ពាក្យមាត់

ពាក្យមួយចំនួនទាក់ទងនឹងពាក្យមាត់ និងអត្ថន័យរបស់វា។

មាត់          ប្រឡោះ, ក្បែរ, ខាង, ជាយខាង។

មាត់ក        ឈ្មោះប្រកែកគ្នាបន្តិចបន្តួច, ជជែកទាល់ពាក្យសម្ដីគ្នា

រអែករអោកបន្តិចបន្តួច។

មាត់ឮ        ឮសូរបញ្ចេញវាចា។

មាត់ចាបមាត់ព្រាប       សម្ដីដែលអ្នកផងនិយាយដោយឮតៗគ្នាពុំប្រាកដ,

សម្ដីរាត់រាយផ្ដេសផ្ដាស។

មាត់ឆៅ     ដែលស្ដីថាឆ្អិនៗឆៅៗ គឺដែលហ៊ានស្ដីថាឱ្យគេម៉ាំងៗ

ឥតមានសំចៃ។

មាត់ដាច    មាត់បិទមិនជិត ការណ៍ដែលមិនគួរនិយាយ

ក៏ចេះតែនិយាយប្រាប់គេដែរច្រើនតែបំផ្លើសពន្លើសផងទៀត។

មាត់ជ្រូក    ឈ្មោះខែត្រមួយក្នុងដែនកម្ពុជាក្រោម (យួនហៅ ចូដុក)

ពីដើមជាខែត្ររបស់កម្ពុជរដ្ឋហៅថា ខែត្រទ្រាំងត្រើយត្បូង ឋិតនៅ 

ទល់គ្នានឹង ខែត្រទ្រាំងត្រើយឯជើង(ខែត្រតាកែវសព្វថ្ងៃនេះ)។

មាត់ព្រែក   ទីដែលនៅប្របតាមបណ្ដោយច្រាំងព្រែក។

មាត់ច្រើន   ១. ដែលមានចំនួនមនុស្សច្រើន ឬតិចនៅបរិភោគ

អាហារក្នុងបន្ទុកមួយ។

                ២. និយាយប៉ប៉ាច់ប៉ប៉ោច ឬនិយាយដើមគេឯង។

មារជ្រែក    មារចូលជ្រែកក្នុងរូបកាយនៃមនុស្ស ឬមានការជ្រៀត

ជ្រែកពីនរណាម្នាក់ ដែលរំខានមិនអោយសម្រេចបំណងអ្វីមួយុំ។

មាត់ព្រៃ     ទីឬប៉ែកខាងមុខនៃព្រៃ។

មាត់ធំ        ស្ដីឬឆ្លើយឆ្លងខ្ជាំងៗ, និយាយថា។

មាត់រឹង       ដែលមានសម្ដីរឹង, ចចេស, ពូកែឆ្លើយឆ្លង

មិនងាយព្រមទទួលថាខុស។

No comments:

Post a Comment

Homework K1

Write each sentence, then translate them, and read it aloud. ១ ខ្ញុំលាងចានបាយ។ ២ ខ្ញុំលាងឡាន។ ៣ តាវិលមុខ។ ៤ ពួកគេមានបាយ។ ៥ តាបានទិ...