Review ឆ្ក ឆ្ង ឆ្ដ ឆ្ន ឆ្ម ឆ្ល ឆ្វ ឆ្អ

Translate these words into English

ឆ្កាង        ឆ្ការ         ឆ្កែ          ឆ្ងល់        ឆ្ងាញ់

ឆ្ងាយ      ឆ្ដុប         ឆ្ដោ         ឆ្នុក         ឆ្នូត

ឆ្នើម        ឆ្នេរ         ឆ្នាំង        ឆ្នោត      ឆ្មា

ឆ្មារ         ឆ្លង         ឆ្លងឆ្លើយ ឆ្លាត        ឆ្លាម

ឆ្លូវ          ឆ្វេង        ឆ្អល់        ឆ្អាប        ឆ្អិន

ឆ្អឹង         ឆ្អេះ



រៀនពាក្យ ព

ពាន       cup as an award/ metal plate/ tray
ពាង       jar
ពីងពាង   spider
ពីរ          two
ពាំ          carry
ពោះ       belly
ពុក         rotten/ father
ពួក         a group
ពៅ         youngest
ពក         bump/ lump
ពង         egg
ពិត         true/ real/ sure
ពឹង         to depend on/ help

ឧទាហរណ៍
១.តារា​ និងកុសលទៅមើលកុនតែពីរនាក់។
២.ពួកយើងនឹងទៅហែលទឹកនៅថ្ងៃស្អែក។
៣.នីតាជាកូនពៅក្នុងគ្រួសារ។
៤.កុសលពិតជាទិញពងទាច្រើនមែន។
៥.ជាងភ្លើងពឹងកុសលឲ្យជួយចាប់ពីងពាង។
៦.ធីតាឈឺពោះកាលពីម្សិលមិញ។
៧.ចាបពាំស្មៅធ្វើសំបុក។
៨.ពានមាសគឺសម្រាប់អ្នកឈ្នះការប្រកួត។



រៀនពាក្យ ភ

ភាយ      to spread out
ភាសា     language/ speech/ voice
ភូមិ         village
ភូមា        Burma
ភូគោល   globe
ភួយ        blanket
ភេ          otter
ភេទ        gender
ភាគ        part/ share/ section/ division



ឧទារហណ៍
១.កាលពីមុនតារារស់នៅភូមិអង្គរ។
២.ជនជាតិភូមាចូលចិត្តស្លៀកសំពត់។
៣.ភេជាសត្វស៊ីត្រី។
៤.មើលភូគោល តើទ្វីបអាមេរិកខាងជើងមានប្រទេសណាខ្លះ?
៥.ខែរងារកុំភ្លេចគេងដណ្ដប់ភួយ។
៦.ធីតាខំរៀនភាសាខ្មែររាល់ថ្ងៃ។

