ព្យញ្ជនៈទាំង៣៣តួ Khmer 33 consonants


ក   ខ   គ   ឃ    ង

ច   ឆ   ជ   ឈ  ញ

ដ   ឋ   ឌ   ឍ   ណ

ត   ថ   ទ   ធ    ន

ប   ផ   ព   ភ    ម

យ  រ    ល   វ    ស

ហ  ឡ  អ


សំឡេងឃោសៈ O's sound


គ    ឃ   ង     ជ
     
ឈ  ញ   ឌ     ឍ

ទ    ធ    ន     ព

ភ    ម    យ    រ

ល   វ


សំឡេងអឃោសៈ OR's sound


ក    ខ    ច     ឆ           

ដ    ឋ    ណ   ត 
    

ថ    ប    ផ     ស 
    

ហ   ឡ   អ


រឿងចៅតប់ប្រមល់



កាល​ពី​ព្រេង​នាយ មាន​បុរស​ពីរនាក់ ​ជា​សម្លាញ់នឹង​គ្នា លុះ​បុរស​ទាំង​ពីរ​រំលាង​ខន្ធ​ទៅ បុរស​ម្នាក់​បាន​ទៅ​កើត​ជា​ព្រះឥន្រ្ទ ឯបុរស​ម្នាក់​ទៀត​កើត​ជា​បុរស​កំសត់ មាន​ប្រពន្ធ ក្រលំបាក​ណាស់ រក​ស៊ី​នេសាទ​ដាក់​លប​យក​ត្រី ជារបរ​ចិញ្ចឹម​ជីវិត។ គ្រា​មួយ ព្រះ​ឥន្រ្ទ​បាន​បើក​ទិព្វ​ចក្ខុ ទត​ឃើញ​បុរស​នោះ វេទ​នា​លំបាក​ដូច្នោះ មាន​សេចក្តី​អាសូរ​ករុណា វេលា​យប់​ព្រះឥន្រ្ទ​យក​មាស​បី​ដុំ ទៅ​ដាក់​ក្នុង​លប​បុរស​នោះ។ លុះ​ព្រឹក​ឡើង បុរស​នោះ​ទៅ​លើក​លប​មើល ឃើញ​មាស​មិន​ស្គាល់​ជា​មាស សម្គាល់​ថា​ជា​ថ្ម ក៏​ចោល​ទៅ​ក្នុង​ទឹក ហើយ​ដាក់​លប​ទៅ​ក្នុង​ទឹក​វិញ។ បុរស​បាន​មើល​លប​ទៀត​គម្រាប់​បីដង។ ព្រះឥន្រ្ទ​យក​មាស​ដាក់​ក្នុង​លប​ដូច​មុន​ទៀត បុរស​ឃើញ​ដូច្នោះ នឹក​ខឹង ក៏​ចង​មាស​ទាំង​បីដុំ​នោះ ​ពុន​យក​ទៅ​ធ្វើ​ជា​ថ្ម​ជើង​ក្រាន​ដាំ​បាយ។ ប្រពន្ធ​បុរសមិន​ស្គាល់​មាស ក៏​យក​ដុំ​មាស​នោះ​ទៅ​ធ្វើ​ជា​ថ្ម​ជើង​ក្រាន​តាម​បង្គាប់​ប្តី។
ក្រោយ​នោះ មាន​ព្រះរាជ​អាជ្ញា​មក​ទារ​ពន្ធ មើល​ទៅ​ឃើញ​ដុំ​មាស ដែល​បុរស​នោះ​ធ្វើ​ថ្ម​ជើង​ក្រាន ក៏​ឲ្យ​បុរស​យក​មាសបីដុំ​នោះ​បង់​ពន្ធ ដែល​បុរស​នោះជំពាក់​រាជការ។ បុរស​នោះ នឹក​អរ​ណាស់ ដោយ​ខ្លួន​ទ័ល​ក្រ​ ហើយ​ព្រះរាជអាជ្ញា