Homework K1

A. Underline the correct word in each line below.

១.    វិធៀ      វិធិ         វិធា          វិធី            វិធឹ

២.    ឈី       ឈឺ       ឈឹ          ឈិ          ឈឺរ

៣.    ណៀម   ណេម    ណាំម       ណែប       ណែម

៤.    តាញ     តាំម      តាម         តាល        តាប

៥.    ទៅង     ទៅ       ទៅក        ទៅល       ទៅរ

៦.    ដឹង       ដិង       ដីង          ដឺង          ដឹរ

៧.    មាទា     មាគា     មាកា        មាតា        មាឌា

៨.    ទីក       ទឺក       ទឹគ          ទីភ          ទឹក

៩.    កូណ     កូន       ភូន          តូន          គូន

១០.  ដើត      ដើ         ដើល        ដើរ          ដើវ

 

B. Choose the right words to complete each sentence.

Words: 

ខ្មាស - ខ្លះ - ខ្វះ - ខ្យល់ - ក្តៅ - ក្នុង - ក្មេង - ក្រៅ - ក្លិន - ខ្លាំង

ខ្ញុំ - ខ្ញី - ខ្នើយ - ក្អក - ក្ងោក - ក្បាល - ខ្សោយ - ខ្មៅ - ខ្មែរ - ពូ

Sentences: 

១. ខ្ញុំមានលុយ ... សម្រាប់ទិញសៀវភៅ។

២. ថ្ងៃនេះខ្យល់បក់ ... ណាស់។

៣. នៅក្នុងកាបូបរបស់ខ្ញុំមានសៀវភៅភាសា … ដល់ទៅពីរ ... ។

៤. រដូវ ... ឆ្នាំមុន​ខ្ញុំទៅលេងស្រុក ... ។

៥. ខ្ញុំមានឆ្កែពីរ​មួយពណ៌ស និងមួយទៀតពណ៌ ... ។

៦. សុភាចូលចិត្តញ៉ាំឆា ... សាច់ទាណាស់។

៧. ខ្ញុំនឹងទិញ ... ថ្មីមួយសម្រាប់កើយនៅអាទិត្យក្រោយ។

៨. សំណាងទៅពេទ្យ ព្រោះគាត់ ... មិនឈប់សោះ។

៩. ផ្ការំដួលមាន ... ក្រអូបណាស់។

១០. ឯណាទូរស័ព្ទរបស់ ... ?

១១. ពេទ្យប្រាប់ថា សុភា ... ជាតិទឹក ទើបសុខភាពគាត់ចុះ ... ។

១២. ... ចូលចិត្តលេង ... ផ្ទះ ព្រោះមាន .... បក់ត្រជាក់។

១៣. សត្វ ... នៅ ... ទ្រុង។

១៤. ខំរៀនទើបមិន ... គេ។


C. Read the sentences below, then translate them.

១. កូនៗត្រូវចេះស្ដាប់បង្គាប់ម៉ែឪ។

២. បូរាស្លៀកខោថ្មីពណ៌ក្រហម។

៣. ក្មេងល្អត្រូវចេះគោរពចាស់ទុំ។

៤. ម៉ែទៅសាលាឃុំ។

៥. ភាសាខ្មែរងាយរៀនជាងភាសាចិន។

 

៦. សុជាតាចូលរៀននៅវិទ្យាល័យទីក្រុងឡូវែល។

៧. ម៉ាក់ស្ងោរឆៃថាវជាមួយឆ្អឹងជ្រូកមួយឆ្នាំងធំ។

៨. មនុស្សសត្វមានជីវិតដូចគ្នា។

៩. សូមផ្ដល់ឈាមឲ្យកាកបាទក្រហម។

១០. សុភាញញឹមពព្រាយពីព្រោះវាប្រឡងជាប់។

 

១១. នៅស្រុកខ្មែរ ដីមិនទាន់ដោះមីនមានច្រើន។

១២. ប៉ូលីសណែនាំអ្នកបើកបរហួសល្បឿន។

១៣.តារាតាំងចិត្តខំរៀនភាសាខ្មែរ។

១៤.អ្នកលក់ថាពោតនេះថោកណាស់​ទិញមួយថែមមួយ។

១៥.កាបូបរបស់តារាទទេមិនមានលុយទេ។

 

