Homework K3

 Copy the sentences below, translate them, and then read them.

១. យាយសុខចូលចិត្តពិសារបាយជាមួយត្រីងៀត និងផ្លែស្វាយទុំ។

២. នៅប្រទេសអាមេរិកមិនសូវមានផ្លែដូងលក់ទេ តែមានលក់ទឹកដូងកំប៉ុង។

៣. នៅរដូវក្ដៅថ្ងៃណាក៏ម៉ែទិញឪឡឹកមកញ៉ាំដែរ។

៤. កាលពីម្សិលមិញ ម៉ែបានទិញដំណាប់លម៉ើជូនយាយសុខ។

៥. តើផ្លែព្រូនមានរាងដូចម្ដេច ប្អូនៗធ្លាប់បានឃើញវាទេ?

៦. ផ្លែឈើទុំភាគច្រើនមានពណ៌លឿង ឬពណ៌ក្រហម។

៧. នៅក្នុងចម្ការរបស់បូណាមានផ្លែខ្នុរទុំច្រើនណាស់។

៨. ពេលកាន់ផ្លែធូរេនត្រូវប្រយ័ត្ន ព្រោះវាមានបន្លាស្រួចៗណាស់។

៩. ផ្លែស្រកានាគមានរសជាតិផ្អែមដូចស្ករ បូណាចូលចិត្តញ៉ាំណាស់។

១០. ផ្លែល្វាគេយកមកធ្វើជាដំណាប់ក៏បាន។

១១. ផ្លែត្រសក់ក្រអូបមានតម្លៃថ្លៃជាងផ្លែឪឡឹក។

១២. តើមានផ្លែឃីវីលក់នៅផ្សារប៉ៃលិនទេ? ខ្ញុំចង់ទិញជូនយាយសុខ។

១៣. ខ្ញុំបានញ៉ាំផ្លែគូលែន វាមានរសជាតិផ្អែមឆ្ងាញ់ណាស់។

១៤. ខ្ញុំមិនដែលបានញ៉ាំផ្លែក្រូចចិនទេ។

១៥. គេយកផ្លែប៉ាស្យុងទៅច្របាច់យកទឹក ទឹកប៉ាស្យុងលក់បានថ្លៃជាងទឹកដូង។

១៦. នៅផ្សារបាងកកមិនមានផ្លែល្មុតលក់ទេ។

១៧. ផ្លែអំពិលទុំនៅអាមេរិកលក់ថ្លៃណាស់។

១៨. នៅប្រទេសអាមេរិកសំបូរផ្លែទំលាប់ណាស់។

១៩. តើផ្លែសាវម៉ាវមួយកេសថ្លៃប៉ុន្មាន?

២០. ខែនេះមិនទាន់មានផ្លែទៀបទុំលក់ទេ ព្រោះទៀបទើបតែចេញផ្កាហ្នឹង។



No comments:

Post a Comment

Homework K1

Write each sentence, then translate them, and read it aloud. ១ ខ្ញុំលាងចានបាយ។ ២ ខ្ញុំលាងឡាន។ ៣ តាវិលមុខ។ ៤ ពួកគេមានបាយ។ ៥ តាបានទិ...