Consonant and sub-consonant ផ្ស


Consonant and sub-consonant ផ្ស (ផ ជើង ស)

ផ្សា          ផ្សិ            ផ្សី            ផ្សឹ            ផ្សឺ

ផ្សុ            ផ្សូ            ផ្សួ            ផ្សើ          ផ្សឿ

ផ្សៀ        ផ្សេ          ផ្សែ          ផ្សៃ          ផ្សោ

ផ្សៅ        ផ្សុំ            ផ្សំ            ផ្សាំ          ផ្សះ

ផ្សុះ          ផ្សេះ        ផ្សោះ


Read and translate the words below.

១. ផ្សង                    ២. ផ្សងព្រេង          ៣. ផ្សងសំណាង

៤. ផ្សព្វ                    ៥. ផ្សព្វផ្សាយ         ៦. ផ្សា

៧. ផ្សាខ្លោច            ៨. ផ្សាយ                 ៨. ផ្សាយដំណឹង

៩. ផ្សាយបន្តផ្ទាល់   ១០.ផ្សារ                  ១១. ផ្សះផ្សា

១២. ផ្សាយសំឡេង ១៣. ផ្សិត               ១៤. ផ្សារភ្ជាប់

១៥. ផ្សារភាគហ៊ុន  ១៦. ផ្សិតចំបើង       ១៧. ផ្សឹក

១៨. ផ្សើម               ១៩. ផ្សេង                ២០. ផ្សេងៗ

២១. ផ្សែង              ២២. ផ្សែងភ្លើង      ២៣. ផ្សោត

២៤. ផ្សំ                   ២៥. ផ្សំគំនិត          ២៦. ផ្សំគ្រឿង

២៧. ផ្សំដំណេក     ២៨. ផ្សំថ្នាំ              ២៩. ផ្ស៊ាំ

៣១. ផ្សាំង              ៣១. ផ្សះ                 

៣២. ផ្សាយពាណិជ្ជកម្ម

 

Read and translate the sentences below.

១. តាសៅផ្សងព្រេងរត់កាត់ព្រៃទៅជុំរុំខាវអីដាង។

២. តាសៅឈប់លេងឆ្នោតផ្សងសំណាងហើយ។

៣. ទូរទស្សន៍ចាប់ផ្ដើមផ្សាយបន្តផ្ទាល់ហើយ។

៤. ការផ្សាយពាណិជ្ជកម្មតាមវែបសាយមានតម្លៃ

     ថោកជាងគេ។

៥. វិទ្យុផ្សាយសំឡេងសហរដ្ឋអាមេរិកបានបិទហើយ។

៦. ឆ្នាំនេះតម្លៃផ្សារភាគហ៊ុនធ្លាក់ចុះយ៉ាងខ្លាំង។

៧. យាយសុខឆាផ្សិតចំបើងជាមួយសាច់ជ្រូកបីជាន់។

៨. ណាវីថា បូណានិយាយផ្សេង ធ្វើផ្សេង។

៩. នៅខាងមុខនោះ ម៉េចក៏មានផ្សែងភ្លើងច្រើនម្ល៉េះ?

១០. បូណាមានគម្រោងទៅមើលផ្សោតនៅខេត្តក្រចេះ។

១១. បូណាមិនមែនជាអ្នកផ្សំគំនិតដូចគេចោទទេ។

១២. យាយសុខកំពុងផ្សំគ្រឿងសម្លកកូរ។

១៣. ពេទ្យបានផ្សំថ្នាំអោយយាយសុខរួចហើយ។

១៤. តាសៅផ្សាំដើមធុរេន។

១៥. តាសៅបានផ្សះផ្សាទំនាស់រវាងបូណា និងណាវី។


No comments:

Post a Comment

Homework K1

Practice reading Khmer consonants. Read each consonant aloud from left to right. Repeat each consonant twice and focus on correct pronunciat...