Consonant and sub-consonant ផ្ទ


Consonant and sub-consonant ផ្ទ (ផ ជើង ទ)

ផ្ទា            ផ្ទិ             ផ្ទី             ផ្ទឹ             ផ្ទឺ

ផ្ទុ             ផ្ទូ             ផ្ទួ             ផ្ទើ           ផ្ទឿ

ផ្ទៀ          ផ្ទេ           ផ្ទែ           ផ្ទៃ           ផ្ទោ

ផ្ទៅ          ផ្ទុំ              ផ្ទំ            ផ្ទាំ             ផ្ទះ

ផ្ទុះ           ផ្ទេះ          ផ្ទោះ

 

Read and translate the words below.

១. ផ្ទប់                      . ផ្ទាត់                   . ផ្ទាប់

. ផ្ទាប់គ្នា               . ផ្ទាល់                  . ផ្ទាល់ខ្លួន

. ផ្ទាល់ដៃ              . ផ្ទាល់នឹងភ្នែក     . ផ្ទាល់មាត់

១០. ផ្ទី                      ១១. ផ្ទីក្រហម          ១២. ផ្ទីក្រអូប

១៣. ផ្ទីដូង              ១៤. ផ្ទីថ្ម                  ១៥. ផ្ទីបន្លា

១៦. ផ្ទឹម                   ១៦. ផ្ទុក                   ១៨. ផ្ទុកទំនិញ

១៩. ផ្ទុយគ្នា             ២០. ផ្ទុយគ្នាស្រឡះ ២១. ផ្ទុយទៅវិញ

២២. ផ្ទុយពី            ២៣. ផ្ទួនៗ             ២៤. ផ្ទួនៗគ្នា

២៥. ផ្ទៀង              ២៦. ផ្ទៀងតាមច្បាប់ដើម

២៧. ផ្ទៀងត្រចៀកស្ដាប់             ២៨. ផ្ទៀងនាឡិកា

២៩. ផ្ទៀងផ្ទាត់       ៣០. ផ្ទេរ                 ៣១. ផ្ទេរតំណែង

៣២. ផ្ទៃ                 ៣៣. ផ្ទៃក្នុង          ៣៤. ផ្ទៃក្នុងបក្ស

៣៥. ផ្ទៃក្រឡាដី     ៣៦. ផ្ទៃក្រឡា        ៣៧. ផ្ទៃក្នុងប្រទេស

៣៨. ផ្ទៃក្រោម       ៣៩. ផ្ទៃពោះ          ៤០. ផ្ទៃមុខ

៤១. ផ្ទៃមេឃ           ៤២. ផ្ទៃរាប            ៤៣. ផ្ទៃរឿង

៤៤. ផ្ទាំង                 ៤៥. ផ្ទាំងសំពត់ស  ៤៦. ផ្ទះ

៤៧. ផ្ទះថ្ម                ៤៨. ផ្ទះបាយ           ៤៩. ផ្ទះល្វែង

៥០. ផ្ទះវីឡា             ៥១. ផ្ទុះ                    ៥២. ផ្ទុះឡើង

 

Read and translate the sentences below.

១. ប៉ូលិសរុញចោរផ្ទប់នឹងជញ្ជាំង។

២. ណាវីប្រាប់បូណាថា កុំចង់ដឹងរឿងផ្ទាល់ខ្លួន

      របស់នាង។

៣. បូណានឹងចូលរោងការសំពះផ្ទឹមជាមួយណាវី។

៤. ណាវីឃើញចោរលួចលុយបូណាផ្ទាល់នឹងភ្នែក

៥. បូណាផ្ទៀងនាឡិកា ហើយសារ៉េម៉ោងអោយត្រូវគ្នា។

៦. តាសៅពិសារផ្ទីជាមួយទឹកគ្រឿង។

៧. បូណាបានធ្វើផ្ទុយពីការសន្យារបស់វា។

៨. បូណាមានរឿងរ៉ាវកើតឡើងផ្ទួនៗគ្នា

៩. ណាវីផ្ទៀងស្ដាប់គ្រូពន្យល់យ៉ាងយកចិត្តទុកដាក់។

១០. ផ្ទៃក្នុងបក្សប្រជាជនកំពុងតែរង្គោះរង្គើ។

១១. ណាវីមិនមានផ្ទៃពោះទេ។

១២. ណាវីមានផ្ទៃមុខសម៉ត់ខៃ។

១៣. ថ្ងៃនេះផ្ទៃមេឃស្រឡះល្អណាស់។

១៤. ណាវីមានផ្ទះល្វែងនៅទីក្រុងភ្នំពេញ។

១៥. តាសៅរស់នៅក្នុផ្ទះវីឡាយ៉ាងធំស្កឹមស្កៃ។


Consonant and sub-consonant ផ្ស


Consonant and sub-consonant ផ្ស (ផ ជើង ស)

