មុខរបរ Occupation


Copy the sentences below into your notebook, then read and translate them.

១. អ្នកជញ្ជូនទំនិញ - បូណាមិនដែលធ្វើកាជាអ្នកជញ្ជូនទំនិញអោយក្រុមហ៊ុនអាម៉ាហ្សូនទេ។
២. អ្នកបច្ចេកទេស - តារាមិនមែនជាអ្នកបច្ចេកទេសជួសជុលម៉ាស៊ីនត្រជាក់ទេ។
៣. ជាងឡាន - មិនមានជាងឡានណាម្នាក់មកជួសជុលឡានឲ្យណាវីទេ។
៤. តន្រ្តីករ - តារាមិនដែលចង់ក្លាយជាតន្រ្តីករម្ដងណាឡើយ។
៥. ពិធីករ - នរណាថាខ្ញុំចង់ក្លាយជាពិធីករទូរទស្សន៍? ខ្ញុំមិនចង់ធ្វើទេ។
៦. អ្នកប្រដាល់ - មិត្តរបស់ខ្ញុំទាំងអស់ មិនមាននរណាម្នាក់ចង់ក្លាយជាអ្នកប្រដាល់ឡើយ តែពួកយើងចូលចិត្តមើលកីឡាប្រដាល់។
៧. ព្រះសង្ឃ - វត្តខ្លះនៅទីក្រុងឡូវែល មិនមានព្រះសង្ឃគង់នៅឡើយ។
៨. ឧកញ៉ា - លោកឧកញ៉ាមិនបានឧបត្ថម្ភការសាងសង់សាលារៀននៅភូមិយើងទេ។
៩. ប្រធានាធិបតី - ប្រធានាធិបតីអាមេរិកមិនបានថ្លែងសុន្ទរកថាជាសាធារណៈឡើយកាលពីយប់ម៉ិញ។
១០. ទីប្រឹក្សា - លោកទីប្រឹក្សាមិនបានផ្ដល់យោបល់ឲ្យធ្វើសង្រ្គាមទេ។
១១. រដ្ឋទូត - ឯកអគ្គរាជទូតខ្មែរមិនបានមកទទួលញត្តិពីបាតុករឡើយ។
១២. អ្នកបង្ហាញម៉ូត ណាវីមិនមែនជាអ្នកបង្ហាញម៉ូតទេ តែហេតុអ្វីបានជានាងដើរនៅលើឆាកទៅវិញ?
១៣. ទាហាន - ប្អូនរបស់បូណាមិមែនជាទាហានទេ តែគាត់ចូលរួមហ្វឹកហាត់ជ្រមុជទឹកជាមួយទាហានជើងទឹក។
១៤. ធនាគារិក - ធនាគារិកមិនបានគិតគូរប្ដល់ប្រាក់ដល់អតិថិជនសោះកាលពីម្សិលម៉ិញ។
១៥. ចៅហ្វាយ - ចៅហ្វាយមិនបានផ្ដល់ការណែនាំដល់បុគ្គលិករបស់ខ្លួនទាល់តែសោះ។
១៥. កម្មកររ៉ែ - កម្មកររ៉ែមិនបានជីករករ៉ែនៅក្រោមដីក្នុងព្រៃនេះឡើយ។
១៧. តារាវិទូ - តារាវិទូមិនបានធ្វើដំណើរទៅកាន់អវកាសទេនៅឆ្នាំនេះ។
១៨. អ្នកបើកយន្ដហោះ - អ្នកបើកយន្ដហោះមិនបានរកមធ្យោបាយចុះចតយន្តហោះសោះឡើយ។
១៩. អ្នកយាម - តាសៅមិនដែលធ្លាប់ធ្វើជាអ្នកយាមម្ដងណាឡើយ។
២០. អ្នកបកប្រែ - មិនមានអ្នកបកប្រែណាម្នាក់ចេះបកប្រែឯកសារពីភាសាអង់គ្លេសទៅភាសាខ្មែរទេ។



No comments:

Post a Comment

Homework K2

  Put the words together in the correct order to make a complete and meaningful sentence. ក. ទំនេរ - គ្មាន - ម៉ែ - ធ្វើការ - ឡើយ - ពេល។ ...