Homework K3

Copy, read, and translate the sentences given below.


១. ម៉ែរបស់ខ្ញុំមិនអាចបំភ្លេចរឿងរ៉ាវដែលកើត

ឡើងចំពោះគាត់ កាលពី១០ឆ្នាំមុនបានទេ។

២. បូណាចងចាំពីកុមារភាពរបស់វាបានល្អណាស់។

៣. ល្ងាចនេះម៉ែនឹងទៅទទួលយាយនៅឯព្រលាន

យន្តហោះ។

៤. កាលពីព្រឹកមិញម៉ែទៅធ្វើការលឿនជាងសព្វដង។

៥. ប្រជាជនខ្មែរខំប្រយុទ្ធដើម្បីសេរីភាពរបស់ពួកគេ។


៦. ការការពារមាតុភូមិជាភារ:កិច្ចរបស់យើងរាល់គ្នា។

៧. នៅប្រទេសអាមេរិក អាកាសធាតុក្ដៅខ្លាំងនៅ

ខែកក្កដា។

៨. នៅប្រទេសអាមេរិក សីតុណ្ហភាពត្រជាក់ខ្លាំងនៅ

ខែមករា។

៩. ប៉ូលិសនៅតែមានសង្ឃឹមក្នុងការស្វែងរកជនបាត់ខ្លួន។

១០. លោកគ្រូបានប្រាប់ថាកុំអោយយើងអស់សង្ឃឹម

ក្នុងជីវិត។


១១. ម៉ែថាណាវីជាក្មេងក្បាលរឹងដូចថ្ម។

១២. សាឡុងនៅផ្ទះតាសៅទន់ស្រួលអង្គុយជាងសាឡុងរបស់ខ្ញុំ។

១៣. ឆ្កែរបស់ណាវីស៊ីបាយតិចជាងមុន​ព្រោះវាឈឺ។

១៤. ខ្ញុំដឹងថា បូណាមានលុយច្រើននៅក្នុងធនាគារ។

១៥. សព្វថ្ងៃមិនសូវមានជនបរទេសទៅលេងនៅ

ស្រុកខ្មែរទេ។ 


១៦. ដូនតាយើងកើតនៅលើទឹកដីនេះ ពួកគាត់គឺជា

ម្ចាស់ស្រុកនៅទីនេះ។

១៧. បូណាខិលណាស់ វាមិនមែនជាសុភាពបុរសទេ។

១៨. ណាវីជាសុភាពនារី ជានារីដែលគួរតែយកគំរូតាម។

១៩. ម៉ែតែងតែអោយលុយខ្ញុំចាយជានិច្ច។

២០. ខ្ញុំទទួលបានលុយពីម៉ែរៀងរាល់ខែ។


No comments:

Post a Comment

Homework K1

Write each sentence, then translate them, and read it aloud. ១ ខ្ញុំលាងចានបាយ។ ២ ខ្ញុំលាងឡាន។ ៣ តាវិលមុខ។ ៤ ពួកគេមានបាយ។ ៥ តាបានទិ...