Consonant and sub-consonant ក្រ

 

រៀនអាន Pronunciation skill ក្រ (ក ជើង រ)

ក្រា          ក្រិ            ក្រី            ក្រឹ            ក្រឺ

ក្រុ            ក្រូ            ក្រួ            ក្រើ          ក្រឿ

ក្រៀ        ក្រេ          ក្រែ          ក្រៃ          ក្រោ

ក្រៅ         ក្រុំ            ក្រំ            ក្រាំ          ក្រះ

ក្រុះ          ក្រេះ        ក្រោះ

 

Read and translate the words below.

១. ក្រ                    ២. ក្របី                   ៣. ក្រពុំ

៤. ក្រាប               ៥. ក្រាម                  ៦. ក្រុម

៧. ក្រូច                 ៨. ក្រមួន                 ៩. ក្រមៅ

១០. ក្រហម          ១១. ក្រពើ                ១២. ក្រចក

១៣. ក្រញូវ         ១៤. ក្រពះ               ១៥. ក្រសួង

១៦. ក្រឡាន         ១៧. ក្រឡាប់            ១៨. ក្រអូប

១៩. ក្រួច               ២០. ក្រោក             ២១. ក្រោម

២២. ក្រៀម        ២៣. ក្រៀមក្រំ      ២៤. ក្រែល

២៥. ក្រាស់          ២៦. ក្រៅ                ២៧.ក្រាំង

២៨. ក្រពះ           ២៩. ក្រមុំ                ៣០. ក្រោយ

 

Read and translate the sentences below.

១. តាសៅក្រណាស់ ក្នុងផ្ទះគាត់មិនមានអ្វីទេ។

២. បូណាទៅទិញក្រូចឆ្មារនៅផ្សារប៉ៃលិន។

៣. យាយសុខធ្វើស៊ុបដាក់ពងក្រួច

៤. បូណាមិនទាន់ក្រោកពីដេកទេ។

៥. សូមទៅប្រើបន្ទប់ទឹកនៅខាងក្រោមវិញ។

៦. ណាវីមានទឹកមុខក្រៀមក្រំណាស់ថ្ងៃនេះ។

៧. តាសៅឈឺក្រពះមួយឆ្នាំហើយ។

៨. ណាវីទិញផ្កាឈូកក្រពុំយកទៅវត្តថ្វាយព្រះ។

៩. យប់នេះបូណាទៅញ៉ាំបាយនៅក្រៅផ្ទះ។

១០. សាច់អាំងនេះក្រៀមពេកញ៉ាំមិនឆ្ងាញ់ទេ។



No comments:

Post a Comment

Homework K1

  Read aloud and translate the words and sentences below into English. a. Words ១. គេ         ខះ             គោ            កូន          ...