Homework K3

 Copy, read, and translate the sentences given below.

១. អាវនេះមានសាច់ក្រណាត់គ្រើមណាស់ ខ្ញុំមិនចង់បានទេ។

២. ថ្នាំលាបផ្ទះនេះម៉ាកអ្វីដែរ លាបទៅរលោងស្អាតណាស់។

៣. បងប្អូនខ្ញុំនៅប្រទេសកម្ពុជារស់នៅដោយមានជីវភាព

លំបាកលំបិន។

៤. យាយខ្ញុំបានស្លាប់ដោយជម្ងឺគ្រុនចាញ់នៅក្នុងជំរំ

ជនភៀសខ្លួន។

៥. ទីក្រុងភ្នំពេញមានភាពស្រស់ស្អាតជាងកាលពី១០

ឆ្នាំមុន។


៦. ខ្ញុំមិនចង់ឃើញភាពគគ្រិចនៅក្នុងភោជនីយដ្ឋានឡើយ។

៧. គុយទាវនេះមានរសជាតិប្រៃបន្ដិច។

៨. បបរមួយចាននេះសាបទេ បើចង់ប្រៃអាចថែមសៀង

បន្ដិចក៏បាន។

៩. ឡានមួយគ្រឿងនេះថ្លៃណាស់ ខ្ញុំមិនមានលុយទិញទេ។

១០. កំព្យូទ័រនេះថោកល្មមគួរតែទិញយកទៅប្រើដែរ។


១១. ត្រូវខិតខំរៀនសូត្រដើម្បីចៀសផុតពីភាពក្រីក្រ

១២. តើបូណាមានលុយចាយទេ?

១៣. តារាមិនមែនជាក្មេងឈ្លើយទេ វាចេះគោរព

ចាស់ទុំណាស់។

១៤. ណាវីជាមនុស្សសុភាពរាបសារ

១៥. សូមស្ងាត់រង់ចាំស្ដាប់គ្រូពន្យល់។


១៦. នៅក្នុងថ្នាក់រៀន មិនគួរមានសភាពអ៊ូអរទេ។

១៧. ត្រូវចេះគោរពចាស់ទុំ ព្រោះយើងជាមនុស្សដែល

បានទទួលការអប់រំ។

១៨. ត្រូវចេះបែងចែករវាងខុស និងត្រូវ អោយបានត្រឹមត្រូវ។

១៩. សូមប្អូនធ្វើដំណើរទៅលេងស្រុកខ្មែរប្រកបដោយ

សុវត្ថិភាព

២០. ម្សិលមិញមានគ្រោះថ្នាក់ចរាចរនៅលើផ្លូវហាយវេ។


No comments:

Post a Comment

ការសន្ទនាអំពីចូលឆ្នាំខ្មែរ

  Read the dialogue between Bona and Navi. Identify and list: a/ Plans they make for Khmer New Year. b/ Traditions mentioned in the conversa...