Read skill ស្រៈ អួ

 

ស្រៈ អួ


កួ             ខួ              គួ             ឃួ             ងួ

ចួ             ឆួ             ជួ             ឈួ            ញួ

ដួ             ឋួ             ឌួ             ឍួ             ណួ

តួ             ថួ             ទួ             ធួ              នួ

បួ             ផួ             ពួ             ភួ              មួ

យួ            រួ              លួ            វួ               សួ

ហួ           ឡួ            អួ


Read and translate words below.

ជួរ            ឆួល         តួ             ទួត            ភួយ

មួយ         យួរ          សួរ  



Reading skill ស្រៈ អូ ឬស្រៈអ៊ូ

 

ស្រៈ អូ ឬស្រៈអ៊ូ


កូ             ខូ              គូ             ឃូ             ងូ

ចូ             ឆូ             ជូ             ឈូ            ញូ

ដូ             ឋូ             ឌូ             ឍូ             ណូ

តូ             ថូ             ទូ             ធូ              នូ

បូ             ផូ             ពូ             ភូ              មូ

យូ            រូ              លូ            វូ               សូ

ហូ           ឡូ            អូ


Read and translate words below.

កូន          គូ             ចូល         ជូរ             ដូរ

ថូ             ទូ             ទូក          បូក           ពូ

ភូមិ          យូរ           លូ            សូក          ហូរ

ឡូ            អូន          អូរ


Read the sentences below then translate.

១. បូណាមិនមែនជាកូនរបស់តាសៅទេ។

២. មានលលកមួយគូធ្វើសំបុកនៅលើដើមឈើជិតផ្ទះខ្ញុំ។

៣. បូណាចូលរៀនមហាវិទ្យល័យហើយ។

៤. ណាវីចូលចិត្តញ៉ាំស្វាយជូរ។

៥. បូណាទើបតែដូរឡានថ្មី។

៦. នៅក្នុងថូមានផ្កាកុលាបរីកស្អាតណាស់។

៧. នៅក្នុងទូមានសៀវភៅច្រើនណាស់។

៨. ណាវី និងបូណានាំគ្នាជិះទូកលេង។

៩. ក្មួយរបស់បូណារៀនបូកលេខ។

១០. ពូរបស់ណាវីឈ្មោះពូណាត។

១១. យាយសុខមិនចាំថា គាត់កើតនៅភូមិណាទេ។

១២. ខ្ញុំរង់ចាំណាវីយូរណាស់ ខ្ញុំទៅមុនហើយ។

១៣. ជាងផ្ទះកំពុងជួសជុលលូក្រោមដីនៅផ្ទះតាសៅ។

១៤. ការសូកប៉ាន់ គឺជាអំពើពុករលួយ។

១៥. រដូវវស្សាទឹកហូរខ្លាំងណាស់។

១៦. បូណាមានដីមួយឡូនៅទីក្រុងឡូវែល។

១៧. អូនណាវី អូនឯងជាប្អូនរបស់បូណាឬ?

១៨. បូណាចុះមុជទឹកអូរជាមួយតាសៅ។



Reading skill ស្រៈ អឹ ឬស្រៈអ៊ឹ

 

ស្រៈ អឹ ឬស្រៈអ៊ឹ


កឹ             ខឹ              គឹ             ឃឹ             ងឹ

ចឹ             ឆឹ             ជឹ             ឈឹ            ញឹ

ដឹ             ឋឹ             ឌឹ             ឍឹ             ណឹ

តឹ             ថឹ             ទឹ             ធឹ              នឹ

បឹ             ផឹ             ពឹ             ភឹ              មឹ

យឹ            រឹ              លឹ            វឹ               សឹ

ហឹ           ឡឹ            អឹ


Read and translate words below.

ខឹង           ដឹក          ដឹង           តឹង            នឹង

ពឹង           បឹង           រឹង


Read the sentences below then translate.

១. ណាវីមិនបានខឹងនឹងបូណាទេ។

២. បូណាមានឡានដឹកទំនិញធំមួយ។

៣. មិនមាននរណាដឹងថា តាសៅជាអតីតប៉ូលីសឡើយ។

៤. កុំសប់កង់ឡានតឹងពេក។

៥. បូណានឹងទៅលេងស្រុកខ្មែរជាមួយណាវី។

៦. ណាវីបានពឹងបូណាអោយជូនទៅផ្ទះ។

៧. បូណាកំពុងតែស្ទូចត្រីក្នុងបឹងឡូក។

៨. នំប៉័ងនេះរឹងណាស់ ញ៉ាំមិនកើតទេ។



ការរាក់ទាក់ភ្ញៀវ


ចន   សួស្ដី!

បូណា   ជម្រាបសួរ ចន។

ចន   តើបងសុខសប្បាយទេ?

បូណា  ខ្ញុំសុខសប្បាយទេ។ អរគុណ។ សូមស្វាគមន៍ដែលបានមក

          ទីក្រុងភ្នំពេញ និងមកលេងផ្ទះរបស់ខ្ញុំ។

ចន   ខ្ញុំពិតជារំភើបណាស់ ដែលបានបងលេងស្រុកខ្មែរ។

បូណា   ខ្ញុំក៏រីករាយដែរ ដែលបានជួបបង។ តើបងចូលចិត្ត

           ប្រទេសកម្ពុជាទេ?

