Copy the sentences below into your notebook, then read and translate them.
១. អ្នកលក់ – យាយសុខមិនមែនជាអ្នកលក់កំផ្លែឈើនៅផ្សារប៉ៃលិនទេ។
២. វិចិត្រករ – តើវិចិត្រករណាគូររូបអប្សរាដ៏ស្អាតមួយផ្ទាំងនេះ?
៣. អ្នកលេងសៀក – អ្នកលេងសៀកមិនបានបង្ហាញពីល្បិចដ៏អស្ចារ្យដែលគាត់ធ្លាប់សម្ដែងកន្លងមកនោះទេ។
៤. ចុងភៅ – ចុងភៅនៅភោជនីយដ្ឋានកុលាបក្រហមធ្វើម្ហូបឆ្ងាញ់ជាងចុងភៅឯទៀត។
៥. គ្រូបង្វឹក – គ្រូបង្វឹកណែនាំកីឡាករឱ្យហ្វឹកហាត់បង្វិលខ្លួនឲ្យបានលឿនជាងមុន។
៦. អ្នកច្នៃម៉ូត –អ្នកច្នៃម៉ូតសម្លៀកបំពាក់រកចំណូលបានច្រើនជាងគេ។
៧. បណ្ណារក្ស – បណ្ណារក្សនៅបណ្ណាល័យក្រុងឡូវែល ធ្វើការងារ៦ថ្ងៃក្នុងមួយអាទិត្យ។
៨. អ្នកបើកឡានក្រុង – អ្នកបើកឡានក្រុងនៅក្រុងឡូវែលទទួលបានប្រាក់ខែច្រើន។
៩. បុគ្គលិក – បូណាមិនមែនជាបុគ្គលិកទទួលភ្ញៀវសណ្ឋាគាររ៉ូយ៉ាល់ទេ។
១០. អ្នកនាំភ្ញៀវ – អ្នកនាំភ្ញៀវ និយាយភាសាអង់គ្លេសបានល្អណាស់។
១១. កីឡាករហែលទឹក – បូណាជាកីឡាករហែលទឹកនៃព្រះរាជាណាចក្រកម្ពុជា។
១២. អ្នកផ្សព្វផ្សាយ – ក្រុមហ៊ុនឡានហុងដាកំពុងជ្រើសរើសអ្នកផ្សព្វផ្សាយតំណាងក្រុមហ៊ុនខាសាទីក្រុងឡូវែល។
១៣. អ្នកនយោបាយ – តើមានអ្នកនយោបាយជាជនជាតិខ្មែរប៉ុន្មាននាក់នៅទីក្រុងឡូវែល?
១៤. អង្គរក្ស – បូណាមិនចង់ធ្វើការងារជាអង្គរក្សទេ។
១៥. ចៅហ្វាយខេត្ត – បងរបស់ណាវីជាចៅហ្វាយបាត់ដំបងខេត្តកាលពីអាណត្តិមុន។
១៦. ចៅហ្វាយក្រុង – ទីក្រុងឡូវែលធ្លាប់មានចៅហ្វាយក្រុងជាជនជាតិខ្មែរ។
១៧. មេឃុំ – តាសៅគឺជាមេឃុំនៅឃុំសាលាកម្រើក
ខេត្តសៀមរាប។
១៨. សាស្រ្តាចារ្យ – លោកគ្រូប្រាក់ គឺជាសាស្រ្តាចារ្យភាសាខ្មែរ។
១៩. សាកលវិទ្យាធិការ – លោកសាកលវិទ្យាធិការបានលាលែងពីតំណែងហើយ
ដោយសារគាត់មានជម្ងឺប្រចាំកាយ។
២០. ព្រឹទ្ធបុរស – ព្រឹទ្ធបុរសសាលាយើងទទួលបានការកោតសរសើរពីរដ្ឋាភិបាល។