Homework K1

 

Read aloud then translate the words and sentences below into English.

a. Words

១. កោះ          ចុះ             ទី              ជា             រៃ

២. សេះ          តោះ           ទា            ឈើ           ដោះ

៣. នៅ           ទោះ           បី           ហា            នេះ

៤. គោះ          ទៅ            សុំ            ពៅ            លះ

៥. ពោះ          រះ              ជោះ          ឆា             ដុះ

៦. ទុំ              ខោ            នោះ          ចៅ            ពូ

៧. លូ            ឈឺ            ដី              បោះ           ថោះ

៨. ដៃ             មា             ចោះ          សោះ         រុំ

៩. នំ              ហោះ         យំ            មោះ           គោ

១០. កុក         ទាន           ជួយ          បាន           ចាន

១១. មួយ        ដាន           កួយ          លាន          រួត

១២. មាន       តាម           ភួយ          ឡាន          រាន

១៣. ទូក         លុយ          លាន         លោក         គោក

១៤. កីឡា       កាកី           កុមារ         ទំហំ           សាលា

១៥. កៅអី       បាយឆា      កុហក        ដំឡូង         រឹងមាំ


b. Sentences

១. កោះ៖ ខ្ញុំទៅលេងកោះជាមួយណាវី។

២. ចុះ៖ ណាវីចុះពីឡានយ៉ាងប្រុងប្រយ័ត្ន។

៣. ទី៖ នេះជាទីស្នាក់ការនៅរបស់ខ្ញុំ។

៤. ជា៖ ណាវីចង់ក្លាយជាគ្រូបង្រៀន។

៥. រៃ៖ ខែនេះរៃកើតច្រើនណាស់។

៦. សេះ៖ សេះនេះរត់លឿនជាងគេទាំងអស់។

៧. តោះ៖ តោះយើងទៅរៀនជាមួយគ្នា។

៨. ទា៖ ទាចូលចិត្តហែលទឹក។

៩. ឈើ៖ តាសៅដាំដើមឈើនៅក្រោយផ្ទះ។

១០. ដោះ៖ ម្តាយបំបៅកូនដោយទឹកដោះ។

១១. នៅ៖ ពេលនេះខ្ញុំមិននៅផ្ទះទេ។

១២. ទោះ៖ ទោះបីភ្លៀងក៏ដោយ ខ្ញុំនៅតែទៅសាលាដែរ។

១៣. បី៖ ណាវីជាកូនទីបីនៅក្នុងគ្រួសារ។

១៤. ហា៖ បូណាហាមាត់អោយពេទ្យពិនិត្យ។

១៥. នេះ៖ នេះជាសៀវភៅសរសេររបស់ខ្ញុំ។

១៦. គោះ៖ បូណាគោះទ្វារផ្ទះណាវី។

១៧. ទៅ៖ ថ្ងៃស្អែក ខ្ញុំនឹងទៅផ្សារជាមួយម៉ាក់ដែរ។

១៨. សុំ៖ ខ្ញុំសុំជិះឡានជាមួយផងបានទេ។

១៩. ពៅ៖ បូណាមិនមែនជាកូនពៅទេ។

២០. លះ៖ ណាវីនិយាយលះណាស់។

២១. ពោះ៖ បូណាឈឺពោះព្រោះញ៉ាំហឹរពេក។

២២. រះ៖ យប់នេះខែរះមូលក្រឡង់។

២៣. ជោះ៖ បូណាត្រូគេជោះរហូតហើមជើងហើយ។

២៤. ឆា៖ ណាវីឆាខ្ញីសាច់គោ។

២៥. ដុះ៖ ផ្កាកុលាបចាប់ផ្ដើមដុះហើយ។

២៦. ទុំ៖ ផ្លែស្វាយទុំមានរសជាតិផ្អែម។

២៧. ខោ៖ ខ្ញុំបានទិញខោថ្មីមួយកាលពីអាទិត្យមុន។