ផ្សា          ផ្សិ            ផ្សី            ផ្សឹ            ផ្សឺ

ផ្សុ            ផ្សូ            ផ្សួ            ផ្សើ          ផ្សឿ

ផ្សៀ        ផ្សេ          ផ្សែ          ផ្សៃ          ផ្សោ

ផ្សៅ        ផ្សុំ            ផ្សំ            ផ្សាំ          ផ្សះ

ផ្សុះ          ផ្សេះ        ផ្សោះ


Read and translate the words below.

១. ផ្សង                    . ផ្សងព្រេង          . ផ្សងសំណាង

. ផ្សព្វ                    . ផ្សព្វផ្សាយ         . ផ្សា

. ផ្សាខ្លោច            . ផ្សាយ                 . ផ្សាយដំណឹង

. ផ្សាយបន្តផ្ទាល់   ១០.ផ្សារ                  ១១ផ្សះផ្សា

១២. ផ្សាយសំឡេង ១៣. ផ្សិត               ១៤. ផ្សារភ្ជាប់

១៥. ផ្សារភាគហ៊ុន  ១៦. ផ្សិតចំបើង       ១៧. ផ្សឹក

១៨. ផ្សើម               ១៩. ផ្សេង                ២០. ផ្សេងៗ

២១. ផ្សែង              ២២. ផ្សែងភ្លើង      ២៣. ផ្សោត

២៤. ផ្សំ                   ២៥. ផ្សំគំនិត          ២៦. ផ្សំគ្រឿង

២៧. ផ្សំដំណេក     ២៨. ផ្សំថ្នាំ              ២៩. ផ្ស៊ាំ

៣១. ផ្សាំង              ៣១. ផ្សះ                 

៣២. ផ្សាយពាណិជ្ជកម្ម

 

Read and translate the sentences below.

១. តាសៅផ្សងព្រេងរត់កាត់ព្រៃទៅជុំរុំខាវអីដាង។

២. តាសៅឈប់លេងឆ្នោតផ្សងសំណាងហើយ។

៣. ទូរទស្សន៍ចាប់ផ្ដើមផ្សាយបន្តផ្ទាល់ហើយ។

៤. ការផ្សាយពាណិជ្ជកម្មតាមវែបសាយមានតម្លៃ

     ថោកជាងគេ។

៥. វិទ្យុផ្សាយសំឡេងសហរដ្ឋអាមេរិកបានបិទហើយ។

៦. ឆ្នាំនេះតម្លៃផ្សារភាគហ៊ុនធ្លាក់ចុះយ៉ាងខ្លាំង។

៧. យាយសុខឆាផ្សិតចំបើងជាមួយសាច់ជ្រូកបីជាន់។

៨. ណាវីថា បូណានិយាយផ្សេង ធ្វើផ្សេង។

៩. នៅខាងមុខនោះ ម៉េចក៏មានផ្សែងភ្លើងច្រើនម្ល៉េះ?

១០. បូណាមានគម្រោងទៅមើលផ្សោតនៅខេត្តក្រចេះ។

១១. បូណាមិនមែនជាអ្នកផ្សំគំនិតដូចគេចោទទេ។

១២. យាយសុខកំពុងផ្សំគ្រឿងសម្លកកូរ។

១៣. ពេទ្យបានផ្សំថ្នាំអោយយាយសុខរួចហើយ។

១៤. តាសៅផ្សាំដើមធុរេន។

១៥. តាសៅបានផ្សះផ្សាទំនាស់រវាងបូណា និងណាវី។


Consonant and sub-consonant ផ្ច


Consonant and sub-consonant ផ្ច (ផ ជើង ច)

ផ្ចា            ផ្ចិ             ផ្ចី             ផ្ចឹ             ផ្ចឺ

ផ្ចុ             ផ្ចូ             ផ្ចួ             ផ្ចើ           ផ្ចឿ

ផ្ចៀ          ផ្ចេ           ផ្ចែ           ផ្ចៃ           ផ្ចោ

ផ្ចៅ          ផ្ចុំ             ផ្ចំ             ផ្ចាំ            ផ្ចះ

ផ្ចុះ           ផ្ចេះ          ផ្ចោះ

 

Read and translate the words below.

