Homework K1

 

សូមសរសេរពាក្យ និងប្រយោគខាងក្រោមទៅក្នុងសៀវភៅរបស់ប្អូន បន្ទាប់មក បកប្រែពាក្យ និងប្រយោគនីមួយៗទៅជាភាសាអង់គ្លេស ហើយអានពាក្យ និងឃ្លាប្រយោគទាំងនោះ។

Copy the words and sentences below into your notebook. Then translate each word and sentence into English and practice reading them aloud.

ក. ពាក្យ

១. កង            កុលាប         កំពូល         កករ           កូនប្រុស

២. កីឡា         កកេរ           កុំទៅ          កុះករ          កែខៃ

៣. កកូរ          កូនស្រី         កីឡា          កុក            កាត

៤. កកាយ       ការងារ        កាត់           កំជិល         កងជើង

៥. កំពស់        កាំបិត          កង់ឡាន     កងដៃ         កំលោះ

៦. កង់            ការពារ        កូន            កង់បែក       កុសល        

៧.  កែង         កកាយ        កោះ           កាប់           កំហុស

 

ខ. ប្រយោគ

១. ការពារ - ទាហានបានឈរការពារជាតិយ៉ាងមោះមុត។

២. កុលាប - ផ្កាកុលាបមានក្លិនក្រអូបឈ្ងុយ។

៣. កំពូល - ភ្នំនេះមានកំពូលខ្ពស់ខ្ពស់ចាងគេ។

៤. កូន - កូនខ្ញុំទៅសាលារៀននៅវិទ្យល័យឡូវែល។

៥. កូនប្រុស - តាសៅមានកូនប្រុសតែម្នាក់គត់។

៦. កីឡា - ខ្ញុំចូលចិត្តលេងកីឡាបាល់ទះ។

៧. កកេរ - កណ្ដុរកកេរទូរខៅអាវ។

៨. កែង - យាយសុខឈឺកែងដៃ។

៩. កុះករ - ផ្សារនេះមិនសូវមានមនុស្សកុះករទេ។

១០. កែខៃ - តាសៅកំពុងកែខៃឈើធ្វើកៅអី។

១១. កកូរ - ណាវីកំពុងកកូរសាច់ និងគ្រឿង ដើម្បីសម្លកកូរ។

១២. កូនស្រី - យាយសុខមានកូនស្រីពីរនាក់។

១៣. កីឡា - ការលេងកីឡាជួយឱ្យរាងកាយយើងរឹងមាំ។

១៤. កុក - សត្វកុកមានពណ៌ស ហើយកវាវែង។

១៥. កាត - ខ្ញុំទិញកាតទូរស័ព្ទ ដើម្បីហៅទៅស្រុកខ្មែរ។

១៦. កកាយ - មាន់កកាយដំណាំយាយសុខខូចអស់។

១៧. ការងារ - បូណាមិនមានការងារធ្វើពីរខែហើយ។

១៨. កាត់ - ណាវីចេះកាត់ខោអាវ។

១៩. កងដៃ - ណាវីមានកងដៃមាសស្អាតៗណាស់។

២០. កងជើង - របាំនេះតម្រូវអោយពាក់កងជើងពេលរាំ។

២១. កំពស់ - អាគារនេះមានកំពស់ខ្ពស់ជាងគេ។

២២. កាំបិត - កាំបិតមុខពីរនេះទុកសម្រាប់ធ្វើអ្វី?

២៣. កករ - ទឹកនេះមានកករច្រើន កុំផឹកអី។

២៤. កំជិល - បូណាមិនមែនជាក្មេងកំជិលដូបប្អូនរបស់វាទេ។

២៥. កំលោះ - បូណាគឺជាកូនកំលោះរបស់យាយសុខ។

២៦. កង់ - ខ្ញុំជិះកង់ទៅសាលារៀនរៀងរាល់ថ្ងៃ។

២៧. កង - ទាហានមួយកងនេះមកពីខាងណា?

២៨. កង់ឡាន - កង់ឡាននេះមានទំហំធំជាងគេ។

២៩. កង់បែក - កង់ខ្ញុំបែកហើយ មិនអាចជិះទៅមុខបានទេ។

៣០. កុសល - យាយសុខធ្វើអំពើជាកុសលបានច្រើនណាស់។

៣១. កុំទៅ - ម៉ែបានបា្រប់ថា កុំទៅឆ្ងាយពីមាត់ទឹកពេក

៣២. កកាយ - ក្មេងកំពុងកកាយដីខ្សាច់នៅមាត់សមុទ្រ។

៣៣. កោះ - ខ្ញុំចង់ទៅលេងនៅកោះ។

៣៤. កាប់ - តាសៅកាប់ឈើ។

៣៥. កំហុស - ខ្ញុំសូមទោសចំពោះកំហុសរបស់ខ្ញុំ។


No comments:

Post a Comment

Homework K1

Copy the sentences below into your notebook, then translate and read them. ១. ភ្លៀងនឹងធ្លាក់ខ្លាំងនៅពេលល្ងាច។ ២. តោះទៅមុជទឹកទន្លេជាមួយខ្ញុំ។...