ័ព្ទក្រាស់នៅពេលព្រលឹម។
១០. ថ្ងៃនេះមេឃស្រឡះល្អជាងកាលពីម្សិលម៉ិញ។

១១. ខ្យល់បក់មកត្រជាក់ខ្លាំងណាស់។
១២. ព្រិលនឹងធ្លាក់ច្រើននៅខែកុម្ភៈ។
១៣. នៅមានទឹកកកនៅតាមផ្លូវច្រើន។
១៤. ផ្សែងខ្មៅមើលផ្លូវមិនឃើញទេ។
១៥. ភ្លើងឆេះព្រៃ កំពុងឆេះខ្លាំងណាស់។
១៦. ផេះហ៊ុយទ្រលោម បន្ទាប់ពីភ្លើងរលត់។
១៧. ម្សិលម៉ិញមានភ្លើងឆេះព្រៃ។
១៨. ផ្លូវនេះមានឈ្មោះអ្វី?
១៩. ភ្នំនោះខ្ពស់ជាងគេ។
២០. ផ្កាពណ៌ក្រហមស្អាតជាងគេ។

២១. ស្លឹកឈើមានពណ៌បៃតង។
២២. ចេកទុំមានពណ៌លឿង។
២៣. ឆ្មាខ្មៅកំពុងដេក។
២៤. យប់នេះត្រជាក់ណាស់។
២៥. ថ្ងៃនេះខ្ញុំទៅសាលាជាមួយបូណា។
២៦. ឆ្នាំនេះខ្ញុំដូរទៅរៀននៅបន្ទប់ថ្មី។
២៧. កាហ្វេនេះក្ដៅណាស់។
២៨. ទឹកនេះត្រជាក់ល្អ។
២៩. ទឹកពេញដបហើយ។
៣០. ខ្ញុំទិញសៀវភៅថ្មី។

៣១. ផ្ទះនេះចាស់ណាស់។
៣២. តាសៅជាមនុស្សល្អ។
៣៣. បូណាមិនចិត្តអាក្រក់ទេ។
៣៤. បន្ទាត់នេះត្រង់ល្អ។
៣៥. សាច់នេះរលួយហើយ។
៣៦. កាំបិតនេះមុតណាស់។
៣៧. តុនេះរលោងស្អាត។
៣៨. សាលារៀននៅជិតផ្ទះខ្ញុំ។
៣៩. អាវខ្ញុំទទឹកដោយសារទឹកភ្លៀង។
៤០. សាច់អាំងនេះក្រៀមពេក ញ៉ាំមិនឆ្ងាញ់ទេ។

៤១. បុស្ដុននៅមិនឆ្ងាយពីទីក្រុងឡូវែលទេ។
៤២. នៅខាងស្ដាំដៃជាវិទ្យាល័យឡូវែល។
៤៣. សាលាបឋមសិក្សានៅខាងឆ្វេង។
៤៤. សៀវភៅនៅក្នុងកាបូបស្ពាយរបស់ខ្ញុំ។
៤៥. ត្រីនៅក្នុងទឹកស្ទឹងឡូវែលមានជាតិពុល។
៤៦. ខ្ញុំទៅមើលកុនជាមួយមិត្តភក្តិរបស់ខ្ញុំ។
៤៧. ខ្ញុំនឹងទៅផ្សារជាមួយម៉ែនៅថ្ងៃស្អែក។
៤៨. បើភ្លៀងធ្លាក់ ខ្ញុំនឹងមិនទៅផ្សារទេ។
៤៩. ខ្ញុំសប្បាយចិត្ត ព្រោះបានទៅលេងស្រុកខ្មែរ។
៥០. ខ្ញុំឈ្មោះសុភា អាយុ១៤ឆ្នាំ។

៥១. ជំរាបសួរ! លោកគ្រូសុខសប្បាយទេ?
៥២. សូមអរគុណសម្រាប់ជំនួយរបស់អ្នក។
៥៣. កុមារសប្បាយពេលបានលេងនៅលើសួនថ្មី។
៥៤. សូមទោស ដែលខ្ញុំមកយឺតជាងការណាត់។
៥៥. ខ្ញុំយល់ព្រមនឹងគំនិតទាំងនេះ។
៥៦. ខ្ញុំសុំលាហើយ ជួបគ្នានៅថ្ងៃស្អែកទៀត។
៥៧. ភោជនីយដ្ឋាននេះមានមនុស្សចូលច្រើន។
៥៨. អាហារមួយពេលនេះឆ្ងាញ់ណាស់។
៥៩. ខ្ញុំឃ្លានខ្លាំងណាស់ សុំអីញ៉ាំបន្តិចបានទេ?
៦០. សូមឈប់នៅទីនេះបន្ដិចសិនបានទេ។

