ស្រៈ អែ ឬស្រៈអ៊ែ

 

រៀនអាន Pronunciation skill

ស្រៈ អែ ឬស្រៈអ៊ែ

កែ            ខែ           គែ            ឃែ          ងែ

ចែ            ឆែ           ជែ            ឈែ         ញែ

ដែ            ឋែ           ឌែ            ឍែ          ណែ

តែ            ថែ           ទែ            ធែ            នែ

បែ           ផែ            ពែ           ភែ            មែ

យែ           រែ            លែ          វែ             សែ

ហែ          ឡែ           អែ

 

Read the words and sentences below, then translate them.

a-Words

១. កែ                       ២. កែក                 ៣. កែខៃ

៤. កែង                    ៥. កែន                  ៦. កែវ

៧. ខែ                      ៨. ខែង                  ៩. ខែល

១០. គែ                    ១១. គែន                ១២. គែម

១៣. ចែ                   ១៤. ចែក               ១៥. ចែចូវ

១៦. ចែង                  ១៧. ចែវ                ១៨. ឆែក

១៩. ឆែប                 ២០. ឆែវ               ២១. ជែង

២២. ញែក             ២៣. ដែក            ២៤. ដែល

២៥. ដែន                ២៦. ណែនាំ           ២៧. ណែន

២៨. ណែម             ២៩. តែ                 ៣០. តែង

៣១. តែងតាំង         ៣២. តែលតោល  ៣៣. ថែ

៣៤. ថែទាំ              ៣៥. ថែម              ៣៦. នែបនិត្យ

៣៧. បែក              ៣៨. បែង              ៣៩. បែប

៤០. បែន                 ៤១. បែរ                ៤២. ផែនទី

៤៣. ពែង               ៤៤. ពែន                ៤៥. មែក

៤៦. មែន                 ៤៧. រែក                ៤៨. រែង

៤៩. លែង                ៤៩. លែងលះ         ៥០. លែបខាយ

៥១. វែក                  ៥២. វែង                ៥៤. សែង

៥៣. សែន              ៥៥. សែដា             ៥៦. សែសិប

៥៧. ហែក              ៥៨. ហែង              ៥៩. ឡែក

៦០. ឡែបខាយ        ៦១. អែអង់            ៦២. អែប

 

b-Sentences

១. បូណាខ្ជិលកែលែងឡើងហើយ។

២. តើគេអាចព្យាបាលមនុស្សភ្នែកកែកអោយល្អ

      ឡើងវិញបានទេ?

៣. ខែនេះត្រជាក់ណាស់ សូមថែរក្សាសុខភាពផង។

៤. បូណាយកណាវីធ្វើជាខែលការពារកិត្តិយសរបស់វា។

៥. បូណារៀនផ្លុំគែននៅក្លឹបសិល្ប:របស់តាសៅ។

៦. តាសៅចែកដីអោយណាវីមួយចំណែក។

៧. ប៉ូលិសកំពុងតែឆែកឡានរបស់តាសៅ។

៨. កាំបិតរបស់យាយសុខឆែបអស់ហើយ។

៩. ណាវីណែនាំបូណាអោយចេះគោរពចាស់ទុំ។

១០. ណាវីត្រូវបានតែងតាំងជានាយកសាលាមតេយ្យ។

១១. យាយសុខត្រូវការអ្នកមើលថែទាំគាត់រាល់ថ្ងៃ។

១២. បូណារស់នៅតែលតោលម្នាក់ឯងច្រើនឆ្នាំហើយ។

១៣. ផ្ទះរបស់យាយសុខបែរមុខទៅទិសខាងកើត។

១៤. តើប្អូនធ្លាប់ញ៉ាំផ្លែសែដាទេ?

១៥. បងប្រុសរបស់បូណាមានអាយុជាងសែសិប

        ឆ្នាំហើយ។


No comments:

Post a Comment

Homework K1

Practice reading Khmer consonants. Read each consonant aloud from left to right. Repeat each consonant twice and focus on correct pronunciat...