យក​ដុំ​ថ្ម​ជើង​ក្រាន​ដូច្នោះ ក៏​ព្រម​តាម បាន​ប្រគល់​ថ្ម​ជើង​ក្រាន​ទាំងបីដុំ​នោះ​ទៅ​ឲ្យ​ព្រះរាជ​អាជ្ញា​ភ្លាម។ លុះ​ព្រះ​អាជ្ញា​បាន​ដុំ​មាស​ពី​បុរស​នោះ​ហើយ ក៏​យក​មួយដុំ​ទៅថ្វាយ​ស្ដេច។ លុះ​ទ្រង់​សាក​សួរ​ពី​ហេតុ​ផល​បាន​មាស​នោះ ព្រះរាជអាជ្ញា​ទូល​តាម​ដំណើរ។ ស្តេច​ទ្រង់​ជ្រាប​ថា មាន​មាស​ពី​បុរស​ដូច្នោះ ទ្រង់​ឲ្យ​ហៅ​បុរស​នោះៗ ទៅ​ដល់​ទ្រង់​សាក​សួរ​ទៀត។ បុរស​ក្រាប​ទូល​ថា «មាស​របស់​ខ្លួនបីដុំ​បាន​ជូន​មក​ព្រះរាជ​អាជ្ញា​ហើយ»។ ស្តេច​ឲ្យ​ទារ​យក​មាសពីរដុំ​ពី​ព្រះរាជ​អាជ្ញានោះ ហើយ​ទ្រង់​បង្គាប់​ឲ្យ​បុរស​នោះ រក​មាស​មក​ថ្វាយ​ព្រះ​អង្គ​ថែម​ទៀត។ បុរស​នោះ​ក្រាប​ទូល​ថា «រក​មាស​ទៀត​ពុំ​បាន​ទេ»។ ស្តេច​ទ្រង់​ឲ្យ​យក​បុរស​នោះទៅ​ឃុំ។ ព្រឹក​ឡើង នាយ​តម្រួត​ដែល​ជា​អ្នក​រក្សា​នោះ ប្រើ​ឲ្យ​ធ្វើ​ការ​ដោយ​ជេរ​ស្តី​បុរស​នោះ។ លុះ​ទ្រង់​ជ្រាប​ដល់​ស្តេចៗ ទ្រង់​ឲ្យ​ហៅ​បុរស​នោះ មក​សួរ​ពី​ហេតុ​ធ្វើ​ការ​ឲ្យ​មាន​ទាស់​ចិត្ត​នាយ​តម្រួត។ បុរស​នោះ​ក្រាប​ទូល​ថា «ទូល​ព្រះ​បង្គំ​មាន​សេចក្តី​តប់​ប្រមល់​នៅ​ក្នុង​ខ្លួន​ខ្លាំង​ណាស់»។ ស្តេច​ក៏​មាន​ព្រះ​បន្ទូល​ថា «បើ​ដូច្នោះ ត្រូវ​ចៅ​ឯង​រក​សត្វ​តប់​ប្រមល់​នោះ​មក​ឲ្យ​អញ បើ​ឯង​រក​ពុំ​បាន​ទេ អញ​នឹង​ឲ្យ​គេពិឃាត​ឯងក្នុង​គ្រា​នេះ» ។ បុរស​ឮ​ដូច្នោះ​ក៏​ភ័យ គិត​ថា «មុខ​ជា​ស្លាប់​ហើយ​ក្នុង​គ្រា​នេះ មិន​ដឹង​ជា​ទៅ​រក​សត្វ​តប់​ប្រមល់​ឯណា​ទេ» តែ​មិន​ហ៊ាន​ប្រកែក ដោយ​ខ្លាច​អំណាច​ស្តេច ក៏​ក្រាប​បង្គំ​លា​ស្តេច​ដើរ​ចេញ​ទៅ ដោយ​បំណង​ថា នឹង​ដើរ​ឲ្យ​ស្លាប់​ក្នុង​ព្រៃ លុះ​ដើរ​ចូល​ព្រៃ​ឆ្ងាយ​ទៅ។ ព្រះឥន្រ្ទ បើក​ព្រះនេត្រ​ទិព្វ​មក​ឃើញ​បុរស​នោះ​មាន​សេចក្តី​វេទនា លំបាក​ដូច្នោះ ក៏និម្មិត្ត​ជា​អាស្រមមួយនៅ​ខាង​មុខ​ទី​ដែល​បុរស​ដើរ​ទៅ ហើយ​ព្រះឥន្រ្ទ​កាឡា​ខ្លួន​ធ្វើ​ជា​ព្រះ​មហាឥសី។ បុរស​មើល​ទៅ​ឃើញ​អាស្រម​ដូច្នោះ ក៏​មាន​ចិត្ត​ត្រេក​អរ ដើរ​ចូល​ទៅ​ថ្វាយ​បង្គំ​ឥសី​ក្នុង​អាស្រម​នោះ។ ឥសី​សួរ​ថា «ចៅ​មាន​ហេតុ​អ្វី?»