Homework K3

 Copy the sentences below, translate them, and then read them.

១. ខ្ញុំមិនដែលឃើញផ្លែទំពាំងបាយជូរពណ៌ខ្មៅវែងៗដូចនេះទេ​ ធ្លាប់តែឃើញវាមានរាងមូលពណ៌ស ឬក្រហមតែប៉ុណ្ណោះ។

២. តើទំពាំងបាយជូរក្រៀមនេះលក់មួយកញ្ចប់ថ្លៃប៉ុន្មាន?

៣. ផ្លែម្នាស់មានច្រើនប្រភេទណាស់ ហើយរសជាតិរបស់វាក៏មិនដូចគ្នាដែរ។

៤. ផ្ទះខ្ញុំមានដាំដើមចេក តែចេកទាំងនោះមិនមានផ្លែទេ។

៥. ផ្លែប៉ោមពណ៌ក្រម៉ៅមានរសជាតិឆ្ងាញ់ ខ្ញុំចូលចិត្តញ៉ាំជាងប៉ោមពណ៌ក្រហម។

៦. នោប្រទេសកម្ពុជាមិនមានដាំដើមភិចទេ ហើយក៏មិនមានផ្លែភិចលក់ដែរ។

៧. តើផ្លែភាមានរូបរាង និងរសជាតិដូចម្ដេច? ឯងធ្លាប់ញ៉ាំទេ?

៨. តើនរណាខ្លះចូលចិត្តញ៉ាំផ្លែផ្លុម? បើចូលចិត្ត អាចទៅបេះនៅផ្ទះខ្ញុំបាន។

៩. ផ្លែក្រូចថ្លុងដែលទើបតែទិញមកពីផ្សារប៉ៃលិន មានរសជាតិជូរពេក។

១០. ផ្លែក្រូចពោធិ៍សាត់របស់ខ្មែរ មិនមានលក់នៅប្រទេសអាមេរិកទេ?

១១. នៅផ្សារឥណ្ឌាមានលក់ផ្លែក្រូចឆ្មាថោកជាងកន្លែងផ្សេង។

១២. តើនៅរដ្ឋផ្លរីដាមានដាំក្រូចឃ្វិចទេ? ខ្ញុំចង់ទៅលេង។

១៣. នៅរដូវត្រជាក់ផ្លែប័រមានតម្លៃថ្លៃជាងនៅរដូវក្ដៅ។

១៤.តើឈៀរីទុំនៅខែណាដែរ?

១៥. ផ្លែត្របែកមានលក់ថោកៗនៅផ្សារប៉ៃលិន។

១៦. បូណាទិញផ្លែស្ត្រប៊ែរីញ៉ាំរាល់អាទិត្យ វាចូលចិត្តញ៉ាំផ្លែស្រ្តប៊ែរីជាងផ្លែចេក។

១៧. បូណាបានបេះផ្លែរ៉ាស់ប៊ែរីពីសួនច្បារប៉ៃលិន។

១៨. ផ្លែល្ហុងនេះមិនមានរសជាតិសោះ ញ៉ាំមិនកើតទេ។

១៩. នៅផ្សារប៉ៃលិនមានលក់ផ្លែស្វាយទុំច្រើន ហើយធូរថ្លៃទៀត។

២០. នៅផ្សារបាយ័នមានលក់ផ្លែស្វាយខ្ចីយ៉ាងច្រើន។



No comments:

Post a Comment

Homework K1

Copy the sentences below into your notebook, then translate and read them. ១. ភ្លៀងនឹងធ្លាក់ខ្លាំងនៅពេលល្ងាច។ ២. តោះទៅមុជទឹកទន្លេជាមួយខ្ញុំ។...