១៦.សូមយកសម្រាមដាក់ក្នុងធុង។

១៧. ខ្មែរនៅទីក្រុងឡូវែលនឹកស្រុកកំណើតគ្រប់ៗគ្នា។

១៨. ខ្ញុំមានបំណងចង់ធ្វើជាគ្រូពេទ្យ។

១៩. ប៉ូលីសផាកពិន័យអ្នកបើកបរលឿន។

២០. ពូមានដុំពកនៅលើដៃរបស់គាត់។

 

២១. មានភពជាច្រើនដែលមិនមានមនុស្សរស់នៅ។

២២. ខ្មែរមានមរតកវប្បធម៌ពីដូនតា។

២៣. ខ្ញុំឃើញមានរូបយក្ខធំៗនៅប្រាសាទអង្គរវត្ត។

២៤. អាកាសធាតុត្រជាក់នៅខែធ្នូ ខ្ញុំរងាខ្លាំងណាស់។

២៥. កុំបើកបរលឿនពេក ប្រយ័ត្នមានគ្រោះថ្នាក់។

 

២៦. ខំរៀនទើបមានវិជ្ជា និងមានភាពវាងវៃ។

២៧. ខ្ញុំបានយកសៀវភៅទៅសងបណ្ណាល័យហើយ។

២៨. អ្នកកើតជំងឺហឺតពិបាកដកដង្ហើម។

២៩. ថ្ងៃនេះតារាស្លៀកពាក់ឡូយឆាយណាស់។

៣០. អំណាចរបស់មនុស្សទាំងអស់នៅក្រោមច្បាប់។


ការសន្ទនារវាងណាវី និងបូណា

 ការទៅលេងបុណ្យចូលឆ្នាំខ្មែរ នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសិត

ណាវី: សួស្ដីឆ្នាំថ្មី បូណា។

បូណា: សួស្ដីឆ្នាំថ្មី ណាវី។

ណាវី: បូណា! តើឯងបានទៅលេងបុណ្យចូលឆ្នាំខ្មែរ នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសិតទេ?

បូណា: បាទ! ខ្ញុំបានទៅហើយ។ គួរឱ្យចាប់អារម្មណ៍ណាស់។

ណាវី: ពិតមែនឬ? តើមានសកម្មភាពអ្វីខ្លះដែលឯងបានឃើញ?

បូណា: នៅទីនោះ មានលេងល្បែងប្រជាប្រិយ ដូចជាលេងឈូង លេងអង្គុញ ទាញព្រ័ត្រ លាក់កន្សែង ដណ្ដើមស្លឹកឈើ។ល។

ណាវី: ស្ដាប់ទៅសប្បាយមែនតើ។ ចុះឯងបានរាំលេងទេ?

បូណា: បាទ! ខ្ញុំបានរាំ ហើយរាំច្រើនបទទៀតផង។

ណាវី: ខ្ញុំចង់ទៅដល់ហើយ។

បូណា: ពិតណាស់ ទៅលេងបុណ្យនៅក្រុងឡូវែល នាំអោយខ្ញុំនឹកដល់ស្រុកខ្មែរណាស់។

ណាវី: សប្បាយជាងគេ គឺបានរាំ បានលេង ហើយចុះបានញ៉ាំម្ហូបខ្មែរទេ?

បូណា: ញ៉ាំ ហើយញ៉ាំច្រើនទៀតផង!

ណាវី: ប្រាប់ខ្ញុំផងមើល បានញ៉ាំម្ហូបអីខ្លះ?