រឿងចោរ​លួច​គោ



   មានបុរសម្នាក់ទិញគោមួយដឹកមកដល់ផ្ទះខ្លួន ហើយរៀបចំនំចំណីចងដៃជាស្រេច រួចបុរសនោះដឹកគោចេញទៅចងឯក្រៅឲ្យឆីស្មៅ ហើយទៅដេកក្រោមម្លប់ឈើ កំពុងតែដេកលក់ស្រួល មានបុរសមនុស្សម្នាក់ដើរមកឃើញគោនោះក៏ស្រាយយកទៅ។ បុរសម្ចាស់គោភ្ញាក់ឡើងពុំឃើញគោ ក៏ក្រោកឈរ មើលទៅឃើញគេកំពុងដឹកគោនោះទៅ បុរសម្ចាស់គោតាមទៅហៀបនឹងទាន់ក៏ស្រែកហៅថា “វ៉ើយចៅដឹកគោអញទៅណា?”។ ម្នាក់នោះមិនស្ដី។ បុរសម្ចាស់គោរត់ទៅចាប់ខ្សែគោអំពីដៃចោរ។ ចោរថា “យីអើ! អញចង់អស់សំណើចនឹងចៅនេះពេកណាស់  គោអញដឹកពីផ្ទះអញមកម្ដេចក៏ចៅឯងមកចោទថាអញលួចគោ ចៅ?”។
    អ្នកទាំងពីរដណ្ដើមគោគ្នាទៅវិញទៅមករៀងៗខ្លួន បន្ទាប់មកទើបចៅទាំងពីរនោះដឹកគោទៅប្ដឹងចៅក្រម។ ចៅក្រមកាត់សេចក្ដីឲ្យចៅទាំងពីរនាក់នោះពុំបាន ក៏នាំគ្នាទៅគាល់ព្រះមហាក្សត្រក្រាបបង្គំទូលតាមដំណើរនោះ។ ឯចៅម្ចាស់គោក្រាបបង្គំទូលថា “គោនេះខ្ញុំព្រះបាទអម្ចាស់ទើបនឹងទិញពីគេមកដល់ផ្ទះ ចងឲ្យស៊ីស្មៅ ខ្ញុំព្រះបាទអម្ចាស់ដេកលក់ ស្រាប់តែចៅនេះមកលួចដឹកគោខ្ញុំព្រះបាទខ្ញុំព្រះបាទអម្ចាស់យកទៅ លុះខ្ញុំព្រះបាទក្រោកពីដំណេកទៅតាមយកគោពីចៅនេះៗពុំព្រមឲ្យ ចេះដណ្ដើមគោពីខ្ញុំព្រះបាទអម្ចាស់”។ ព្រះមហាក្សត្រទ្រង់ដណ្ដឹងថា “គោនេះចៅឲ្យស៊ីអ្វី?”។ ចៅម្ចាស់គោក្រាបទូលថា “ឲ្យស៊ីស្មៅ”។ ចោរឆ្លើយថា “ខ្ញុំព្រះបាទអម្ចាស់ ដឹកគោមកអំពីផ្ទះ ខ្ញុំព្រះបាទអម្ចាស់ ស្រាប់តែចៅនេះ ដើរមកពីណា មកដណ្ដើមគោខ្ញុំកណ្ដាលផ្លូវ”។ ព្រះមហាក្សត្រទ្រង់សួរថា “គោនេះចៅឯងឲ្យស៊ីអ្វី?”។ ចោរឆ្លើយថា “ឲ្យស៊ីសណ្ដែក”។ ព្រះមហាក្សត្រឲ្យអាមាត្យយកស្លឹកប្រយង្គបង្អកគោ ហើយគោនោះវារើចេញមក ឃើញតែស្មៅ ពុំឃើញស្លឹកសណ្ដែកដល់មួយទងនៅក្នុងពោះគោនោះឡើយ។ ព្រះអង្គមានព្រះបន្ទូលថា “អានេះលួចគោមែនហើយ” ទើបព្រះអង្គកាត់ឲ្យចៅម្ចាស់គោនោះឈ្នះ។ ព្រះអង្គកាត់ដូច្នេះ ហៅសុគតិគមនំហោង៕

រៀនពាក្យ ប

បា          father/ male
បី           three/ to carry
បេះ        pick
បោះ       to throw
បាន        to get
បូក         to add/ plus      
បួន         four
បែក        broken/ cracked              
បោក      to wash/ to cheat/ throwdown
បំបែក     to break
បំពាន     to abuse
បំណែក   part/ piece/ section
បៃតង     green


ឧទាហរណ៍
១.ថ្ងៃនេះតារាពាក់អាវពណ៌បៃតង។
២.សុភាបោះបាល់ធ្វើឲ្យបែកកញ្ចក់ជាបំណែកៗ។
៣.កុំបើកលឿនបំពានច្បាប់។
៤.បួនបូកនឹងបីគឺប្រាំពីរ។
៥.តាសៅទៅបោកខោអាវនៅហុងកុង។
៦.តារារៀនបានលេខមួយ។

