ពាក្យមួយចំនួនដែលប្រើជាមួយសញ្ញាបន្តក់ពីរ K1

Translate and read the words and sentences below.

Words

ញ៉ាម        ញ៉ាក        ញ៉ាំ            ញ៉ែ

ប៉ង            ប៉ន់            ប៉ប៉ាច់ប៉ប៉ោច

ប៉ះ             ប៉ាន់តែ     ប៉ី               ប៉ុន្មាន

ប៉េងប៉ោះ                    ប៉ោង         ម៉ត់ចត់

ម៉ាក់          ម៉ាស៊ីន      ម៉ូត            ម៉ែ

ម៉ាក់           ម៉ោង        មេម៉ាយ

 

Sentences

១. បូណាញ៉ាមហើយ វាតែងតែមករកម្ហូប

របស់យាយសុខ។

២. តារាញ៉ាកហើយ វាមិនហ៊ានលេងអ៊ុក

ជាមួយគេទៀតទេ។

៣. ណាវីញ៉ាំបបរគ្រឿងច្រើនណាស់ថ្ងៃនេះ។

៤. បូណាចង់ញ៉ែណាវីហើយមើលទៅ។

៥. យាយសុខតែងតែប៉ងទៅលេងស្រុកខ្មែរ

នាបុណ្យចូលឆ្នាំ។

៦. តាសៅប៉ន់ម្សៅនំបញ្ចុករួចហើយ។

៧. បូណានិយាយប៉ប៉ាច់ប៉ប៉ោចណាស់

កុំយកចិត្តទុកដាក់ស្ដាប់វាអី។

៨. ម្សិលមិញឡានរបស់បូណាប៉ះជាមួយឡានរបស់តារា។

៩. តើនៅក្នុងប៉ាន់តែនោះមានទឹកទេ?

១០. តាសៅជួយបង្រៀនបូណាអោយចេះផ្លុំប៉ី

១១. ទូរទស្សន៍នឹងផ្សាយពីលទ្ធផលនៃការបោះឆ្នោត

នៅប៉ុន្មាននាទីខាងមុខនេះ។

១២. តាសៅចូលចិត្តពិសារប៉េងប៉ោះខ្ចីជាមួយទឹកត្រី។

១៣. ពេលបូណាស៊ីឆ្អែត ពោះវាប៉ោងធំជាងមុន។

១៤. ណាវីជាមនុស្សម៉ត់ចត់ក្នុងការងារ។

១៥. តើបូណាប្រើឡានម៉ាកអ្វីដែរ?

១៦. នៅផ្ទះបូណាមិនមានម៉ាស៊ីនត្រជាក់ទេ។

១៧. ណាវីកំពុងតែរៀនច្នៃម៉ូតសម្លៀកបំពាក់។

១៨. ម៉ែតែងតែប្រាប់អោយខ្ញុំខំរៀនរហូត។ 

១៩. ខ្ញុំហៅម៉ែខ្ញុំថាម៉ាក់

២០. តើឥឡូវម៉ោងប៉ុន្មានហើយ?

២១. បងស្រីរបស់ណាវីជាស្រីមេម៉ាយមែន

តែគាត់ចិញ្ចឹមកូនបានល្អណាស់។


No comments:

Post a Comment

ការសន្ទនាអំពីចូលឆ្នាំខ្មែរ

  Read the dialogue between Bona and Navi. Identify and list: a/ Plans they make for Khmer New Year. b/ Traditions mentioned in the conversa...