ចន   បាទ ខ្ញុំចូលចិត្តប្រទេសខ្មែរណាស់ ពិសេសចូលចិត្តទេសភាព

        វាលស្រែ ចូលចិត្តម្ហូបនៅតាមជនបទ និងចូលចិត្តដើរកម្សាន្ត

        តាមប្រាសាទបុរាណ។

បូណា   សូមអញ្ជើញចូលលេងក្នុងផ្ទះសិន។

ចន   អរគុណច្រើន។ ផ្ទះបងស្អាត ទូលាយ រៀបចំបានល្អ។

បូណា   អរគុណ ដែលបងចូលចិត្តការរៀបចំផ្ទះរបស់ខ្ញុំ តែប្រពន្ធខ្ញុំ

           ជាអ្នកធ្វើទាំងអស់ហ្នឹង។

ចន   ភរិយាបងពូកែរៀបចំផ្ទះសម្បែងណាស់។ ថ្ងៃណាមួយខ្ញុំនឹង

        អញ្ជើញបង និងបងស្រី ទៅលេងប្រទេសខ្ញុំម្ដង។

បូណា   បាទអរគុណ សង្ឃឹមថានឹងបានទៅលេងប្រទេសបងម្ដង

            នៅថ្ងៃណាមួយ។ អញ្ជើញពិសារទឹកដូង។ ដូងនេះខ្ញុំបេះ

            នៅហ្នឹងទេ។

ចន   ទឹកដូងនេះផ្អែម ហើយមានក្លិនក្រអូបទៀត ខ្ញុំមិនដែលបាន

        ញ៉ាំទេពីមុនមក។

បូណា   នេះជាពូជដូងក្រអូប។

ចន   ពិសេសមែនទែន។ បើមាននៅប្រទេសខ្ញុំ ខ្ញុំនឹងទិញរាល់ថ្ងៃ។

បូណា    ខ្ញុំមានពីរបីទៀតសម្រាប់បងយកទៅញ៉ាំនៅសណ្ឋាគារ។

ចន   អរគុណដែលបងមានសណ្ដានចិត្តល្អ។

បូណា   មិនអីទេ។ ផ្ទះខ្ញុំមានដូងក្រអូបច្រើនណាស់ បងអាចមក

            ញ៉ាំពេលណាក៏បាន។

ចន   បាទ អរគុណ ថ្ងៃក្រោយខ្ញុំនឹងមកលេងទៀត។ ជម្រាបលា។

បូណា    ជម្រាបលា។





រឿង ចៅឌី


មានកុមារម្នាក់ឈោះឌី ដែលមានផ្ទះរស់នៅឆ្ងាយពីសាលារៀន។   ជារៀងរាល់ថ្ងៃ   ពេលដែលត្រូវទៅរៀននៀសាលា ឌី បានវេចបាយទៅជាមួយសំរាប់ហូបពេលថ្ងៃត្រង់។ ពេលចេញពីរៀន សិស្សដែលនៅឆ្ងាយពីសាលាទាំងអស់តែងតែយកបាយមកហូបជួបជុំគ្នា នៅក្រោមម្លប់ឈើក្បែរថ្នាក់រៀន។

ថ្ងៃមួយនៅពេលដែលសិស្សទាំងអស់រៀបបាយ ដើម្បីហូបជុំគ្នា ចៅឌីបានឃើញក្មេងម្នាក់ ទឹកមុខស្ងួត៖អង្គុយឆ្ងាយពីគេ។  ចៅឌីដើរទៅជិត ហើយសួរថា៖

នែសៅ!  ម៉េចក៏ឯងមិនទៅហូបបាយជុំជាមួយគេ? 

ទេ! (សៅឆ្លើយ)។

ម្តេចក៏ឯងឆ្លើយថាទេ ដូច្នេះ? (ឌីសួរបញ្ជាក់)។

សៅក៏តបមកវិញ៖

គ្នាមិនឃ្លានទេ!

ឌីក៏សួរបញ្ជាក់ម្តងទៀត ៖

ឯងឈឺទេដឹង?

សៅឆ្លើតថា៖

ទេ! គ្នាឥតឈឺទេ!

ឌីក៏សួរបន្តែមទៀតដោយឆ្ងល់៖

ចុះឯណាបាយ និងម្ហូប?

សៅនៅស្ងៀមអោនមុខចុះ     ស្រក់ទឹកភ្នែកតក់ៗ។ ចៅឌីឃើញដូចនោះ ក៏យល់ដឹងថា    ចៅសៅប្រាកដជាគ្មានអ្វីហូបនឹងគេទេ     ទើបបានជាមិនហ៊ានទៅចូលហូបជុំជាមួយគេ ហើយបានជាអង្គុយធ្វើមុខស្ងួត។     ឌីអាណិតសៅខ្លាំងណាស់  ហើយក៏ចាប់ដៃសៅដឹកដើរទៅឆ្ងាយពីគេ    ហើយអោយអង្គុយនៅទីកំបាំងមួយ។ ឌីយកបាយ និងម្ហូបរបស់ខ្លួនចែករំលែកអោយសៅពាក់កណ្ដាល។     សៅមើលមុខឌីដោយអំណរគុណ។ អ្នកទាំងពីរនាំគ្នាហូបបាយដោយរីករាយ។ 



Khmer Consonants

 

ក       ខ       គ       ឃ      ង


ច       ឆ       ជ       ឈ     ញ


ដ       ឋ       ឌ       ឍ      ណ


ត       ថ       ទ       ធ       ន


ប       ផ       ព       ភ       ម


យ      រ        ល      វ        ស


ហ      ឡ      អ


Homework K1

Write each sentence, then translate them, and read it aloud. ១ ខ្ញុំលាងចានបាយ។ ២ ខ្ញុំលាងឡាន។ ៣ តាវិលមុខ។ ៤ ពួកគេមានបាយ។ ៥ តាបានទិ...