។ បុរស​នោះ ទូល​ឥសី​តាម​ដំណើរ ដែល​ស្តេច​ឲ្យ​រក​សត្វ​តប់​ប្រមល់​ យក​ទៅ​ថ្វាយ។ ឥសី​ថា «ចៅ​កុំ​ព្រួយ» រួច​ឥសី​បាន​យក​បំពង់​ពកមួយ មក​សែក​មន្ត​វិជ្ជា​សិល្ប​សាស្រ្ត​កើត​ជា​ខ្លា សិង្ហ ដំរី​ ពស់ រមាស សុទ្ធ​តែ​ជា​សត្វ​សាហាវ​ទាំង​អស់ ហើយ​ឥសី​ក៏​ជប់​បង្រួញ​សត្វ​ទាំង​នោះ ច្រក​ក្នុង​បំពង់​ពក ប្រគល់​បំពង់​ពក​នោះ ឲ្យ​ទៅ​បុរស រួច​ផ្តាំ​ថា «ឲ្យ​យក​ទៅ​ថ្វាយ​ស្តេច ប៉ុន្តែ​មុន​នឹង​បើក​​ឆ្នុក ឲ្យ​ស្តេច​ប្រមូល​ព្រះរាជ​វង្សានុវង្ស​មក​ជួប​ជុំ ហើយ​បិទ​ទ្វារ​វាំង​ឲ្យ​ជិត សឹម​បើក​ឆ្នុក​មើល ព្រោះ​សត្វ​នោះ​រត់​រហ័ស​ណាស់»។ លុះ​បុរស​នោះ​ទទួល​បណ្តាំ​ឥសី​ស្រេច​ហើយ ក៏​នាំ​យក​សត្វ​ដែល​ច្រក​ក្នុង​បំពង់​ពក ទៅ​ថ្វាយ​ស្តេច ក្រាប​ទូល​ថា «ទូល​ព្រះ​បង្គំ​រក​សត្វ​តប់​ប្រមល់​បាន​ហើយ នៅ​ក្នុង​បំពង់​ពក​នេះ «ហើយ​ក៏​ទូល​តាម​ដំណើរ ដែល​ឥសី​ផ្តាំ​មក។ ស្តេច​ឲ្យ​ប្រមូល​ព្រះរាជវង្សានុវង្ស​ជួប​ជុំ​ហើយ ទ្រង់​ចាត់​ការ​បិទ​ទ្វារ​កំពែង​វាំង​ស្រេច ទ្រង់​ឲ្យ​អាមាត្យ​បើក​ឆ្នុក​បំពង់​ពក​នោះ។ ខ្លា ដំរី សិង្ហ រមាស ពស់ ក៏​ចេញ​ពី​ក្នុង​បំពង់​ពក​មក​ខាំ ស្តេច​និង​ព្រះរាជវង្សា​នុវង្ស​ទាំង​នោះ ឲ្យ​ដល់​នូវ​មរណភាព​អស់​ទៅ។
ក្រោយ​មក ពួក​អ្នក​នគរ​បាន​ឃើញ​បុរស​នោះ​មាន​ឬទ្ធានុភាព​ដូច្នោះ ក៏​រៀប​អភិសេក​បុរស​នោះ ឲ្យ​ឡើង​សោយ​រាជសម្បត្តិ​ ជា​ព្រះមហាក្សត្រ​ក្នុង​នគរ​នោះ​ទៅ។ សត្វ​ទាំង​ឡាយ ក៏​លា​ស្តេច​បុរស​នោះ ចូល​ទៅ​នៅ​ព្រៃ ផ្តាំ​ថា «បើ​ស្តេច​មាន​ភ័យ​ ឬ​មាន​ការ​អ្វី គ្រាន់​តែ​នឹក​ដល់ នឹង​មក​ជួយ​យក​អាសារ​ជា​ដរាប»។


