ពាក្យសម្រាប់បង្កើតសំណួរ

By Tararith Kho

អំពីទីកន្លែង ដែលមានន័យប្រហែលគ្នា

១. ទីណា?
     ឲ្យខ្ញុំអង្គុយនៅទីណា?
២. កន្លែងណា?
     ទូរស័ព្ទទុកនៅកន្លែងណា?
៣. ត្រង់ណា?
     ខ្ញុំត្រូវនៅចាំលោកនៅត្រង់ណា?
៤. ម្ដុំណា?
     ផ្ទះរបស់កញ្ញានៅម្ដុំណា?
៥. ឯណា?
     ឯណាចំណែករបស់ខ្ញុំ?
៦. នៅឯណា?
     សៀវភៅរបស់ខ្ញុំនៅឯណា?
៧. នៅណា?
     បងនៅណារាល់ថ្ងៃ?
៨. ចំណុចណា?
​    ចំណុចណាខ្លះដែលខ្ញុំត្រូវចាំ?
៩. ត្រង់កន្លែងណា?
     សៀភៅដាក់នៅត្រង់កន្លែងណា?
១០. ទីតាំងណាមួយ?

     ដីដែលត្រូវដោះមីននោះ នៅទីតាំង ណាមួយ?

Consonant and sub-consonant ផ្អ


Consonant and sub-consonant ផ្អ (ផ ជើង អ)

ផ្អា            ផ្អិ             ផ្អី             ផ្អឹ             ផ្អឺ

ផ្អុ             ផ្អូ             ផ្អួ             ផ្អើ           ផ្អឿ

ផ្អៀ          ផ្អេ           ផ្អែ           ផ្អៃ           ផ្អោ

ផ្អៅ          ផ្អុំ             ផ្អំ             ផ្អាំ            ផ្អះ

ផ្អុះ           ផ្អេះ          ផ្អោះ

 

Read and translate the words below.

១. ផ្អក                      ២. ផ្អាក                   ៣. ផ្អាប់

៤. ផ្អាប់ទុក              ៥. ផ្អូម                     ៦. ផ្អួរ

៧. ផ្អើល                  ៨. ផ្អើលគឹល           ៩. ផ្អៀង

១០. ផ្អើលឆោឡោ   ១១. ផ្អៀងផ្អង          ១២. ផ្អែក

១៣. ផ្អៀងត្រចៀកស្ដាប់                        ១៤. ផ្អែកលើ

១៥. ផ្អែមមាត់         ១៦. ផ្អែមល្ហែម        ១៧. ផ្អោប

១៨. ផ្អោបនឹង

 

Read and translate the sentences below.

១. យាយសុខចូលចិត្តពិសារផ្អកចំហុយ។

២. សាលារៀនបានផ្អាក ព្រោះតែអាកាសធាតុមិនល្អ។

៣. នេះជារូបថតដែលគេចងអ្នកទោសផ្អោប

ទៅនឹងសសរ។

៤. កុំញ៉ាំរបស់ផ្អាប់ ប្រយ័ត្នឈឺពោះ។

៥. យាយសុខយកស្ពៃមកផ្អាប់ទុកពីរថ្ងៃហើយ។

៦. បាយនេះផ្អូមហើយ កុំញ៉ាំអី។

៧. ខោអាវបូណាមានក្លិនផ្អួរណាស់។

៨. បូណាច្រៀងពីរោះ នាំអោយគ្រប់គ្នាផ្អើលគឹល

មកស្ដាប់។

៩. មនុស្សម្នាផ្អើលទៅមើលប្រាសាទអង្គរវត្ត។

១០. ផ្ទះយាយសុខផ្អៀងខ្លាំងជិតរលំហើយ។

១១. មិនដឹងជាកើតអ្វីទេ បានជានាំគ្នាផ្អើលឆោឡោ

ទាំងថ្ងៃ។

១២. យាយសុខផ្អៀងផ្អងមើលចានថ្មីដែលទើបនឹងទិញ។

១៣. តាសៅផ្អែកខ្នងទៅនឹងជញ្ជាំង។

១៤. ណាវីខំផ្អៀងត្រចៀកស្ដាប់បូណានិយាយ។

១៥. បូណានិយាយផ្អែមល្ហែមណាស់។


Consonant and sub-consonant ផ្ល


Consonant and sub-consonant ផ្ល (ផ ជើង ល)

ផ្លា           ផ្លិ            ផ្លី            ផ្លឹ             ផ្លឺ

ផ្លុ             ផ្លូ            ផ្លួ           ផ្លើ           ផ្លឿ

ផ្លៀ          ផ្លេ          ផ្លែ          ផ្លៃ           ផ្លោ

ផ្លៅ          ផ្លុំ            ផ្លំ            ផ្លាំ            ផ្លះ

ផ្លុះ           ផ្លេះ         ផ្លោះ

 

Read and translate the words below.