១. ផ្ចង់                      . ផ្ចង់ចិត្ត              . ផ្ចាញ់

. ផ្ចាញ់ផ្ចាល         . ផ្ចិត                     . ផ្ចិតផ្ចង់

. ផ្ចុងផ្ដើម

 

Read and translate the sentences below.

១. បូណាសរសេរអងក្សរផ្ចង់បានស្អាតណាស់។

២. ណាវីផ្ចង់ចិត្តមើលរឿងរាមកេរ្ដិ៍លើជញ្ជាំងប្រាសាទអង្គរវត្ត។

៣. នោះគឺជារូបភាពព្រះផ្ចាញ់មារ។

៤. យាយសុខប្រាប់បូណាកុំអោយមានគំនិតផ្ចាញ់ផ្ចាលគេ។

៥. ពេទ្យបានព្យបាលផ្ចិតកូនង៉ា។

៦. ណាវីខិតខំធ្វើការងារយ៉ាងផ្ចិតផ្ចង់

៧. តាសៅផ្ចុងផ្ដើមអោយបូណារៀនរហូតចប់

     សាកលវិទ្យល័យ។


Consonant and sub-consonant ផ្ញ

Consonant and sub-consonant ផ្ញ (ផ ជើង ញ)

ផ្ញា            ផ្ញិ             ផ្ញី             ផ្ញឹ             ផ្ញឺ

ផ្ញុ             ផ្ញូ             ផ្ញួ             ផ្ញើ           ផ្ញឿ

ផ្ញៀ          ផ្ញេ           ផ្ញែ           ផ្ញៃ           ផ្ញោ

ផ្ញៅ          ផ្ញុំ             ផ្ញំ             ផ្ញាំ            ផ្ញះ

ផ្ញុះ           ផ្ញេះ          ផ្ញោះ

 

Read and translate the words below.

១. ផ្ញាច់                    . ផ្ញុក                    . ផ្ញើ

. ផ្ញើខ្លួននឹងគេ      . ផ្ញើឆ្អឹង                 . ផ្ញើជីវិត

. ផ្ញើជើង               . ផ្ញើទុក                 . ផ្ញើទូរលេខ

១០. ផ្ញើប្រាណ         ១១. ផ្សាំ                   ១២. ផ្ញើលុយ

១៣. ផ្ញើសំបុត្រ       ១៤. ផ្ញើសាច់ផ្ញើឈាម

 

Read and translate the sentences below.

១. ប៉ូលិសចាប់ចោរផ្ញាច់ទៅនឹងដី។

២. ណាវីនិយាយផ្ញុកបូណាព្រោះវាខឹងពេក។

៣. បូណាធ្លាប់រស់ដោយផ្ញើខ្លួននឹងគេរាប់ឆ្នាំ។

៤. ទាហានបានផ្ញើឆ្អឹងលើសមរភូមិប្រយុទ្ធ។

៥. បូណាបានផ្ញើជីវិតលើទឹកដីកំណើតរបស់វា។

៦. ភាសាខ្មែរមានសរសេរផ្ញើជើង

៧. បូណាយកលុយមកផ្ញើទុកជាមួយណាវី។

៨. សព្វថ្ងៃគេឈប់ផ្ញើទូរលេខទាក់ទងគ្នាហើយ។

៩. តាសៅសុខចិត្តផ្ញើប្រាណលើទឹកដីឡូវែល។

១០. ណាវីបានផ្ញើឥវ៉ាន់ទៅស្រុកខ្មែរហើយ។

១១. តាសៅបានផ្ញើលុយ១០០ដុល្លារអោយបូណា។

១២. បូណាថា វាបានផ្ញើសាច់ផ្ញើឈាមលើ

        ទឹកដីខ្មែរហើយ។

១៣. បូណាបានផ្ញើសំបុត្រទៅណាវីរួចហើយ។

 


