Homework K3

Copy, read, and translate the sentences given below.

១. ថ្ងៃរះពីទិសខាងកើត រះចំពីមុខទ្វារផ្ទះខ្ញុំ។

២. ថ្ងៃលិចនៅទិសខាងលិច លិចនៅក្រោយផ្ទះខ្ញុំ។

៣. បូណារត់លឿនជាងតារា។

៤. ណាវីដើរយឺតជាងគេ។

៥. ខ្ញុំទើបតែទៅលេងព្រៃនៅឧទ្យានក្រុងឡូវែល។

៦. វាលស្មៅមុខផ្ទះណាវីស្អាតណាស់។

៧. បូណាមានដីច្រើនណាស់នៅប្រទេសកម្ពុជា។

៨. ទឹកនៅស្ទឹងឡូវែល មិនស្អាតទេ។

៩. ក្បាលរបស់បូណាធំជាងក្បាលរបស់តារា។

១០. ប្អូនប្រុសរបស់តាសៅបាក់ជើងម្ខាង។

១១. យាយសុខចងនំអន្សមបានតឹងល្អ។

១២. អន្សមដែលយាយសុខចងស្រួលស្រាយណាស់។

១៣. ចាស់ៗទៅវត្តធ្វើបុណ្យឧទ្ទិសដល់ដូនតា។

១៤. យាយសុខជឿលើបុណ្យបាបណាស់។

១៥. ទឹកនៅប្រទេសកម្ពុជាល្អក់គ្រប់ទីកន្លែង។

១៦. ទឹកស្ទឹងឡូវែលថ្លាឆ្វង់។

១៧. បូណានាំណាវីទៅមើលកុននៅយប់ស្អែក។

១៨.  ខ្ញុំរៀនភាសាខ្មែរពិថ្ងៃចន្ទដល់ថ្ងៃសុក្រ។

១៩. តាសៅ និងយាយសុខពាក់អាវចាស់ដូចគ្នា។

២០. បូណាទើបតែទិញខោថ្មីពីផ្សារមេឃ។


No comments:

Post a Comment

Homework K1

Write each sentence, then translate them, and read it aloud. ១ ខ្ញុំលាងចានបាយ។ ២ ខ្ញុំលាងឡាន។ ៣ តាវិលមុខ។ ៤ ពួកគេមានបាយ។ ៥ តាបានទិ...