១. ផ្លាក                    ២. ផ្លាស់                 ៣. ផ្លាស់កង់

៤. ផ្លាស់កន្លែង        ៥. ផ្លាស់គំនិត         ៦. ផ្លាស់ប្ដូរ

៧. ផ្លាស់ប្ដូរមតិ        ៨. ផ្លាស់ផ្ទះ              ៩. ផ្លាស់មក

១០. ផ្លាស់វេន          ១១. ផ្លិត                   ១២. ផ្លូន

១៣. ផ្លូវ                  ១៤. ផ្លូវកាត់            ១៥. ផ្លូវកាយ

១៦. ផ្លូវគោក           ១៧. ផ្លូវចិត្ត              ១៨. ផ្លូវចូល

១៩. ផ្លូវចែក             ២០. ផ្លូវច្បាប់          ២១. ផ្លូវជំនួញ

២២. ផ្លូវជំនួញ       ២៣. ផ្លូវត្រង់          ២៤. ផ្លូវទូត

២៥. ផ្លូវធម៌            ២៦. ផ្លូវលោក        ២៧. ផ្លូវលំ

២៨. ផ្លេក               ២៩. ផ្លេកៗ             ៣០ផ្លេកបន្ទោរ

៣១. ផ្លែ                  ៣២. ផ្លែងសរ        ៣៣. ផ្លែឈើ

៣៤. ផ្លោះ               ៣៥. ផ្លែផ្កា             ៣៦. ផ្លោក

៣៧. ផ្លោង             ៣៨. ផ្លុំ                   ៣៩. ផ្លុំកញ្ចែ

៤០​ .ផ្លុំត្រចៀក        ៤១ .ផ្លុំស្ដោះ            

៤២ .ផ្លែទំពាំងបាយជូរ

 

Read and translate the sentences below.

១. ណាវីបានដាក់ផ្លាកឃោសនានៅមុខផ្ទះយាយសុខ។

២. ណាវីផ្លាស់ទៅធ្វើការនៅសាលាក្រុងហើយ។

៣. តាសៅបានផ្លាស់កង់ឡានអោយបូណា។

៤. យាយសុខនឹងផ្លាស់កន្លែងរស់នៅនៅខែក្រោយ។

៥. ណាវីបានផ្លាស់មករៀននៅទីក្រុងឡូវែលវិញ។

៦. យាយសុខទិញផ្លិតអោយតាសៅ។

៧. គ្រួសារខ្ញុំផ្លាស់ផ្ទះទៅនៅជិតសាលារៀនវិញ។

៨. តើផ្លូវនេះឈ្មោះអ្វី?

៩. បូណាមិនចង់បើកឡានតាមផ្លូវកាត់ទេ។

១០. ណាវីបានទិញផ្លែឈើច្រើនមុខទៅប្រគេនព្រះសង្ឃ។

១១. ដើមប៉ោមដែលណាវីបានដាំ ឥឡូវមានផ្លែផ្កាហើយ។

១២. ក្មេងៗមិនដែលឆ្លងកាត់សម័យគ្រាប់ផ្លោង

មិនដឹងពីការលំបាកទេ។

១៣. តាសៅចេះផ្លុំខ្លុយបានពីរោះណាស់។

១៤. បូណាត្រូវមិត្តភក្តិរបស់វាផ្លុំត្រចៀកឡើងស្លុង

        ទៅហើយ។

១៥. ផ្លែទំពាំងបាយជូរនេះផ្អែមដូចស្ករ។


Consonant and sub-consonant ព្ល


Consonant and sub-consonant ព្ល (ព ជើង ល)

ព្លា            ព្លិ             ព្លី             ព្លឹ             ព្លឺ

ព្លុ             ព្លូ             ព្លួ             ព្លើ           ព្លឿ

ព្លៀ          ព្លេ           ព្លែ           ព្លៃ           ព្លោ

ព្លៅ          ព្លុំ             ព្លំ             ព្លាំ            ព្លះ

ព្លុះ           ព្លេះ          ព្លោះ

 

Read and translate the words below.

១. ព្លុក                      ២. ព្លូបាត                ៣. ព្លែមៗ

 

Read and translate the sentences below.

