Homework K3


1. Read the sentences below then translate.

2. Translate all red words into English.

3. Create a new sentence using the red words.


.ភាគច្រើនខ្ញុំតែងតែដើរលេងនៅថ្ងៃអាទិត្យ។

.ខែនេះខ្ញុំចំណាយលុយច្រើនជាងខែមុន។

.គ្រាប់បែកបរមាណូជាអាវុធប្រល័យលោក។

.ធីតាតែងតែជំទាស់​នៅពេលដែលណាវីមានគម្រោងធ្វើអ្វីមួយ។

.បរិស្ថានឥឡូនេះមិនសូវល្អនោះទេ។

.យើងរួមគ្នាលុបបំបាត់ការរើសអើងនឹងអ្នកស្រឡាញ់ភេទដូចគ្នា។

.មុខងាររបស់អ្នកការទូតគឺចរចាររកផលប្រយោជន៍ឲ្យជាតិ។

8.បូណាមានបេសកកម្មទៅប្រទេសបារាំងចំនួនពីរសប្ដាហ៍។

៩.តារាត្រូវបានតែងតាំងឲ្យឈរឈ្មោះបោះឆ្នោតនៅអាណត្តិក្រោយ។

១០.ខ្ញុំមិនបានប្រារព្ធពិធីចូលឆ្នាំតាមបែបប្រពៃណីខ្មែរទេនៅឆ្នាំនេះ។


១១.ប៉ាខ្ញុំគឺជាមនុស្សតែម្នាក់គត់តំណាងអោយក្រុមគ្រួសារ។

១២.ប្រាក់ចំណូលរបស់ខ្ញុំបានតិចជាងមុន ពេលខ្ញុំប្ដូរមកធ្វើការងារថ្មី។

១៣.ទឹកដីខ្មែរឥឡូវនេះហាក់ដូចជានៅសល់តូចជាងមុនខ្លាំងណាស់។

១៤. តារាទទួលបានប្រាក់បំណាច់យ៉ាងច្រើនពីការងាររបស់គាត់។

១៥. ណាវីនាំបូណាទៅទស្សនាភាពយន្ដរឿងនាងបដាចារ។

១៦.ការប្រាស្រ័យទាក់ទងគឺជារឿងសំខាន់ណាស់ក្នុងការបង្កើតការទាក់ទងគ្នា។

១៧.នៅសហរដ្ឋអាមេរិចមិនថាអ្វីទេ គឺរដ្ឋទារពន្ធទាំងអស់។

១៨. សព្វថ្ងៃប្រេងឥន្ធនៈមានតម្លៃថ្លៃខ្លាំងណាស់។

១៩.ឥឡូនេះផលិតផលក្លែងក្លាយមានច្រើនណាស់។

២០.ហាងមួយនោះមានរើសបុគ្គលិកផ្នែករត់តុបីនាក់។


២១. យើងមិនគួរដឹងរឿងផ្ទៃក្នុងរបស់គ្រួសារគេទេ។

២២.លោកគ្រួខ្ញុំគាត់បង្ហាត់បង្រៀនភាសាខ្មែរយូរឆ្នាំមកហើយ។

២៣.ខ្ញុំបានផ្អាកការសិក្សារបស់ខ្ញុំរយះពេល២ខែ។

២៤.ប្រមុខរដ្ឋាភិបាលអៀរ៉ង់ស្លាប់ដោយធ្លាក់យន្តហោះកាលពីខែឧសភា ។

២៥.នៅពេលដែលខ្ញុំកត់មេរៀនរួច ខ្ញុំតែងតែផ្ទៀងផ្ទាត់នឹងសំណៅដើម។

២៦.មានពលរដ្ឋខ្មែរច្រើនណាស់ ដែលបានមកររស់នៅប្រទេសអាមេរិច។

២៧.កាលពីមុនបូណាធ្លាប់ធ្វើជាកម្មករសំណង់។

២៨.ពិធីសម្ពោធវិទ្យាល័យឡូវែលនឹងធ្វើនៅឆ្នាំក្រោយ។

២៩.ខ្ញុំតែងតែគោរពចាស់ទុំនៅពេលដែលខ្ញុំឃើញពួកគាត់។

៣០.សេចក្ដីព្រាងច្បាប់មួយនេះ គេនឹងលើកទៅអនុម័តឆាប់ៗ។


៣១.នៅអាមេរិកមានមុខវិជ្ជាបង្រៀនផ្នែកកសិកម្ម

៣២.ការបង់ពន្ធអាករគឺជាកាតព្វកិច្ចរបស់ពលរដ្ឋ។

៣៣.សម័យនេះវិស័យពាណិជ្ជកម្មរីកចម្រើនខ្លាំងណាស់។

៣៤.យល់ដឹងពីខ្នាតមាត្រាជួយយើងឲ្យវាស់វែងថ្លឹងថ្លែងបានត្រឹមត្រូវ។

៣៥.ពិន្ទុ​របស់ខ្ញុំមិនល្អសោះនៅឆមាសនេះ។

៣៦.ក្រសួងអប់រំ មានភារៈចាត់ចែងគោលនយោបាយអប់រំ។

៣៧.កុំបង្ខំខ្ញុំអោយធ្វើអ្វីមួយដែលខ្ញុំមិនចង់ធ្វើ។

៣៨. រុស្សីបានឈ្លានពានអ៊ុយក្រែនពីរឆ្នាំហើយ។

៣៩.អ្វីដែលខ្ញុំធ្វើសុទតែមានការគ្រោងទុកទាំងអស់។

៤០.ណាវីញញឹមស្អាតជាងគេ។


៤១.ពេលខ្ញុំជិះឡានក្រុងទៅផ្ទះវិញវាពិតជាចង្អៀតខ្លាំងណាស់។

៤២.ផ្ទះបូណានៅខាងលិចផ្សារប៉ៃលិន។

៤៣.ខ្ញុំចូលចិត្តប្រើដៃស្ដាំជាងដៃឆ្វេង។

៤៤.ដំរីមានមាឌធំជាងគោ។

៤៥.គ្រាប់ផ្កាឈូករតន៍មានរសជាតិឆ្ងាញ់ជាងគ្រាប់សណ្ដែក។

៤៦.ការសំពះរបស់នាងមើលទៅសមសួនណាស់។

៤៧.ធ្វើជាមនុស្សត្រូវមានសីលធម៌នៅក្នុងខ្លួន។

៤៨.នៅផ្ទះខ្ញុំមួយអាទិត្យគេមកប្រមូលសំរាមម្ដង។

៤៩. ប្រាសាទអង្គរវត្តជាសម្បត្តិរបស់ខ្មែរ មិនមែនជារបស់សៀមទេ។

៥០.ខ្ញុំចង់រៀនរាំរបាំអប្សរានៅសមាគមសិល្បៈអង្គរ។


No comments:

Post a Comment

ជីតាខ្ញុំ My grandfather

  ១. តាខ្ញុំឈ្មោះតាម៉ៅ   គាត់មករស់នៅអាមេរិកតាំងឆ្នាំ១៩៩០មកម្ល៉េះ សព្វថ្ងៃលោកតារស់នៅទីក្រុងឡូវែលជាមួយខ្ញុំ។ ម៉ែខ្ញុំបានប្រាប់ ថា កាលលោកតាមករស...