៦១. ខ្ញុំគ្មានលុយច្រើនទេខែនេះ។
៦២. ផ្លែឈើនេះមួយគីឡូថ្លៃប៉ុន្មាន?
៦៣. ទូរស័ព្ទនេះថ្លៃណាស់។
៦៤. គ្រួសារខ្ញុំរស់នៅទីក្រុងភ្នំពេញ។
៦៥. ខ្ញុំមានបងប្អូនបីនាក់។
៦៦. លោកតាស្រលាញ់ចៅៗរបស់គាត់ណាស់។
៦៧. មីងខ្ញុំធ្វើការនៅសាលាក្រុងឡូវែល។
៦៨. ខ្ញុំនឹងទៅលេងផ្ទះបងប្អូនជីដូនមួយនៅខែក្រោយ។
៦៩. គាត់ជិះម៉ូតូទៅធ្វើការជារៀងរាល់ថ្ងៃ។
៧០. តើរថយន្ដមួយគ្រឿងនេះម៉ាកអ្វីដែរ?

៧១. ខ្ញុំជិះកង់ទៅសាលារៀនរាល់ថ្ងៃ។
៧២. ភេសជ្ជៈមួយកែវនេះត្រជាក់ល្អ។
៧៣. ខ្ញុំផឹកទឹកត្នោតផ្អែមរាល់ថ្ងៃ។
៧៤. ឪពុកខ្ញុំចូលចិត្តផឹកទឹកតែរាល់ព្រឹក។
៧៥. ខ្ញុំមិនផឹកកាហ្វេទេ។
៧៦. ម្តាយខ្ញុំទៅទិញបន្លែនៅផ្សារប៉ៃលិន។
៧៧. តាសៅកើតជំងឺផ្ដាសាយធំ។
៧៨. បង្គន់ផ្ទះបូណាស្ទះពីរថ្ងៃហើយ។
៧៩. សម្លកកូរនេះឆ្ងាញ់ណាស់។
៨០. ឆ្នាំនេះកសិករទទួលបានផលស្រូវបរិបូណ៍ណាស់។

៨១. បូណាចូលចិត្តរាប់អានមិត្តថ្មី។
៨២. យើងមិនគួរបញ្ឆោតអ្នកដទៃទេ។
៨៣. យាយសុខមានទ្រព្យសម្បត្តិច្រើន។
៨៤. ម៉ែខ្ញុំស្រលាញ់កូនៗណាស់។
៨៥. កាំបិតនេះមុតខ្លាំង។
៨៦. ខ្ញុំជួលផ្ទះមួយនៅទីក្រុងឡូវែល។
៨៧. រថយន្ដនេះដឹកទំនិញប៉ុន្មានតោន?
៨៨. បូណាកំពុងគណនាលេខដែលគ្រូដាក់អោយ។
៨៩. ក្រុមទាំងពីរកំពុងដណ្ដើមយកលេខមួយ។
៩០. ក្មេងៗសើចសប្បាយដោយគ្មានកង្វល់។

៩១. តាសៅយកភួយមកដណ្ដប់អោយបូណា។
៩២. ខ្ញុំចូលចិត្តស្តាប់តន្រ្ដីបុរាណ។
៩៣. ខ្ញុំជាជនជាតិខ្មែរ។
៩៤. លោកគ្រូដាស់តឿនសិស្សឲ្យខំរៀន។
៩៥. តាបង្ហាញរូបថតកាលគាត់រស់នៅក្នុងជំរំ។
៩៦. បុកល្ហុងនេះហឹរណាស់។
៩៧. សកម្មភាពនេះមានប្រយោជន៍ដល់សហគមន៍។
៩៨. ភាសាអង់គ្លេសជាភាសាសាកល។
៩៩. ផ្កានេះមានគន្ធក្រអូបពិដោរជាងគេ។
១០០. នេះជាឃ្លាំងអង្ករ។