១. តាសៅធ្លាប់ធ្វើជាអាចារ្យព្លុក។

២. សត្វពស់វារលៀនអណ្ដាតព្លែមៗ។


Consonant and sub-consonant ព្យ


Consonant and sub-consonant ព្យ (ព ជើង យ)

ព្យា          ព្យិ            ព្យី            ព្យឹ            ព្យឺ

ព្យុ            ព្យូ            ព្យួ            ព្យើ          ព្យឿ

ព្យៀ         ព្យេ          ព្យែ          ព្យៃ          ព្យោ

ព្យៅ        ព្យុំ            ព្យំ            ព្យាំ          ព្យះ

ព្យុះ          ព្យេះ        ព្យោះ

 

Read and translate the words below.

១. ព្យញ្ជនៈ              ២.ព្យាបាទ              ៣. ព្យាករណ៍

៤. ព្យាការី               ៥. ព្យាង្គ                  ៦. ព្យុះសង្ឃរា

៧. ព្យាបាល            ៨. ព្យាយាម            ៩. ព្យួរ

១០. ព្យុះ                   ១១. ព្យុះកំណាច      ១២.​ព្យុះព្យោមា

១៣. ព្យុះភ្លៀង        ១៤. ព្យញ្ជនៈឃោសៈ

១៥. ព្យញ្ជនៈអឃោសៈ

 

Read and translate the sentences below.

១. នៅក្នុងភាសាខ្មែរមានព្យញ្ជនៈ៣៣តួ។

២. ព្យញ្ជនៈឃោសៈមានសំឡេងធ្ងន់នៅពេល

    បញ្ចេញសូរ។

៣. តាមការព្យាករណ៍ឆ្នាំនេះត្រជាក់ជាងឆ្នាំមុនៗ។

៤. ព្យាការីមហាម៉ាត់ជាអ្នកនាំសារពីព្រះដល់មនុស្ស។

៥. តើពាក្យនេះមានប៉ុន្មានព្យាង្គ?

៦. ចូរកូនកុំមានចិត្តព្យាបាទចំពោះអ្នកដទៃ។

៧. លោកគ្រូពេទ្យកំពុងព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យ។

៨. ណាវីខំព្យាយាមរៀនឲ្យបានពិន្ទុល្អជាងមុន។

៩. បូណាបានព្យួរកាបូបស្ពាយរបស់វានៅលើជញ្ជាំង។

១០. យប់ម៉ិញមានព្យុះបោកបក់ខ្លាំងណាស់។

១១. ព្យុះកំណាចត្រូពិចបានបំផ្លាញផ្ទះជាច្រើននៅផ្លរីដា។

១២. ​ព្យុះព្យោមាបានបង្កឲ្យមេឃងងឹត និងមាន

    ភ្លៀងធ្លាក់ខ្លាំង។

១៣. ព្យុះភ្លៀងបានធ្វើអោយមានទឹកជំនន់ដាច់ផ្លូវជាតិ។

១៤. ព្យុះសង្ឃរាបានបោកបក់ខ្លាំងតាមឆ្នេរភាគខាងកើត។

១៥. ព្យញ្ជនៈអឃោសៈមានសំឡេងស្រាលជាង

    ព្យញ្ជនៈឃោសៈ។


Consonant and sub-consonant ធ្យ


Consonant and sub-consonant ធ្យ (ធ ជើង យ)

ធ្យា          ធ្យិ            ធ្យី            ធ្យឹ            ធ្យឺ

ធ្យុ            ធ្យូ            ធ្យួ            ធ្យើ          ធ្យឿ

ធ្យៀ         ធ្យេ          ធ្យែ          ធ្យៃ          ធ្យោ

ធ្យៅ        ធ្យុំ            ធ្យំ            ធ្យាំ          ធ្យះ

ធ្យុះ          ធ្យេះ        ធ្យោះ

 

Read and translate the words below.

១. ធ្យាន                   ២. ធ្យានចិត្ត           ៣. ធ្យានផល

៤. ធ្យានពល           ៥. ធ្យានសុខ           ៦. ធ្យានឫទ្ធិ

៧. ធ្យានានុភាព      ៨. ធ្យូង                    ៩. ធ្យូងឈើ

១០. ធ្យូងថ្ម               ១១. ធ្យូងឆ្នាំង

 

Read and translate the sentences below.

១. បូណាទិញធ្យូងទុកអាំងសាច់។

២. តើគេយកធ្យូងថ្មទៅធ្វើអ្វី?


Consonant and sub-consonant ភ្ល


Consonant and sub-consonant ភ្ល (ភ ជើង ល)

ភ្លា            ភ្លិ             ភ្លី             ភ្លឹ             ភ្លឺ

ភ្លុ             ភ្លូ             ភ្លួ             ភ្លើ           ភ្លឿ

ភ្លៀ          ភ្លេ           ភ្លែ           ភ្លៃ           ភ្លោ

ភ្លៅ          ភ្លុំ             ភ្លំ             ភ្លាំ            ភ្លះ

ភ្លុះ           ភ្លេះ          ភ្លោះ

 

Read and translate the words below.