គិលានដ្ឋាន Clinic


ណាត់ជួប                                Make an appointment
បន្ទប់រង់ចាំ                               Waiting room
អ្នកទទួលភ្ញៀវ                          Receptionist
អ្នកជម្ងឺ                                    Patient
ប័ណ្ណធានារ៉ាប់រង                      Insurance card
ទំរង់ឯកសារធានារ៉ាប់រង             Insurance form
វេជ្ជបណ្ឌិត                               Doctor
ជញ្ជីង                                     Scale
ពិនិត្យបំពង់ក                           Look in throat       
បន្ទប់ពិនិត្យជម្ងឺ                         Examining room
គិលានុបដ្ឋាយិកា                      Nurse
ប្រដាប់ស្ដាប់បេះដូង                  Stethoscope
តារាងវាស់ភ្នែក                         Eye chart
ប្រដាប់វាស់ឈាម                     Blood pressure gauge
តុសម្រាប់ពិនិត្យជម្ងឺ                   Examination table
សារាំងចាក់ថ្នាំ                          Syringe
ស្ទង់កំដៅ                                Take temperature       
ថតឆ្លុះ                                    Get an X ray


សង្គ្រោះបឋម First aid


សម្ភារៈជំនួយបន្ទាន់                  First aid kit
ដង្កៀបចាប់                             Tweezers
បង់បិទដំដៅ                            Adhesive bandage
សំឡីជូតសម្លាប់មេរោគ              Sterile pad
បង់ស្អិត                                  Tape
បង់រុំរបួស                                Gauze
ទឹកថ្នាំលាងរបួស                      Hydrogen peroxide
ថ្នាំលាបការពារបាក់តេរី              Antibacterial ointment
ថ្នាំលាបសម្រាប់ប្រតិកម្មស្បែក    Antihistamine cream
ប្រដាប់អបឆ្អឹងបាក់                    Splint
បង់កៅស៊ូរុំ                               Elastic bandage
ស្បោងទឹកកក                          Ice pack
ផ្លាកពាក់សម្គាល់ពេលអាសន្ន     Medical emergency bracelet
អំបោះដេរសាច់                        Stitches
ផ្លុំខ្យល់ចូលតាម់មាត់                 Rescue breathing
សង្កត់ឲ្យបេះដូងដើរឡើងវិញ      CPR(Cardiopulmonary resuscitation)
វិធីសង្រ្គោះពេលឈ្លក់                Heimlich maneuver


សង្រ្គោះបន្ទាន់ Medical emergencies


របួស                                      Be injured/ be hurt
សន្លប់                                     Be unconscious
ស្លុតស្មារតី                               Be in shock
គាំងបេះដូង                             Have a heart attack
ប្រតិកម្ម                                  Have an allergic reaction
ភ្លើងឆក់                                  Get an electric shock
ត្រជាក់រលាកស្បែក                   Get frostbite
រលាក                                     Burn
លង់ទឹក                                  Drown
លេបថ្នាំពុល                            Swallow poison
លេបថ្នាំលើស                          Overdose on drugs
ឈ្លក់                                      Choke
ចេញឈាម                             Bleed
ស្ទះដង្ហើម                               Can’t breathe
បាក់ឆ្អឹង                                  Break a bone



Homework K1

Write each sentence, then translate them, and read it aloud. ១ ខ្ញុំលាងចានបាយ។ ២ ខ្ញុំលាងឡាន។ ៣ តាវិលមុខ។ ៤ ពួកគេមានបាយ។ ៥ តាបានទិ...