Homework K1

 

Read aloud and translate the words and sentences below into English.

a. Words

១. គេ        ខះ            គោ           កូន           គោរព

២. ខាល    គរ             កៅសិប     គូរ             ខុន

៣. គេង     ខួរ                           ខោក         កាយ

៤. ខាន     កុំ              ខោ           គូ              ខួប

៥. កូរ        គោក         ខក           កៅអី         ខាំ

៦. ខាត     កាំ            គោះ          ខឹង           គែ

៧. ខូច      គូស          ខុស          កុក           ខៀវ

៨. ខឹង       ខែ             កក           ខួច           គូសបន្ទាត់

 

b. Sentences.

១. ពួកគេទៅរៀនហែលទឹករាល់ថ្ងៃ។
២. ទឹកស្ទឹងឡូវែលខះជិតអស់ហើយ។
៣. គោកំពុងតែស៊ីស្មៅនៅវាលស្រែ។
៤. កូនរបស់ខ្ញុំចូលចិត្តអានសៀវភៅ។
៥. កូនៗត្រូវចេះគោរពឪពុកម្តាយ។

៦. បូណាកើតនៅឆ្នាំខាល
៧. មានសំរាមគរមុខផ្ទះច្រើនណាស់។
៨. ខ្ញុំមានលុយកៅសិបដុល្លារ។
៩. ណាវីចេះគូររូបផ្កាបានស្អាតណាស់។
១០. ខុនគឺស្ដេចក្នុងល្បែងអុក។

១១. ប្អូនខ្ញុំគេងលក់លឿនណាស់។
១២. ខួរគឺជាផ្នែកសំខាន់នៃរាងកាយ។
១៣. អក្សរ ជាព្យញ្ជនៈទីមួយក្នុងភាសាខ្មែរ។
១៤. តាសៅខោកក្បាលបូណាមួយក្រញ៉។
១៥. ការហាត់ប្រាណធ្វើអោយរាងកាយរឹងមាំ។

១៦. ខ្ញុំខានទៅវត្តច្រើនថ្ងៃហើយ។
១៧. សូមកុំជជែកគ្នានៅក្នុងថ្នាក់រៀន។
១៨. បូណាមានស្បែកជើងថ្មីមួយគូ
១៩. តើកៅអីនេះថ្លៃប៉ុន្មាន។
២០. ណាវីធ្វើពិធីខួបកំណើតនៅផ្ទះ។

២១. ម៉ែខ្ញុំកំពុងកូរសម្ល។
២២. តាសៅមិនចូលចិត្តពិសារម្ហូបគោកទេ ។
២៣. ព្រឹកនេះខ្ញុំខកឡានក្រុងទើបទៅសាលាយឺត។
២៤. ខោថ្មីរបស់ខ្ញុំមានពណ៌ខៀវ។
២៥. ក្មេងតូចៗខាំផ្លែប៉ោមលេង។

២៦. នៅខែនេះបូណាខាតបង់ប្រាក់ច្រើនណាស់។
២៧. កាំកង់របស់បូណាបាក់មួយហើយ។
២៨. ខ្ញុំឮសូរសំឡេងគោះទ្វារ។
២៩.​ប្អូនខ្ញុំជាមនុស្សឆាប់ខឹងណាស់។
៣០. គេមិនញ៉ាំគែមាន់ទេ តែគេញ៉ាំកោះមាន់។

៣១. ទូរស័ព្ទខ្ញុំខូចហើយ។
៣២. គ្រូអោយសិស្សគូសរង្វង់។
៣៣. ការឆ្លើយនេះខុសហើយ។
៣៤. កុកកំពុងរកចំណីនៅក្នុងស្រះ។
៣៥. ថ្ងៃនេះមេឃមានពណ៌ខៀវស្រឡះ។

៣៦. រដូវត្រជាក់ទឹកបឹងកករឹងអស់។
៣៧. ខែនេះខ្ញុំទំនេរច្រើន។
៣៨. តាសៅខឹងព្រោះបូនាមិនស្តាប់។
៣៩. ថ្ពាល់របស់ណាវីខួចទាំងសងខាង។
៤០. គ្រូឲ្យសិស្សរៀនគូសបន្ទាត់


No comments:

Post a Comment

លេខខ្មែរ Khmer number

  លេខ             អក្សរ                     Number ១                      មួយ                            1      ២                    ពីរ ...