១. ភ្លក់មើល             ២. ភ្លយមាត់           ៣. ភ្លាត់ខ្លួន

៤. ភ្លាត់គំនិត           ៥. ភ្លាត់ឆ្អឹង              ៦. ភ្លាត់ជើង

៧. ភ្លាត់ដៃ               ៨. ភ្លាត់មាត់            ៩. ភ្លាត់ស្មារតី

១០. ភ្លាម                 ១១. ភ្លាមៗ               ១២. ភ្លាវ

១៣. ភ្លីភ្លើ               ១៤. ភ្លឹក                  ១៥. ភ្លឹង

១៦. ភ្លឹប                   ១៧. ភ្លឹបភ្លែត           ១៨. ភ្លឺ

១៩. ភ្លឺចិញ្ចាច          ២០. ភ្លឺចែស            ២១. ភ្លឺច្បាស់

២២. ភ្លឺឆ្លុះ              ២៣. ភ្លឺត្រចះ         ២៤. ភ្លឺទែង

២៥. ភ្លឺស្រឡះ         ២៦. ភ្លឺស្រែ             ២៧. ភ្លឺស្វាង

២៨. ភ្លឺឡើង            ២៩. ភ្លុក                 ៣០. ភ្លើ

៣១. ភ្លើង               ៣២. ភ្លើងពណ៌     ៣៣. ភ្លើងព្រាយ

៣៤. ភ្លើងស្តុប        ៣៥. ភ្លើងអគ្គិសនី ៣៦. ភ្លើងអាប

៣៧. ភ្លើតភ្លើន       ៣៨. ភ្លៀង             ៣៩. ភ្លៀងកក់ខែ

៤០. ភ្លៀងកក្អាក     ៤១. ភ្លៀងជាប់ ៤២. ភ្លៀងធ្លាក់ព្រឹល

៤៣. ភ្លៀងរលឹម     ៤៤. ភ្លេង                 ៤៥. ភ្លេងការ

៤៦. ភ្លេងក្លងខែក    ៤៧. ភ្លេងខ្មែរ           ៤៨. ភ្លេងសម័យ

៤៩. ភ្លេច                 ៥០. ភ្លេចត្រចៀក   ៥១. ភ្លេចខ្លួន

៥២. ភ្លេចគុណ       ៥៣. ភ្លេចឈឹង      ៥៤. ភ្លេចដៃ

៥៥. ភ្លេចស្មារតី      ៥៦. ភ្លេចស្រឡះ      ៥៧. ភ្លើតភ្លើន

៥៨.ភ្លៅ                   ៥៩. ភ្លៅកង្កែប        ៦០. ភ្លៅរទេះ

៦១. ភ្លោះ                 ៦២. ភ្លូកទឹកភ្លូកដី   ៦១. ភ្លេចកំណើត

 

Read and translate the sentences below.

១. ភ្នែកយាយសុខខាងឆ្វេងភ្លឺជាងខាងស្ដាំ។

២. តាសៅមានទ្រធ្វើពីភ្លុកដំរី។

៣. ភ្លើងស្តុបពណ៌បៃតង មិនមែនពណ៌ខៀវទេ។

៤. រដូវក្ដៅមិនមានភ្លៀងសោះ។

៥. ភ្លេងការពីរោះណាស់។

៦. តាសៅប្រាប់បូណាកុំអោយភ្លេចកំណើត។

៧. យាយសុខប្រាប់ណាវីកុំអោយភ្លើតភ្លើន។

៨. បូណាមិនចូលចិត្តញ៉ាំភ្លៅមាន់ទេ។

៩. តាសៅចូលចិត្តស្ដាប់ភ្លេងសម័យ។

១០. នៅទីក្រុងបុស្តុនមានតាំងភ្លើងពណ៌ច្រើន។

១១. យាយសុខមានចៅស្រីភ្លោះអាយុ១២ឆ្នាំហើយ។

១២. តម្លៃភ្លើងអគ្គីសនីឆ្នាំនេះឡើងថ្លៃខ្លាំង។

១៣. ថ្ងៃនេះមានមេឃភ្លៀងរលឹមពេញមួយថ្ងៃ។

១៤. តាសៅដាំភ្លៅកង្កែបនៅក្រោយផ្ទះ។

១៥. តាសៅណែនាំថា កុំភ្លេចខ្លួនថាយើងជាខ្មែរ។


Homework K1

Write each sentence, then translate them, and read it aloud. ១ ខ្ញុំលាងចានបាយ។ ២ ខ្ញុំលាងឡាន។ ៣ តាវិលមុខ។ ៤ ពួកគេមានបាយ។ ៥ តាបានទិ...