Homework K3

1. Read the sentences below, then translate them.

2. Translate all the red words into English.

3. Create a new sentence using the red words.

១. អ្នកលក់ យាយសុខជាអ្នកលក់ផ្លែឈើនៅផ្សារប៉ៃលិន។

២. វិចិត្រករ វិចិត្រករគូររូបអប្សរាដ៏ស្អាតលើផ្ទាំងកំណាត់ដ៏ធំមួយផ្ទាំង។

៣. អ្នកលេងសៀក អ្នកលេងសៀកបានបង្ហាញពីល្បិចដ៏អស្ចារ្យក្នុងពិធីប្រកួតលេងសៀកប្រចាំឆ្នាំ។

៤. ចុងភៅ – ចុងភៅកំពុងចម្អិនម្ហូបពិសេសសម្រាប់ភ្ញៀវប្រាំនាក់។

៥. គ្រូបង្វឹក គ្រូបង្វឹកណែនាំកីឡាករឱ្យហ្វឹកហាត់ប្រើដៃ និងជើងអោយបានរហ័សជាងមុន។

៦. អ្នកច្នៃម៉ូត ម៉ែរបស់ណាវីគឺជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ថ្មីសម្រាប់ពួកតារា។

៧. បណ្ណារក្ស បណ្ណារក្សបានជួយបូណាដើម្បីស្វែងរកសៀវភៅភាសាខ្មែរក្នុងបណ្ណាល័យ។

៨. អ្នកបើកឡានក្រុង អ្នកបើកឡានក្រុងបើកបរឡានយ៉ាងប្រុងប្រយ័ត្នក្នុងទីក្រុងដ៏ចង្អៀត។

៩. បុគ្គលិក – បូណាចូលធ្វើការងារ ជាបុគ្គលិកទទួលភ្ញៀវនៅសណ្ឋាគាររ៉ូយ៉ាល់។

១០. អ្នកនាំភ្ញៀវ អ្នកនាំភ្ញៀវ បាននាំភ្ញៀវបរទេសទៅទស្សនាប្រាសាទអង្គរវត្ត។

១១. កីឡាករហែលទឹក កីឡាករហែលទឹកខ្មែរយើង បានឈ្នះមេដាយមាសក្នុងការប្រកួតកីឡាស៊ីហ្គេម។

១២. អ្នកផ្សព្វផ្សាយ អ្នកផ្សព្វផ្សាយកំពុងផ្សព្វផ្សាយផលិតផលថ្មីនៅផ្សារទំនើប។

១៣. អ្នកនយោបាយ អ្នកនយោបាយបានចូលរួមប្រជុំជាមួយមហាជននៅទីក្រុងឡូវែល។

១៤. អង្គរក្ស ចនជាអង្គរក្ស គាត់បានបំពេញភារកិច្ចការពារបុគ្គលសំខាន់ៗជាច្រើន។

១៥. ចៅហ្វាយខេត្ត ចៅហ្វាយខេត្តបានដឹកនាំការអភិវឌ្ឍន៍ក្នុងខេត្តដែលគាត់គ្រប់គ្រង។

១៦. ចៅហ្វាយក្រុង ចៅហ្វាយក្រុងឡូវែលបានសម្ពោធគម្រោងអភិវឌ្ឍថ្មីនៅទីក្រុងនេះ។

១៧. មេឃុំ – មេឃុំបានជួបជាមួយប្រជាពលរដ្ឋដើម្បីដោះស្រាយបញ្ហាផ្លូវថ្នល់។

១៨. សាស្រ្តាចារ្យ – លោកសាស្រ្តាចារ្យនឹងបង្រៀនមុខវិជ្ជាភាសាខ្មែរនៅឆមាសក្រោយ។

១៩. សាកលវិទ្យាធិការ លោកសាកលវិទ្យាធិការបានជួបប្រជុំជាមួយគ្រូបង្រៀនទាំងអស់ ដើម្បីលើកគម្រោងសម្រាប់ឆ្នាំសិក្សាថ្មី។

២០. ព្រឹទ្ធបុរស ព្រឹទ្ធបុរសបានផ្ដល់យោបល់រួចហើយអំពីមុខវិជ្ជាវិទ្យាសាស្រ្តក្នុងកិច្ចប្រជុំម្សិលម៉ិញ។




No comments:

Post a Comment

Homework K3

  A. Match the Khmer word with its English meaning. ១. តន្រ្តីករ            guard -a             ៦. វិចិត្រករ     municipal governor -f ...