ស្រៈ អៀ ឬស្រៈអ៊ៀ

 

រៀនអាន Pronunciation skill

ស្រៈ អៀ ឬស្រៈអ៊ៀ

កៀ          ខៀ          គៀ          ឃៀ         ងៀ

ចៀ          ឆៀ          ជៀ          ឈៀ       ញៀ

ដៀ          ឋៀ          ឌៀ          ឍៀ        ណៀ

តៀ          ថៀ          ទៀ          ធៀ          នៀ

បៀ          ផៀ          ពៀ          ភៀ          មៀ

យៀ         រៀ           លៀ         វៀ           សៀ

ហៀ        ឡៀ         អៀ

 

Read the words and sentences below, then translate them.

a-Words

១. កៀក                   ២. កៀង               ៣. កៀរ

៤. កៀន                  ៥. កៀប                ៦. កៀស

៧. ខៀវ                   ៨. ងៀង                 ៩. ងៀត

១០. ចៀន                ១១. ចៀនចួន         ១២. ចៀស

១៣. ចៀម              ១៤. ឆៀង             ១៥. ឆៀក

១៦. ជៀស              ១៧. ញៀន            ១៨. តៀម

១៩. ទៀត                ២០. ទៀន             ២១. ទៀប

២២. ទៀង              ២៣. ធៀប          ២៤. បៀក

២៥. បៀត              ២៦. បៀម            ២៧. ពៀរ

២៨. ភៀស             ២៩. មៀម            ៣០. មៀន

៣១. យៀកណាម   ៣២. រៀប           ៣៣. រៀបរាប់

៣៤. រៀបចំ           ៣៥. រៀន             ៣៦. លៀស

៣៧. លៀន            ៣៨. វៀច             ៣៩. វៀល

៤០. សៀង              ៤១. សៀត            ៤២. សៀម

៤៣. សៀមរាប      ៤៤. សៀវភៅ

 

b-Sentences

១. បូណាកៀងគរមនុស្សអោយចូលរួមប្រជុំ។

២. តាសៅយកត្រីងៀតពីស្រុកខ្មែរមកអាមេរិក។

៣. ខ្ទឹមដែលយាយសុខដាំលាស់ខៀវល្អណាស់។

៤. តាសៅញៀននឹងលេងអុកអត់បាយអត់ទឹក។

៥. ថ្ងៃនេះ យាយសុខយាយសុខធ្វើចៀនចួនទុក

     អោយណាវី។

៦. ខ្ញុំមិនដែលបានញ៉ាំសាច់ចៀមសោះ។

៧. សត្វមៀមហើរចំណីនៅពេលយប់ តែវាដេក

     នៅពេលថ្ងៃ។

៨. យាយសុខនិយាយពីប្រវត្តិសៀមទម្លាក់គាត់

     ពីភ្នំដងរែក។

៩. យាយសុខទិញធូបទៀនយកទៅវត្ត។

១០. យើងហៅវៀតណាម ថាយៀកណាម

       ឬហៅថាយួនក៏បានដែរ។

១១. ណាវីរៀបចំផ្ទះសម្រាប់ទទួលទេវតាឆ្នាំថ្មី។

១២. យាយសុខបានរៀបរាប់ពីទុក្ខលំបាករបស់គាត់

       កាលរត់ឪភៀសខ្លួនទៅស្រុកសៀមប្រាប់ដល់ណាវី។

១៣. បូណាខិតខំរៀនភាសាខ្មែររាល់ថ្ងៃ។

១៤. កុំនិយាយកុហកប្រយ័ត្នជាតិក្រោយវៀចមាត់។

១៥. ប្រាសាទអង្គរវត្តស្ថិតនៅខេត្តសៀមរាប។



No comments:

Post a Comment

Homework K1

Practice reading Khmer consonants. Read each consonant aloud from left to right. Repeat each consonant twice and focus on correct pronunciat...