Consonant and sub-consonant ល្ង

 

Consonant and sub-consonant ល្ង (ល ជើង ង)

ល្ងា          ល្ងិ            ល្ងី            ល្ងឺ            ល្ងឺ

ល្ងុ            ល្ងូ            ល្ងួ            ល្ងើ          ល្ងឿ

ល្ងៀ         ល្ងេ          ល្ងែ          ល្ងៃ          ល្ងោ

ល្ងៅ         ល្ងុំ            ល្ងំ            ល្ងាំ          ល្ងះ

ល្ងុះ          ល្ងេះ         ល្ងោះ

 

Read and translate the words below.

១. ល្ង                       ២. ល្ងង់                   ៣. ល្ងង់ខ្លៅ

៤. ល្ងាក់ល្ងើ             ៥. ល្ងាច                  ៦. ល្ងាចម៉ិញ

៧. ល្ងាចស្អែក          ៨. ល្ងីល្ងើ                 ៩. ល្ងឹត

១០. ល្ងឹតល្ងង់           ១១. ល្ងើ                   ១២. ល្ងើពកថ្ងាស

 

Read and translate the sentences below.

១. ណាវីចេះធ្វើនំល្ង

២. បូណាមិនល្ងង់ដូចគេស្មានទេ។

៣. ដើម្បីជៀសវាងភាពល្ងង់ខ្លៅត្រូវខិតខំរៀនសូត្រ។

៤. បន្ទាប់ពីញ៉ាំបាយហើយ បូណាដូចជាល្ងាក់ល្ងើ

     ក្នុងខ្លួន។

៥. ល្ងាចនេះបូណាធ្វើម្ហូបទទួលណាវី។

៦. ណាវីបានទៅប្រជុំកាលពីល្ងាចម៉ិញ

៧. បូណាណាត់ណាវីទៅមើលកុននៅល្ងាចស្អែក

៨. ណាវីថា បូណាឥឡូវដូចជាល្ងីល្ងើណាស់។

៩. យប់នេះល្ងឹតណាស់។

១០. យាយសុខប្រាប់បូណាអោយខំរៀនកុំអោយល្ងឹតល្ងង់

       ទៅថ្ងៃក្រោយ។

១១. នរណាថាបូណាល្ងើមិនដឹងអីសោះនោះ។

១២. តាសៅប្រដៅបូណាកុំអោយល្ងើពកថ្ងាសពេក។


No comments:

Post a Comment

Homework K1

  Read the words and sentences below, then translate them. a-Words ១.ក្បាល - សសៃឈាម - ពោះ -  រោមភ្នែក - សួត ២.   ថ្ពាល់ - ថ្ងាស - ច្រ...