១០១. គ្រូពេទ្យឆ្លុះពិនិត្យមើលពោះវៀនអ្នកជំងឺ។
១០២. ខ្នងខ្ញុំឈឺតិចៗ។
១០៣. តើនរណាមានជម្ងឺបេះដូង?
១០៤. យាយសុខឆថ្លើមជ្រូកជាមួយខ្ញី។
១០៥. ខ្ញុំផឹកទឹកដោះគោរាល់ថ្ងៃ។
១០៦. ខ្ញុំញុំាបាយជាមួយណាវី។
១០៧. ឆ្កែខាំស្បែកជើងខ្ញុំដាច់អស់។
១០៨. ឈ្លើងជាសត្វជញ្ជក់ឈាម។
១០៩. ចន្ទរះនៅពេលយប់។
១១០. បូណាក្អួតពេញមួយយប់ហើយ។ ។

១១១. ណាវីស្ទើរតែលង់ទឹកស្ទឹងឡូវែលកាលពីម្សិលម៉ិញ។

១១២. លំអងផ្ការោយពាសពេញសួនច្បារ។
១១៣. ចង្រិតយំណាស់។
១១៤. ឆ្នាំនេះអាកាសធាតុរងាខ្លាំងជាងឆ្នាំមុន។
១១៥. ឆ្អឹងដៃរបស់បូណាបាក់ហើយ។
១១៦. លក្ខខណ្ឌនេះពិបាកទទួលយកណាស់។
១១៧. សាលាក្រុងបានរៀបចំឡាយឡុងលក់ដី។
១១៨. ខ្ញុំចូលចិត្តញុំាឪឡឹក។
១១៩. ព័ត៌មាននេះជារឿងឯកជនសុទ្ធសាធ។
១២០. ប្រជាជនត្រូវតែបង់ពន្ធ។

១២១. បូណាកាន់ចង្កូតឡានយ៉ាងប្រុងប្រយ័ត្ន។
១២២. ផ្ទះខ្ញុំនៅជិតសាលាក្រុងឡូវែល។
១២៣. ឆ្កែរត់លេងនៅមុខផ្ទះ។
១២៤. ម្តាយខ្ញុំទៅផ្សារមេឃ។
១២៥. ព្រំនេះទន់ល្អណាស់។
១២៦. ធម្មជាតិព្រៃភ្នំមានសម្រស់ស្រស់ស្អាត។
១២៧. ប្រទេសសៀមមានរដ្ឋប្រហារទៀតហើយ។
១២៨. ប្អូនបូណាកើតកញ្រ្ជឹល។
១២៩. ខ្ញុំឈឺក្រពះមួយឆ្នាំហើយ។
១៣០. ពួកគេជជែកអំពីនយោបាយប្រទេសជាតិ។

១៣១. ម៉ែប្រើជញ្ជីងថ្លឹងបន្លែ និងសាច់។
១៣២. រដ្ឋត្រូវការអភិវឌ្ឍន៍តំបន់នេះ។
១៣៣. យុវតីជាសសរទ្រូងរបស់ប្រទេសជាតិ
១៣៤. តារាចម្រៀងនោះខ្ពស់សង្ហាជាងគេ។
១៣៥. រដូវវស្សាមានភ្លៀងច្រើន។
១៣៦. ទីទុយរកចំណីនៅពេលយប់។
១៣៧. ជីវិតធម្មតាក៏មានសុភមង្គលដែរ។
១៣៨. ភ្នំពេញជារដ្ឋធានីនៃកម្ពុជា។
១៣៩. នាងចូលចិត្តរបាំបុរាណ។
១៤០. ហនុមានជាតួអង្គស្ដេចស្វាក្នុងរឿងរាមកេរ្តិ៍។


Homework K1

 

Read aloud then translate the words and sentences below into English.

a. Words

១. ការពារ        ការងារ       កាឡៃ         កកូរ

២. កុហក         កិលេស      ការី            កុមារ

៣. កាសែត      កុសល       កាបូប         កេសរ

៤. កុះករ          កំសួល       កំភួន          កំពូល

៥. កេងកង       កំរោល        កកេរ          កំហូច

៦. កំផែង         កំភេម         កោះកុង      កោះធំ

៧. កូនទា         កកោស      កំណាយ     កំបោរ

៨. កំដរ            កំលោះ       កំហោក      កៅសិប

៩. កំហុស        កំហិត         កំសៀវ        កំសាក

១០. កំចាយ     កំដរ           កំណើត      កំណាច

 

b. Sentences:

