Consonant and sub-consonant ព្រ

 

Consonant and sub-consonant ព្រ (ព ជើង រ)

ព្រា          ព្រិ            ព្រី            ព្រឹ            ព្រឺ

ព្រុ            ព្រូ            ព្រួ            ព្រើ          ព្រឿ

ព្រៀ        ព្រេ          ព្រែ          ព្រៃ          ព្រោ

ព្រៅ         ព្រុំ            ព្រំ            ព្រាំ          ព្រះ

ព្រុះ          ព្រេះ        ព្រោះ

 

Read and translate the words below.

១. ព្រងើយ              ២. ព្រ័ត្រ                 ៣. ព្រម

៤. ព្រមគ្នា               ៥. ព្រមព្រៀង         ៦. ព្រលប់

៧. ព្រលយ              ៨. ព្រលិត                ៩. ព្រលឹង

១០. ព្រលឹម             ១១. ព្រលឹមស្រាង    ១២. ព្រលឹមឡើង

១៣. ព្រលះ             ១៤. ព្រហាម           ១៥. ព្រហើន

១៦. ព្រហ្ម                ១៧. ព្រាងច្បាប់       ១៨. ព្រាងទុក

១៩. ព្រាត់                ២០. ព្រាត់ប្រាស      ២១. ព្រាន

២២. ព្រាននារី        ២៣. ព្រានព្រៃ       ២៤. ព្រាប

២៥. ព្រាយ             ២៦. ព្រាលៗ          ២៧. ព្រាវៗ

២៨. ព្រិច                ២៩. ព្រិចៗ             ៣០. ព្រឹក

៣១. ព្រឹកព្រលឹម    ៣២. ព្រឹកព្រហាម  ៣៣. ព្រឹកស្អែក

៣៤. ព្រឹក្ស            ៣៥. ព្រឹក្សា            ៣៦. ព្រឹត្តិបត្ត

៣៧. ព្រឹទ្ធបុរស       ៣៨. ព្រឹទ្ធសភា       ៣៩. ព្រឹទ្ធាចារ្យ

៤០. ព្រឹល              ៤១. ព្រឹលភ្នែក        ៤២. ព្រឺ

៤៣. ព្រឺក្បាល         ៤៤. ព្រឺខ្លួន             ៤៥. ព្រូន

៤៦. ព្រួយ               ៤៧. ព្រួយចិត្ត          ៤៨. ព្រួយបារម្ភ

៤៩. ព្រួស                ៥០. ព្រួសទឹក          ៥១. ព្រេង

៥២. ព្រេងវាសនា    ៥៣. ព្រែក              ៥៤. ព្រោះស្រូវ

៥៥. ព្រៃ                  ៥៦. ព្រោកប្រាជ្ញ     ៥៧. ព្រោង

៥៨. ព្រោងព្រាត     ៥៩. ព្រំ                    ៦០. ព្រំដែន

៦១. ព្រះ                   ៦២. ព្រះចន្ទ             ៦៣. ព្រះនគរ

៦៤. ព្រះនាង         ៦៥. ព្រោះ               ៦៧. ព្រោះតែ

៦៧. ព្រេងសំណាង

 

Read and translate the sentences below.

១. យាយសុខព្រមអោយបូណាទិញឡានថ្មី។

២. តាសៅប្រដៅបូណាកុំអោយព្រហើនដាក់ចាស់ទុំ។

៣. ព្រេងវាសនារបស់មនុស្សមើលមិនឃើញទេ។

៤. កុំទៅជិតពស់ ប្រយ័ត្នវាព្រួសពិសដាក់។

៥. ថ្ងៃនេះមានព្រឹលធ្លាក់ច្រើនណាំស់។

៦. យាយសុខព្រួយចិត្តនឹងបូណាដែលមិនខំរៀនសោះ។

៧. នៅក្នុងទីក្រុងឡូវែលមិនមានព្រៃទេ។

៨. យាយសុខបានព្រលះបូណាទាំងព្រលឹម។

៩. នៅលើដំបូលផ្ទះបូណាមានព្រាបណាស់។

១០. មេឃចុះអ័ព្ទមើលផ្លូវឃើញព្រាលៗ

១១. ណាវីងើបពីគេងទាំងព្រឹកព្រលឹម

១២. នៅក្រោយផ្ទះតាសៅមានព្រែកមួយ។

១៣. នៅមុខផ្ទះណាវីមានផ្ការីកព្រោងព្រាត

១៤. កងទ័ពសៀមបានរំលោភចូលព្រំដែនខ្មែរ។

១៥. យាយសុខថ្វាយបង្គំព្រះរាល់ថ្ងៃ។


No comments:

Post a Comment

Homework K1

  Read the words and sentences below, then translate them. a-Words ១.ក្បាល - សសៃឈាម - ពោះ -  រោមភ្នែក - សួត ២.   ថ្ពាល់ - ថ្ងាស - ច្រ...