Copy the sentences below then translate and read.
១. ម៉ែបានថែមបន្លែទៅក្នុងសម្លរួចហើយ។
២. បូណាដាក់អង្ករលីងនៅក្នុងសម្លកកូរច្រើនពេក។
៣. បូណាកំពុងញ៉ាំបាយនៅផ្ទះលោកគ្រូ។
៤. ផ្លែស្វាយមានរសជាតិជូរ។
៥. ថាវីចៀនត្រីសម្រាប់យកទៅវត្ត។
៦. សាច់ជ្រូកបីជាន់នេះមានខ្លាញ់ច្រើនពេក។
៧. តើប្អូនត្រូវការថែមសណ្តែកបណ្ដុះទៀតទេ?
៨. ខ្ញុំពិតជាចង់ទិញក្តាមខៀវថែមទៀតមែន។
៩. បូណាចង់ក្លាយជាចុងភៅ ដែលមានឈ្មោះល្បី។
១០. យើងប្រើកូនខ្ទះចៀនពងទា វាល្អជាងប្រើខ្ទះធំ។
១១. តាសៅចិតផ្លែស្វាយអោយយាយសុខពិសារ។
១២. ខ្ញុំរង់ចាំម៉ែត្រលប់មកពីផ្សារវិញ។
១៣. ថ្ងៃក្រោយយើងនឹងចម្អិនសាច់អាំងញ៉ាំម្ដង។
១៤. គុយទាវពោះជ្រូកមានរសជាតិឆ្ងាញ់ណាស់។
១៥. ខ្ញុំចូលចិត្តញ៉ាំស្លាបមាន់ចៀនជាងសាច់គោអាំង។
១៦. បូណាមិនចូលចិត្តញ៉ាំសណ្តែកដីស្ងោរទេ។
១៧. ខ្លាញ់ក្នុងខ្ទះក្ដៅហើយ ឆាប់ចៀនពងទាទៅ។
១៨. បូណាទិញសាច់ជ្រូកខ្វៃច្រើនណាស់។
១៩. ខ្ញុំចូលចិត្តញ៉ាំបាយជាមួយទឹកត្រីលាយម្ទេស។
២០. សាច់មាន់លីងនេះក្រៀមពេក
ពិបាកញ៉ាំណាស់។
No comments:
Post a Comment