១. ទាហានប្រឹងច្បាំងការពារទឹកដី។

២. ខ្ញុំមានការងារធ្វើច្រើននៅថ្ងៃនេះ។

៣. ណាវីទិញកងដៃកាឡៃមួយគូ។

៤. យាយសុខចូលចិត្តស្លសម្លកកូរ

៥. បូណាមិនដែលនិយាយកុហកទេ។

៦. តាសៅខឹងកាចដូចកំរោលចូលអីចឹង។

៧. យាយសុខចេះស្លសម្លការី

៨. កុមារត្រូវការការថែទាំពីមាតាបិតា។

៩. ពិធីបុណ្យចូលឆ្នាំមានមនុស្សចូលរួមយ៉ាងកុះករ

១០. ការជួយគ្នាគឺជាកុសលល្អ។

១១. បូណាបាត់កាបូបលុយ។

១២. កេសរគឺលម្អងផ្កា។

១៣. ឪពុកខ្ញុំអានកាសែតរៀងរាល់ព្រឹក។

១៤. ខ្យល់ព្យុះនឹងអស់កំសួលនៅយប់នេះ។

១៥. កំភួនដៃបូណាធំជាងកំភួនដៃតាសៅ។

១៦. ភ្នំព្រះវិហារមានកំពូលខ្ពស់ជាងគេ។

១៧. សត្វកេងកងមានចំពុះធំៗ។

១៨. កិលេសធ្វើឱ្យមនុស្សមិនស្ងប់ក្នុងចិត្ត។

១៩. កណ្ដុរកំពុងកកេរព្រំ។

២០. ណាវីថា បូណាជាមនុស្សកំហូច

២១. ផ្ទះនេះមាកំផែងខ្ពស់ជាងគេ។

២២. តើប្អូនស្គាល់សត្វកំភេមទេ?

២៣. ខ្ញុំធ្លាប់ទៅលេងខេត្តកោះកុងកាពីខែមុន។

២៤. ស្រុកកោះធំនៅក្នុងខេត្តកណ្ដាល។

២៥. កូនទាកំពុងហែលទឹកស្រះ។

២៦. ​ឡាននេះបើកកកោសនឹងចិញ្ចើមផ្លូវ។

២៧. បូណារៀនធ្វើកំណាយនៅប្រាសាទអង្គរវត្ត។

២៨. យាយសុខពិសាម្លូរជាមួយកំបោរ

២៩. ណាវីទិញកំរាលព្រំថ្មី។

៣០. ណាវីអង្គុយកំដរយាយសុខ។

៣១. បូណាជាចៅកំលោះរបស់យាយសុខ។

៣២. ពេទ្យបានយកកំហាកតាសៅទៅពិនិត្យហើយ។

៣៣. ខ្ញុំមានលុយតែកៅសិបដុល្លារគត់។

៣៤. ខ្ញុំសុំទោសចំពោះកំហុសរបស់ខ្ញុំ។

៣៥. ច្បាប់បានកំហិតដល់យើងគ្រប់គ្នា។

៣៦. ណាវីទិញកំសៀវដាំទឹកថ្មី។

៣៧. បូណាមិនមែនជាមនុស្សកំសាកទេ។

៣៨. សៀមបានប្រើល្បិចកំចាយបន្ទាយលង្វែក។

៣៩.​ ថ្ងៃនេះគឺជាថ្ងៃកំណើតរបស់ខ្ញុំ។

៤០.​ ចោរសៀមកំណាចមែនតែមិនគួរឱ្យខ្លាចទេ។


Homework K1

 

Read aloud and translate the words and sentences below into English.

a. Words

១. គេ        ខះ            គោ           កូន           គោរព

២. ខាល    គរ             កៅសិប     គូរ             ខុន

៣. គេង     ខួរ                           ខោក         កាយ

៤. ខាន     កុំ              ខោ           គូ              ខួប

៥. កូរ        គោក         ខក           កៅអី         ខាំ

៦. ខាត     កាំ            គោះ          ខឹង           គែ

៧. ខូច      គូស          ខុស          កុក           ខៀវ

៨. ខឹង       ខែ             កក           ខួច           គូសបន្ទាត់

 

b. Sentences.