បូណា: ខ្ញុំមានសាច់គោអាំង មានគុយទាវ ដល់រសៀលបន្ដិចញ៉ាំនំបញ្ចុកទៀត។ ទីក្រុងឡូវែលសំបូរម្ហូបខ្មេរណាស់ ចង់ញ៉ាំអីក៏មានដែរ។

ណាវី: គ្រាន់តែស្ដាប់បូណាឯងរ៉ាយរ៉ាប់ក៏ចង់ទៅឃើញដែរ។

បូណា: បាទ! មានមនុស្សម្នាច្រើនណាស់ ចូលរួមលេងកម្សាន្ដ។

ណាវី: បូណាឯងសំណាងហើយ បានទៅលេងចូលឆ្នាំនៅក្រុងឡូវែល។

បូណា: តែខ្ញុំរាងឈឺខ្នងបន្តិច ព្រោះត្រូវគេវាយពេលលេងលាក់កន្សែង ហើយជង្គង់ក៏ឈឺដែរ ដោយសារត្រូវគេជុស។

ណាវី: កុំតំអូញពេក វាគង់តែប៉ុន្មានថ្ងៃទៀតលែងឈឺហើយ។

បូណា: សង្ឃឹមអីចឹងចុះ។ ខ្ញុំនៅតែចង់ទៅលេងឡូវែលទៀត។

ណាវី: បើទៅលើកក្រោយ កុំភ្លេចនាំខ្ញុំទៅផងណា៎។

បូណា: បាទ លើកក្រោយ ខ្ញុំនឹងនាំណាវីទៅជាមួយ។


Khmer New Year 2025

 1. Read the sentences below, then translate them.

2. Translate all the red words into English.

3. Create a new sentence using the red words.


. តោះយើងនាំគ្នាទៅវត្ត

. យើងទៅលេងបុណ្យចូលឆ្នាំខ្មែរនៅវត្តអង្គរ។

. ខ្ញុំយកផ្លែឈើទៅវត្ត ដើម្បីប្រគេនព្រះសង្ឃ

. ថ្ងៃនេះខ្ញុំទៅវត្តជាមួយប៉ាម៉ាក់របស់ខ្ញុំ។

. យាយសុខ និងតាសៅធ្វើម្ហូបទៅវត្ត។

 

. បូណា និងណាវីទៅលេងចូលឆ្នាំនៅសួនច្បារប៉ៃលិន

. ខ្មែរនៅទីក្រុងឡូវែលចូលឆ្នាំនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ នៅសួនច្បារប៉ៃលិន។

. បូណាទិញសម្លៀកបំពាក់ថ្មីសម្រាប់ពាក់នៅថ្ងៃចូលឆ្នាំ។

. ចូលឆ្នាំខ្មែរយើងនាំគ្នាទៅលេងវត្តអង្គរនៅទីក្រុងឡូវែល។

១០. យើងជាជនជាតិខ្មែរ យើងនាំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ។

 

១១. ខ្ញុំបានទៅវត្តនៅថ្ងៃចូលឆ្នាំទី១ ហើយថ្ងៃស្អែកខ្ញុំនឹងទៅវត្តទៀត។

១២. នៅវត្តមានម្ហូបខ្មែរច្រើនណាស់។

១៣. ណាវីស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីខ្មែរ មើលទៅស្រស់ស្អាតណាស់។

១៤. យើងនាំគ្នារាំលេងនៅថ្ងៃចូលឆ្នាំខ្មែរ។

១៥. យើងនាំគ្នាលេងល្បែងប្រជាប្រិយយ៉ាងរីករាយនៅថ្ងៃចូលឆ្នាំខ្មែរ។

 

១៦. យើងលេងឈូង លេងអង្គុញ លាក់កន្សែង សប្បាយណាស់។

១៧. យើងធ្វើបុណ្យចូលឆ្នាំមួយឆ្នាំម្ដង។

១៨. ម៉ែរៀបចំធូបទៀន ផ្កាភ្ញីទទួលទេវតាឆ្នាំថ្មី។

១៩. យាយសុខរៀបចំផ្លែឈើទទួលទេវតាឆ្នាំថ្មី។

២០. យើងរីករាយឆ្នាំថ្មីទាំងអស់គ្នា។ សួស្ដីឆ្នាំថ្មី


Homework K3

  A. Match the Khmer word with its English meaning. ១. តន្រ្តីករ            guard -a             ៦. វិចិត្រករ     municipal governor -f ...