Consonant and sub-consonant ល្វ


Consonant and sub-consonant ល្វ (ល ជើង វ)

ល្វា          ល្វិ            ល្វី            ល្វឹ            ល្វឺ

ល្វុ            ល្វូ            ល្វួ            ល្វើ          ល្វឿ

ល្វៀ         ល្វេ          ល្វែ          ល្វៃ          ល្វោ

ល្វៅ         ល្វុំ            ល្វំ            ល្វាំ          ល្វះ

ល្វុះ          ល្វេះ         ល្វោះ

 

Read and translate the words below.

១. ល្វក់                    ២. ល្វត                   ៣. ល្វតល្វន់

៤. ល្វន់                    ៥. ល្វាសល្វន់          ៦. ល្វា

៧. ល្វីង                    ៨. ល្វីងជូរចត់          ៩. ល្វីងមាត់

១០. ល្វីងមុខ            ១១. ល្វឹងល្វើយ        ១២. ល្វើយ

១៣. ល្វែង

 

Read and translate the sentences below.

១. ក្រអៅឈូកមួយដុំនេះខ្វីល្វក់

២. តួល្ខោនរាំចាក់ក្បាច់យ៉ាងល្វាសល្វន់

៣. ណាវីមានដំណើរល្វតល្វន់សមសួនណាស់។

៤. ម្រាមដៃរបស់ណាវីទន់ល្វន់ដូចកិន្នរី។

៥. តើប្អូនស្គាល់ផ្លែល្វាទេ?

៦. ណាវីមិនចេះញ៉ាំទេ ព្រោះវាល្វីង

៧. តាសៅនិយាយរឿងដ៏ល្វីងជូរចត់ពីអតីតកាល

     របស់គាត់។

៨. យាយសុខល្វីងមាត់គាត់ចង់ញ៉ាំស្ករគ្រាប់។

៩. បូណាកំពុងតែល្វីងមុខដោយសារការងារច្រើនពេក។

១០. បឹងទន្លេសាបធំល្វឹងល្វើយមើលដាច់កន្ទុយភ្នែក។

១១. បូណាធ្វើការច្រើនណាស់ ប្រហែលវាល្វើយ

        ខ្លាំងហើយ។

១២. យាយសុខមានផ្ទះមួយល្វែងនៅទីក្រុងភ្នំពេញ។


ស្រៈអោ ឬស្រៈអ៊ោ

 

ស្រៈ អោ ឬស្រៈអ៊ោ

១. កោត admire / be amazed
២. កោង
curved / bent
៣. កោរ
shave

៤. កោយ stir / mix (liquid)
៥. កោស
scratch / scrape
៦. ខោ
pants / trousers

៧. ខោក knock
៨. គោ
cow
៩. គោម
lamp / lantern

១០. គោរព respect
១១. ឃោសនា
announce / propaganda
១២. ងោក
nod off / droop (sleepy)

១៣. ចោត downside

១៤. ចោទ accuse / question

១៥. ចោម surround

១៦. ចោល throw away / abandon

១៧. ចោរ thief

១៨. ឆោត naive / foolish
១៩. ឆោម
beautiful
២០. ជោក
soak / wet

២១. ជោគ luck / fortune

២២. ជោរ water tide / beyond the limit

២៣. ឈោង stretch/reach out

២៤. ញោច tease

២៥. ដោត insert

២៦. តោ lion

២៧. តោង hang (from)

២៨. តោន tone / weight (measure)

២៩. ថោក cheap / low price

៣០. ទោច gibbon

៣១. ទោង hollow / empty

៣២. ទោល lonely / isolated

៣៣. ទោស fault / crime

៣៤. ទោរ inclined

៣៥. បោក cheat / pound
៣៦. បោស
sweep
៣៧. ពោត
corn

៣៨. យោល swing / sway
៣៩. រោល
itch / rash
៤០. លោត
jump

៤១. វោហារ speech / rhetoric
៤២. សោ
lock / key
៤៣. សោក
sad / sorrowful


Homework K1

Copy the Khmer vocabulary words into your notebook. Write the English translation for each word. Practice reading the Khmer words aloud, rec...