១. ពួកគេទៅរៀនហែលទឹករាល់ថ្ងៃ។
២. ទឹកស្ទឹងឡូវែលខះជិតអស់ហើយ។
៣. គោកំពុងតែស៊ីស្មៅនៅវាលស្រែ។
៤. កូនរបស់ខ្ញុំចូលចិត្តអានសៀវភៅ។
៥. កូនៗត្រូវចេះគោរពឪពុកម្តាយ។

៦. បូណាកើតនៅឆ្នាំខាល
៧. មានសំរាមគរមុខផ្ទះច្រើនណាស់។
៨. ខ្ញុំមានលុយកៅសិបដុល្លារ។
៩. ណាវីចេះគូររូបផ្កាបានស្អាតណាស់។
១០. ខុនគឺស្ដេចក្នុងល្បែងអុក។

១១. ប្អូនខ្ញុំគេងលក់លឿនណាស់។
១២. ខួរគឺជាផ្នែកសំខាន់នៃរាងកាយ។
១៣. អក្សរ ជាព្យញ្ជនៈទីមួយក្នុងភាសាខ្មែរ។
១៤. តាសៅខោកក្បាលបូណាមួយក្រញ៉។
១៥. ការហាត់ប្រាណធ្វើអោយរាងកាយរឹងមាំ។

១៦. ខ្ញុំខានទៅវត្តច្រើនថ្ងៃហើយ។
១៧. សូមកុំជជែកគ្នានៅក្នុងថ្នាក់រៀន។
១៨. បូណាមានស្បែកជើងថ្មីមួយគូ
១៩. តើកៅអីនេះថ្លៃប៉ុន្មាន។
២០. ណាវីធ្វើពិធីខួបកំណើតនៅផ្ទះ។

២១. ម៉ែខ្ញុំកំពុងកូរសម្ល។
២២. តាសៅមិនចូលចិត្តពិសារម្ហូបគោកទេ ។
២៣. ព្រឹកនេះខ្ញុំខកឡានក្រុងទើបទៅសាលាយឺត។
២៤. ខោថ្មីរបស់ខ្ញុំមានពណ៌ខៀវ។
២៥. ក្មេងតូចៗខាំផ្លែប៉ោមលេង។

២៦. នៅខែនេះបូណាខាតបង់ប្រាក់ច្រើនណាស់។
២៧. កាំកង់របស់បូណាបាក់មួយហើយ។
២៨. ខ្ញុំឮសូរសំឡេងគោះទ្វារ។
២៩.​ប្អូនខ្ញុំជាមនុស្សឆាប់ខឹងណាស់។
៣០. គេមិនញ៉ាំគែមាន់ទេ តែគេញ៉ាំកោះមាន់។

៣១. ទូរស័ព្ទខ្ញុំខូចហើយ។
៣២. គ្រូអោយសិស្សគូសរង្វង់។
៣៣. ការឆ្លើយនេះខុសហើយ។
៣៤. កុកកំពុងរកចំណីនៅក្នុងស្រះ។
៣៥. ថ្ងៃនេះមេឃមានពណ៌ខៀវស្រឡះ។

៣៦. រដូវត្រជាក់ទឹកបឹងកករឹងអស់។
៣៧. ខែនេះខ្ញុំទំនេរច្រើន។
៣៨. តាសៅខឹងព្រោះបូនាមិនស្តាប់។
៣៩. ថ្ពាល់របស់ណាវីខួចទាំងសងខាង។
៤០. គ្រូឲ្យសិស្សរៀនគូសបន្ទាត់


Homework K1

 

សូមសរសេរពាក្យ និងប្រយោគខាងក្រោមទៅក្នុងសៀវភៅរបស់ប្អូន បន្ទាប់មក បកប្រែពាក្យ និងប្រយោគនីមួយៗទៅជាភាសាអង់គ្លេស ហើយអានពាក្យ និងឃ្លាប្រយោគទាំងនោះ។

Copy the words and sentences below into your notebook. Then translate each word and sentence into English and practice reading them aloud.

