Consonant and sub-consonant ផ្ទ


Consonant and sub-consonant ផ្ទ (ផ ជើង ទ)

ផ្ទា            ផ្ទិ             ផ្ទី             ផ្ទឹ             ផ្ទឺ

ផ្ទុ             ផ្ទូ             ផ្ទួ             ផ្ទើ           ផ្ទឿ

ផ្ទៀ          ផ្ទេ           ផ្ទែ           ផ្ទៃ           ផ្ទោ

ផ្ទៅ          ផ្ទុំ              ផ្ទំ            ផ្ទាំ             ផ្ទះ

ផ្ទុះ           ផ្ទេះ          ផ្ទោះ

 

Read and translate the words below.

១. ផ្ទប់                      ២. ផ្ទាត់                   ៣. ផ្ទាប់

៤. ផ្ទាប់គ្នា               ៥. ផ្ទាល់                  ៦. ផ្ទាល់ខ្លួន

៧. ផ្ទាល់ដៃ              ៨. ផ្ទាល់នឹងភ្នែក     ៩. ផ្ទាល់មាត់

១០. ផ្ទី                      ១១. ផ្ទីក្រហម          ១២. ផ្ទីក្រអូប

១៣. ផ្ទីដូង              ១៤. ផ្ទីថ្ម                  ១៥. ផ្ទីបន្លា

១៦. ផ្ទឹម                   ១៦. ផ្ទុក                   ១៨. ផ្ទុកទំនិញ

១៩. ផ្ទុយគ្នា             ២០. ផ្ទុយគ្នាស្រឡះ ២១. ផ្ទុយទៅវិញ

២២. ផ្ទុយពី            ២៣. ផ្ទួនៗ             ២៤. ផ្ទួនៗគ្នា

២៥. ផ្ទៀង              ២៦. ផ្ទៀងតាមច្បាប់ដើម

២៧. ផ្ទៀងត្រចៀកស្ដាប់             ២៨. ផ្ទៀងនាឡិកា

២៩. ផ្ទៀងផ្ទាត់       ៣០. ផ្ទេរ                 ៣១. ផ្ទេរតំណែង

៣២. ផ្ទៃ                 ៣៣. ផ្ទៃក្នុង          ៣៤. ផ្ទៃក្នុងបក្ស

៣៥. ផ្ទៃក្រឡាដី     ៣៦. ផ្ទៃក្រឡា        ៣៧. ផ្ទៃក្នុងប្រទេស

៣៨. ផ្ទៃក្រោម       ៣៩. ផ្ទៃពោះ          ៤០. ផ្ទៃមុខ

៤១. ផ្ទៃមេឃ           ៤២. ផ្ទៃរាប            ៤៣. ផ្ទៃរឿង

៤៤. ផ្ទាំង                 ៤៥. ផ្ទាំងសំពត់ស  ៤៦. ផ្ទះ

៤៧. ផ្ទះថ្ម                ៤៨. ផ្ទះបាយ           ៤៩. ផ្ទះល្វែង

៥០. ផ្ទះវីឡា             ៥១. ផ្ទុះ                    ៥២. ផ្ទុះឡើង

 

Read and translate the sentences below.

១. ប៉ូលិសរុញចោរផ្ទប់នឹងជញ្ជាំង។

២. ណាវីប្រាប់បូណាថា កុំចង់ដឹងរឿងផ្ទាល់ខ្លួន

      របស់នាង។

៣. បូណានឹងចូលរោងការសំពះផ្ទឹមជាមួយណាវី។

៤. ណាវីឃើញចោរលួចលុយបូណាផ្ទាល់នឹងភ្នែក។

៥. បូណាផ្ទៀងនាឡិកា ហើយសារ៉េម៉ោងអោយត្រូវគ្នា។

៦. តាសៅពិសារផ្ទីជាមួយទឹកគ្រឿង។

៧. បូណាបានធ្វើផ្ទុយពីការសន្យារបស់វា។

៨. បូណាមានរឿងរ៉ាវកើតឡើងផ្ទួនៗគ្នា។

៩. ណាវីផ្ទៀងស្ដាប់គ្រូពន្យល់យ៉ាងយកចិត្តទុកដាក់។

១០. ផ្ទៃក្នុងបក្សប្រជាជនកំពុងតែរង្គោះរង្គើ។

១១. ណាវីមិនមានផ្ទៃពោះទេ។

១២. ណាវីមានផ្ទៃមុខសម៉ត់ខៃ។

១៣. ថ្ងៃនេះផ្ទៃមេឃស្រឡះល្អណាស់។

១៤. ណាវីមានផ្ទះល្វែងនៅទីក្រុងភ្នំពេញ។

១៥. តាសៅរស់នៅក្នុផ្ទះវីឡាយ៉ាងធំស្កឹមស្កៃ។


No comments:

Post a Comment

Homework K1

Practice reading Khmer consonants. Read each consonant aloud from left to right. Repeat each consonant twice and focus on correct pronunciat...