Consonant and sub-consonant ធ្ល

 

Consonant and sub-consonant ធ្ល (ធ ជើង ល)

ធ្លា             ធ្លិ            ធ្លី             ធ្លឹ              ធ្លឺ

ធ្លុ             ធ្លូ             ធ្លួ             ធ្លើ           ធ្លឿ

ធ្លៀ          ធ្លេ           ធ្លែ           ធ្លៃ           ធ្លោ

ធ្លៅ          ធ្លុំ             ធ្លំ             ធ្លាំ            ធ្លះ

ធ្លុះ           ធ្លេះ          ធ្លោះ

 

Read and translate words below

១. ធ្លាក់                    ២. ធ្លាក់ខ្ជាក           ៣. ធ្លាក់ខ្លួន

៤. ធ្លាក់ចិត្ត              ៥. ធ្លាក់ឈាម         ៦. ធ្លាក់ថ្លើមក្ដុក

៧. ធ្លាក់ទឹកកក        ៨. ធ្លាក់ទឹកមុខ        ៩. ធ្លាក់ព្រិល

១០. ធ្លាក់រណ្ដៅ       ១១. ធ្លាក់រតាយ       ១២. ធ្លាក់ស

១៣. ធ្លាក់ស័ក្ដិ        ១៤. ធ្លាក់អន្លង់        ១៥. ធ្លាប់

១៦. ធ្លាប់ខ្លួន            ១៧. ធ្លាប់តែ            ១៨. ធ្លាប់មាត់

១៩. ធ្លាប់ស្គាល់        ២០. ធ្លាយ               ២១. ធ្លាយសង្ខារ

២២. ធ្លោយ            ២៣. ធ្លោយការណ៍   ២៤. ធ្លុះ

២៥. ធ្លោយមាត់     ២៦.  ធ្លោយគំនិត     ២៧. ធ្លុះធ្លាយ

 

Read and translate the sentences below.

១. ធ្លាក់ - ផ្លែស្វាយមួយបានធ្លាក់ពីដើម។

២. ធ្លាក់ខ្លួន - តាសៅធ្លាក់ខ្លួនឈឺក្រោយពីធ្វើការហួស

កម្លាំង។

៣. ធ្លាក់ថ្លើមក្ដុក ខ្ញុំធ្លាក់ថ្លើមក្ដុកពេលដឹងថាតាសៅឈឺ។

៤. ធ្លាក់ឈាម - គាត់ធ្លាក់ឈាមដោយសារមុខរបួស។

៥. ធ្លាក់ទឹកកក - នៅឡូវែលមានធ្លាក់ទឹកកកច្រើនឆ្នាំនេះ។

៦. ធ្លាក់ទឹកមុខ - បូណាធ្លាក់ទឹកមុខបន្ទាប់ពីប្រឡង

មិនជាប់។

៧. ធ្លាក់ព្រិល - ប្រទេសកាណាដាមានធ្លាក់ព្រិលច្រើន។

៨. ធ្លាក់រណ្ដៅ - អ្នកដំណើរម្នាក់បានធ្លាក់រណ្ដៅដោយ

មិនប្រយ័ត្ន។

៩. ធ្លាក់ស័ក្ដិ - មន្ត្រីនោះធ្លាក់ស័ក្ដិដោយសារពុករលួយ។

១០. ធ្លាប់ - ខ្ញុំធ្លាប់ទៅលេងប្រទេសកម្ពុជា។

១១. ធ្លាប់ខ្លួន - បូណាធ្លាប់ខ្លួននឹងការលំបាកនេះហើយ។

១២. ធ្លាប់តែ - ណាវីធ្លាប់តែមកដល់សាលាមុនគេ។

១២. ធ្លាប់មាត់ - ក្មេងនោះធ្លាប់មាត់និយាយពាក្យ

មិនសមរម្យ។

១៣. ធ្លាប់ស្គាល់ - ខ្ញុំធ្លាប់ស្គាល់តាសៅតាំងពីនៅ

ស្រុកខ្មែរ។

១៤. ធ្លាយ - ធុងទឹកនោះធ្លាយហើយ។

១៥. ធ្លោយ - បូណាធ្លោយមាត់និយាយការពិត។


No comments:

Post a Comment

Consonant and sub-consonant ធ្ល

  Consonant and sub-consonant ធ្ល (ធ ជើង ល) ធ្លា               ធ្លិ             ធ្លី              ធ្លឹ                ធ្លឺ ធ្លុ         ...