ក. ពាក្យ

១. កង            កុលាប         កំពូល         កករ           កូនប្រុស

២. កីឡា         កកេរ           កុំទៅ          កុះករ          កែខៃ

៣. កកូរ          កូនស្រី         កីឡា          កុក            កាត

៤. កកាយ       ការងារ        កាត់           កំជិល         កងជើង

៥. កំពស់        កាំបិត          កង់ឡាន     កងដៃ         កំលោះ

៦. កង់            ការពារ        កូន            កង់បែក       កុសល        

៧.  កែង         កកាយ        កោះ           កាប់           កំហុស

 

ខ. ប្រយោគ

១. ការពារ - ទាហានបានឈរការពារជាតិយ៉ាងមោះមុត។

២. កុលាប - ផ្កាកុលាបមានក្លិនក្រអូបឈ្ងុយ។

៣. កំពូល - ភ្នំនេះមានកំពូលខ្ពស់ខ្ពស់ចាងគេ។

៤. កូន - កូនខ្ញុំទៅសាលារៀននៅវិទ្យល័យឡូវែល។

៥. កូនប្រុស - តាសៅមានកូនប្រុសតែម្នាក់គត់។

៦. កីឡា - ខ្ញុំចូលចិត្តលេងកីឡាបាល់ទះ។

៧. កកេរ - កណ្ដុរកកេរទូរខៅអាវ។

៨. កែង - យាយសុខឈឺកែងដៃ។

៩. កុះករ - ផ្សារនេះមិនសូវមានមនុស្សកុះករទេ។

១០. កែខៃ - តាសៅកំពុងកែខៃឈើធ្វើកៅអី។

១១. កកូរ - ណាវីកំពុងកកូរសាច់ និងគ្រឿង ដើម្បីសម្លកកូរ។

១២. កូនស្រី - យាយសុខមានកូនស្រីពីរនាក់។

១៣. កីឡា - ការលេងកីឡាជួយឱ្យរាងកាយយើងរឹងមាំ។

១៤. កុក - សត្វកុកមានពណ៌ស ហើយកវាវែង។

១៥. កាត - ខ្ញុំទិញកាតទូរស័ព្ទ ដើម្បីហៅទៅស្រុកខ្មែរ។

១៦. កកាយ - មាន់កកាយដំណាំយាយសុខខូចអស់។

១៧. ការងារ - បូណាមិនមានការងារធ្វើពីរខែហើយ។

១៨. កាត់ - ណាវីចេះកាត់ខោអាវ។

១៩. កងដៃ - ណាវីមានកងដៃមាសស្អាតៗណាស់។

២០. កងជើង - របាំនេះតម្រូវអោយពាក់កងជើងពេលរាំ។

២១. កំពស់ - អាគារនេះមានកំពស់ខ្ពស់ជាងគេ។

២២. កាំបិត - កាំបិតមុខពីរនេះទុកសម្រាប់ធ្វើអ្វី?

២៣. កករ - ទឹកនេះមានកករច្រើន កុំផឹកអី។

២៤. កំជិល - បូណាមិនមែនជាក្មេងកំជិលដូបប្អូនរបស់វាទេ។

២៥. កំលោះ - បូណាគឺជាកូនកំលោះរបស់យាយសុខ។

២៦. កង់ - ខ្ញុំជិះកង់ទៅសាលារៀនរៀងរាល់ថ្ងៃ។

២៧. កង - ទាហានមួយកងនេះមកពីខាងណា?

២៨. កង់ឡាន - កង់ឡាននេះមានទំហំធំជាងគេ។

២៩. កង់បែក - កង់ខ្ញុំបែកហើយ មិនអាចជិះទៅមុខបានទេ។

៣០. កុសល - យាយសុខធ្វើអំពើជាកុសលបានច្រើនណាស់។

៣១. កុំទៅ - ម៉ែបានបា្រប់ថា កុំទៅឆ្ងាយពីមាត់ទឹកពេក

៣២. កកាយ - ក្មេងកំពុងកកាយដីខ្សាច់នៅមាត់សមុទ្រ។

៣៣. កោះ - ខ្ញុំចង់ទៅលេងនៅកោះ។

៣៤. កាប់ - តាសៅកាប់ឈើ។

៣៥. កំហុស - ខ្ញុំសូមទោសចំពោះកំហុសរបស់ខ្ញុំ។


Homework K1

 

Students are instructed to copy the words and sentences below into their notebooks, translate them, and read them aloud.