រៀនពាក្យ ផ

ផាក        fine     
ផើង        vase
ផើម        to be pregnant
ផុត         finish/ free from/ to be dead
ផុង         to sink in
ផង         also/ too/ with
ផែ          harbor
ផែនទី     map
ផាមួង     clothing made by silk


ឧទាហរណ៍
១កុសលត្រូវប៉ូលីសផាកព្រោះបើកឡានលឿន។
២យាយសៅទិញផើងផ្កា។
៣សូមជួយចេញលុយឲ្យខ្ញុំផង។
៤នារីស្លៀកផាមួងទៅវត្ត។
៥កុំញ៉ាំម្ហូបកំប៉ុងផុតកាលបរិច្ឆេទ។
៦កំពង់ផែជាកន្លែងសំចតរបស់នាវា។
៧ឡានរបស់តារាជាប់ផុងនៅឯចំការប៉ោម។

Review ក to ឈ

Learn some words from consonant ក to ឈ
ក                neck
កក             frozen
កាយ           human body    
កាំ              step/ spoke of a wheel
កុំ                don’t
កៅ             90
កៅអី           chair        
កុក             egret/ heron
កូរ              stir/ rumbling
កូន             child
ខោ             pants
ខាំ              bite
ខក             miss
ខះ              dry out/ sore throat
ខូច             broken/ damaged
ខុស            wrong/ incorrect
ខួប             a complete cycle
ខោក           to pound/ to hit the knuckle
ខឹង             angry
ខួច             dimple
គេ              someone/ he/ she/ they/ them
គែ              crop of a bird
គោ             cow/ ox/ bull
គោក           dry of land/ mainland
គោរព          respect/ obey/ honor
គោះ            to knock/ to beat
គរ              the kapok tree/ to pile up/ to stack up
គូ                pair/ couple/ comrade
គូរ              to draw/ to  paint
គូស            to  draw
គូសបន្ទាត់    draw a line
គេង            to sleep
ឃុំ              subdistrict/ detain
ឃាំង           block/ detain
ឃើញ           to see
ឃាន           nose
ងាក            to turn aside
ងាយ           easy
ងំ                warm/ well cooked
ងុយ            to be sleepy
ងោក           to nod the head
ងើប            get up
ចារ             to engrave
ចែក            divide/ separate
ចៃ              louse/ flea
ចោរ            chief/ bandit/ pirate
ចៅ             grandchild
ចាំ              to remember/ to wait for
ចុះ              to descend/ to go down
ចេះ             to know
ចោះ            to pierce/ to make a hole
ចូក              to shovel 
ចំ                directly/ right on the spot
ចូល            to enter/ to go in
ឆា              to fry
ឆាក            stage/ scene
ឆី                to eat
ឆក             bald
ឆៅ             raw/ uncooked
ឆេះ             on fire/ burning
ឆាប            to swoop down/ to set on fire
ឆូត             to cut along a crease
ឆៃថាវ          Raphanus sativus var/ Longipinnatus
ឆើត            beautiful/ charming
ឆែក            to check/ inspect
ជា              to be/ to be well
ជូរ              sour
ជួប             to meet
ជួរ              link/ rank/ row
ជឿ             to believe/ to trust in
ជាំ              livid/ bruised
ជុំ                to gather/ together
ជាតិ            nation/ race/ nationality/ taste/ flavor
ជាង            more than/ skill craftsman
ជរា             old age/ senility
ជិត             near/ close to
ជីវិត            life/ living/ existence
ជូត             to clean/ to wipe
ឈឺ             to be sick/ ill/ to be hurt
ឈាម          blood
ឈាន          to take a step/ walk
ឈប់           to stop/ cease
ឈម           to confront/ to face
ឈរ            to stand
ឈូក           lotus
ឈើ            wood/ tree


Homework K1

Write each sentence, then translate them, and read it aloud. ១ ខ្ញុំលាងចានបាយ។ ២ ខ្ញុំលាងឡាន។ ៣ តាវិលមុខ។ ៤ ពួកគេមានបាយ។ ៥ តាបានទិ...