Homework K1

 

Read aloud then translate the words and sentences below into English.

a. Words

១. ការពារ        ការងារ       កាឡៃ         កកូរ

២. កុហក         កិលេស      ការី            កុមារ

៣. កាសែត      កុសល       កាបូប         កេសរ

៤. កុះករ          កំសួល       កំភួន          កំពូល

៥. កេងកង       កំរោល        កកេរ          កំហូច

៦. កំផែង         កំភេម         កោះកុង      កោះធំ

៧. កូនទា         កកោស      កំណាយ     កំបោរ

៨. កំដរ            កំលោះ       កំហោក      កៅសិប

៩. កំហុស        កំហិត         កំសៀវ        កំសាក

១០. កំចាយ     កំដរ           កំណើត      កំណាច

 

b. Sentences:

១. ទាហានប្រឹងច្បាំងការពារទឹកដី។

២. ខ្ញុំមានការងារធ្វើច្រើននៅថ្ងៃនេះ។

៣. ណាវីទិញកងដៃកាឡៃមួយគូ។

៤. យាយសុខចូលចិត្តស្លសម្លកកូរ

៥. បូណាមិនដែលនិយាយកុហកទេ។

៦. តាសៅខឹងកាចដូចកំរោលចូលអីចឹង។

៧. យាយសុខចេះស្លសម្លការី

៨. កុមារត្រូវការការថែទាំពីមាតាបិតា។

៩. ពិធីបុណ្យចូលឆ្នាំមានមនុស្សចូលរួមយ៉ាងកុះករ

១០. ការជួយគ្នាគឺជាកុសលល្អ។

១១. បូណាបាត់កាបូបលុយ។

១២. កេសរគឺលម្អងផ្កា។

១៣. ឪពុកខ្ញុំអានកាសែតរៀងរាល់ព្រឹក។

១៤. ខ្យល់ព្យុះនឹងអស់កំសួលនៅយប់នេះ។

១៥. កំភួនដៃបូណាធំជាងកំភួនដៃតាសៅ។

១៦. ភ្នំព្រះវិហារមានកំពូលខ្ពស់ជាងគេ។

១៧. សត្វកេងកងមានចំពុះធំៗ។

១៨. កិលេសធ្វើឱ្យមនុស្សមិនស្ងប់ក្នុងចិត្ត។

១៩. កណ្ដុរកំពុងកកេរព្រំ។

២០. ណាវីថា បូណាជាមនុស្សកំហូច

២១. ផ្ទះនេះមាកំផែងខ្ពស់ជាងគេ។

២២. តើប្អូនស្គាល់សត្វកំភេមទេ?

២៣. ខ្ញុំធ្លាប់ទៅលេងខេត្តកោះកុងកាពីខែមុន។

២៤. ស្រុកកោះធំនៅក្នុងខេត្តកណ្ដាល។

២៥. កូនទាកំពុងហែលទឹកស្រះ។

២៦. ​ឡាននេះបើកកកោសនឹងចិញ្ចើមផ្លូវ។

២៧. បូណារៀនធ្វើកំណាយនៅប្រាសាទអង្គរវត្ត។

២៨. យាយសុខពិសាម្លូរជាមួយកំបោរ

២៩. ណាវីទិញកំរាលព្រំថ្មី។

៣០. ណាវីអង្គុយកំដរយាយសុខ។

៣១. បូណាជាចៅកំលោះរបស់យាយសុខ។

៣២. ពេទ្យបានយកកំហាកតាសៅទៅពិនិត្យហើយ។

៣៣. ខ្ញុំមានលុយតែកៅសិបដុល្លារគត់។

៣៤. ខ្ញុំសុំទោសចំពោះកំហុសរបស់ខ្ញុំ។

៣៥. ច្បាប់បានកំហិតដល់យើងគ្រប់គ្នា។

៣៦. ណាវីទិញកំសៀវដាំទឹកថ្មី។

៣៧. បូណាមិនមែនជាមនុស្សកំសាកទេ។

៣៨. សៀមបានប្រើល្បិចកំចាយបន្ទាយលង្វែក។

៣៩.​ ថ្ងៃនេះគឺជាថ្ងៃកំណើតរបស់ខ្ញុំ។

៤០.​ ចោរសៀមកំណាចមែនតែមិនគួរឱ្យខ្លាចទេ។


No comments:

Post a Comment

លេខខ្មែរ Khmer number

  លេខ             អក្សរ                     Number ១                      មួយ                            1      ២                    ពីរ ...