a-Words

១. ជុំរុំ           វាំងនន      គោរព        មេធាវី      ជឿនលឿន

២. ពុះពារ     ការងារ     លះបង់      ណែនាំ    ទាំងមូល

៣. កុមារ       រៀបចំ       ពោះវៀន    ពេញ       បៃតង

៤. សែសិប    ដោះដូរ     កៅស៊ូ        នេសាទ   រាបសារ

៥. មៀម       ជុំវិញ        ខៀវ          កីឡា       សាលារៀន


b-Sentences

១. កាលពីកុមារ បូណារស់នៅជាមួយយាយសុខ។

២. ណាវីទិញវាំងននពណ៌ក្រហម។

៣. តាសៅដើរហាត់ប្រាណជុំវិញផ្ទះ។

៤. យាយសុខធ្លាប់ធ្វើការនៅចំការកៅស៊ូ។

៥. បូណាមិនដែលលេងកីឡាបាល់ទះទេ។

៦. ណាវីខំពុះពាររៀនសូត្ររហូតកើតជាមេធាវី។

៧. ការងារណាក៏មានតម្លៃដែរ។

៨. តាសៅលះបង់ពេលវេលាមើលថែចៅៗរបស់គាត់។

៩. បូណាតែងតែស្ដាប់តាមការណែនាំរបស់លោកគ្រូ។

១០. បូណាស្ងោរមាន់ទាំងមូល។

១១. តាសៅធ្លាប់នៅជុំរុំខាវអីដាងមុននឹងមករស់នៅអាមេរិក។

១២. ណាវីកំពុងតែរៀបចំដាំផ្កានៅមុខផ្ទះ។

១៣. តាសៅទៅពិនិត្យពោះវៀនដុះខ្នែង។

១៤. បូណាដាំបាយពេញឆ្នាំង។

១៥. វាលស្មីពណ៌បៃតងស្អាតណាស់។

១៦. បូណាមិនទាន់អាយុសែសិបឆ្នាំទេ។

១៧. យាយសុខបានយកមាសទៅដោះដូរនឹងអង្ករ។

១៨. ណាវីមានក្ដីប្រាថ្នាចង់ធ្វើជាមេធាវី។

១៩. តាសៅធ្លាប់ធ្វើជាអ្នកនេសាទ។

២០. យាយសុខប្រាប់កូនចៅគាត់ថា បូណាជាក្មេងសុភាពរាបសារ។

២១. សត្វមៀមរកស៊ីចំណីពេលយប់ដូចទីទុយដែរ។

២២. ក្មេងៗត្រូវចេះគោរពចាស់ទុំ។

២៣. ថ្ងៃនេះផ្ទៃមេឃមានពណ៌ខៀវស្រងាត់។

២៤. អាមេរិកជាប្រទេសជឿនលឿន។

២៥. សាលារៀនខ្ញុំនៅជិតសាលាក្រុងឡូវែល។

Homework K1

Copy the Khmer vocabulary words into your notebook. Write the English translation for each word. Practice reading the Khmer words aloud, record your voice while reading them in Khmer, and send the recording on Remind.


១. ចុះចេញ - ចៅ - ពុះពារ - ថោក - រះ

២. បោស - ជុំវិញ - លោត - ចាំបាច់ - ឈឺ

 

៣. ចុះចូល - ពោត - អុំទូក - តា - ទាំងមូល

៤. ដំណាំ - សុំ - ឆោត - នៅ - ដុះដាល

 

៥. ដុះ - រោល - ធុំ - សាំង - ជួយ

៦. ពុះ - នៅ - កុះករ - រីករាយ - មិថុនា

 

៧. គីមី - រាំ - វោហារ - មួយ - ទៅ

៨. យាយ - គោរព - ខៀវ - បឹង - រុះរើ


Homework K1 ជ

Translate words below into English:

ជា         ជាង         ជូត           ជួរ            ជួស

ជាំ         ជាតិ         ជុំ             ជីក            ជើង

ជជុះ      ជជែក       ជន         ជនបទ       ជរា

ជល      ជាយ        ជាវ          ជាស        ជិត

ជីតា      ជីព           ជីរ            ជំរំ            ជុំរុំ

ជូន        ជួញ         ជួប           ជើង         ជឿ

ជេរ       ជែង         ជោក        ជោគ       ជំនាញ

ជំនុំ        ជំនំ           ជំនូន        ជំនួញ       ជំពូក

ជីវិត      ជំហាន      ជះ           ជំងឺ      ជឿនលឿន

 

K1 ក ខ គ ឃ ង

Consonants ក              ខ               គ              ឃ             ង   Words ១. កូន       ២. ខោ     ៣. គោ    ៤. ឃ្លាន   ៥. ងុយ