២៨. នោះ៖ នោះគឺជាផ្ទះរបស់យាយសុខ។

២៩. ចៅ៖ បូនាគឺជាចៅរបស់តាសៅ។

៣០. ពូ៖ ពូរបស់ខ្ញុំរស់នៅទីក្រុងឡូវែល។

៣១. លូ៖ ទឹកហូរចូលលូពេញអស់ហើយ។

៣២. ឈឺ៖ ខ្ញុំឈឺក្បាលបន្តិចនៅថ្ងៃនេះ។

៣៣. ដី៖ តាសៅមានដីស្រែធំជាងគេ។

៣៤. បោះ៖ បូនាបោះបាល់បានយ៉ាងល្អ។

៣៥. ថោះ៖ ឆ្នាំនេះគឺឆ្នាំថោះ។

៣៦. ដៃ៖ ត្រូវលាងដៃមុននឹងញ៉ាំអាហារ។

៣៧. មា៖ មាខ្ញុំចូលចិត្តបើកឡានទៅឆ្ងាយៗ។

៣៨. ចោះ៖ សត្វត្រសេះចោះរន្ធឈើធ្វើសំបុក។

៣៩. សោះ៖ ម្ហូបនេះគ្មានជាតិសោះ។

៤០. រុំ៖ សត្វពីងពាងរុំរុយជាប់ហើរមិនរួច។

៤១. នំ៖ ខ្ញុំចូលចិត្តនំត្នោតជាងនំកង។

៤២. ហោះ៖ សត្វស្ទាំងហោះលឿនណាស់។

៤៣. យំ៖ កូនឆ្មាយំរកមេរបស់វា។

៤៤. មោះ៖ តាសៅឥតមានមោះ(មន្ទិល)នឹងបូណាទេ។

៤៥. គោ៖ គោកំពុងស៊ីស្មៅនៅវាលស្រែ។

៤៦. កុក៖ កុកឈរចាំចាប់ត្រី។

៤៧. ទាន៖ យាយសុខតែងតែធ្វើទានជាមួយអ្នកក្រ។

៤៨. ជួយ៖ ណាវីគឺជាអ្នកជួយរកការងារអោយខ្ញុំធ្វើ។

៤៩. បាន៖ ខ្ញុំបានពិន្ទុល្អជាងគេនៅក្នុងថ្នាក់។

៥០. ចាន៖ ចានគុយទាវនេះស្អាតណាស់។

៥១. មួយ៖ ខ្ញុំមានសៀវភៅសរសេរថ្មីមួយក្បាល។

៥២. ដាន៖ នេះជាដានជើងដំរី។

៥៣. កួយ៖ បូណាមិនមែនជាជនជាតិកួយទេ។

៥៤. លាន៖ ផ្ទះរបស់ណាវីមានតម្លៃលានដុល្លារ។

៥៥. រួត៖ ពស់ថ្លាន់រួតកូនគោ។

៥៦. មាន៖ ខ្ញុំមានមិត្តល្អៗច្រើន។

៥៧. តាម៖ ខ្ញុំដើរតាមណាវីជិតមួយម៉ោងហើយ។

៥៨. ភួយ៖ ខ្ញុំគេងដណ្ដប់ភួយទើបកក់ក្តៅ។

៥៩. ឡាន៖ ឡានរបស់បូណាស្អាតណាស់។

៦០. រាន៖ តាសៅជួសជុលរានផ្ទះគាត់។

៦១. ទូក៖ បូណាមិនចេះចែវទូកទេ។

៦២. លុយ៖ ខ្ញុំសន្សំលុយរៀងរាល់ថ្ងៃ។

៦៣. លាន៖ ដូណាល់ត្រាំមានលុយរាប់លានដុល្លារ។

៦៤. លោក៖ តើលោកគ្រូបង្រៀនយើងពីអ្វីថ្ងៃនេះ។

៦៥. គោក៖ សម្លនេះគោកពេកញ៉ាំមិនឆ្ងាញ់ទេ។

៦៦. កីឡា៖ ខ្ញុំចូលចិត្តលេងកីឡាបាល់ទាត់។

៦៧. ​​​​កាកី៖ រឿងកាកីកម្សត់ណាស់។

៦៨. កុមារ៖ កុមារលេងនៅសួនប៉ៃលិនយ៉ាងរីករាយ។

៦៩. ទំហំ៖ ប្រអប់នេះមានទំហំធំគេ។

៧០. សាលា៖ ខ្ញុំទៅសាលារៀនរៀងរាល់ថ្ងៃ។

៧១. កៅអី៖ យាយសុខអង្គុយលើកៅអី។

៧២. បាយឆា៖ ខ្ញុំញ៉ាំបាយឆាជាមួយសាច់មាន់។

៧៣. កុហក៖ បូណាមិនដែលនិយាយកុហកគេទេ។

៧៤. ដំឡូង៖ ខ្ញុំចូលចិត្តញ៉ាំដំឡូងជាងត្រាវ។

៧៥. រឹងមាំ៖ បូណាមានរាងកាយរឹងមាំជាងប្អូនរបស់វា។



No comments:

Post a Comment

Consonant and sub-consonant ធ្វ

Consonant and sub-consonant ធ្វ (ធ ជើង វ) ធ្វា             ធ្វិ              ធ្វី              ធ្វឹ              ធ្វឺ ធ្វុ              ...