Homework K3

 Copy the sentences below, translate them, and then read them.

១. នៅផ្ទះរបស់បូណាមានផ្លែទំពាំងបាយជូរទុំច្រើនណាស់។

ខ្ញុំចង់ទៅបេះញ៉ាំខ្លះ។

២. ខ្ញុំមិនចូលចិត្តញ៉ាំទំពាំងបាយជូរក្រៀមទេ ព្រោះវាផ្អែមពេក។

៣. ម៉ែខ្ញុំបានទិញផ្លែម្នាស់ពីរផ្លែពីផ្សារប៉ៃលិន តែមានផ្លែម្នាស់មួយ

មិនទាន់ទុំល្អទេ។

៤. យាយសុខបានទិញផ្លែចេកទុំយ៉ាងច្រើនទុកសម្រាប់ធ្វើអន្សមលក់។

៥. ខ្ញុំ និងបូណា នឹងទៅបេះផ្លែប៉ោម នៅចម្ការរបស់តាសៅនា

ថ្ងៃអាទិត្យ។

៦. ខ្ញុំមិនស្គាល់ផ្លែភិចទេ តើវាមានរូបរាង និងរសជាតិដូចម្ដេចទៅ។

៧. តើផ្លែភា និងផ្លែប៉ោម មួយណាមានរសជាតិឆ្ងាញ់?

៨. នៅប្រទេសកម្ពុជាមិនមានលក់ផ្លែផ្លុមទេ តែមានផ្លែស្វាយ

ច្រើនណាស់។

៩.​ ផ្លែក្រូចថ្លុងមួយនេះធំជាងគេ តើវាថ្លៃប៉ុន្មាន?

១០. បូណាមានចម្ការក្រូចពោធិ៍សាត់នៅឯខេត្តបាត់ដំបង

ខ្ញុំចូលចិត្តទៅលេងនៅទីនោះណាស់ ព្រោះមានខ្យល់បរិសុទ្ធ។

១១. ផ្លែក្រូចឆ្មានៅផ្សារបាងកកលក់ថោកណាស់ គេលក់ដប់

ថ្លៃមួយដុល្លារ។

១២. ម៉ែបានទិញផ្លែក្រូចឃ្វិចពីហាងចិន តែខ្ញុំមិនចូលចិត្តញ៉ាំ

ក្រូចឃ្វិចទេ។

១៣. ផ្លែអាវោខាដូ ខ្មែរហៅថាផ្លែប័រ បូណាចូលចិត្តញ៉ាំផ្លែប័រណាស់។

១៤. ពូណាបាននាំណាវីទៅបេះផ្លែឈៀរី កាលពីម្សិលមិញ

តែណាវីជាប់រវល់។

១៥. ផ្លែត្របែកមានរសជាតិជូរអែម ណាវីចូលញ៉ាំត្របែកជាងពុទ្រា។

១៦. ផ្លែស្ត្រប៊ែរីទុំ មានពណ៌ក្រហមដូចផ្កាកុលាប។

១៧. ខ្ញុំមិនដែលបានញ៉ាំផ្លែរ៉ាស់ប៊ែរីទេ។ តើវាមានរសជាតិដូចម្ដេចដែរ?

១៨. ណាវីបានទិញផ្លែល្ហុងខ្ចីមួយផ្លែ ទុកសម្រាប់ធ្វើបុកល្ហុង

ញ៉ាំល្ងាចនេះ។

១៩. នៅប្រទេសកម្ពុជាមានផ្លែស្វាយច្រើនប្រភេទណាស់

ដាក់លក់នៅលើទីផ្សារ។

២០. ណាវីចូលចិត្តញ៉ាំស្វាយខ្ចីជ្រលក់ជាមួយទឹកត្រីលាយស្ករ

និងម្ទេស។



No comments:

Post a Comment

Homework K1

Copy the sentences below into your notebook, then translate and read them. ១. ភ្លៀងនឹងធ្លាក់ខ្លាំងនៅពេលល្ងាច។ ២. តោះទៅមុជទឹកទន្លេជាមួយខ្ញុំ។...