Consonant អ

Pronunciation skill


អា        អិ        អី         អឹ         អឺ

អុ         អូ        អួ        អើ        អឿ

អៀ       អេ       អែ        អៃ       អោ

អៅ       អុំ         អំ         អាំ       អះ

អុះ       អេះ      អោះ

រៀនពាក្យ

អក         អាច      អួត     អាប             

អាកាស   អាកោ    អាន    អាង

អាណា    អាយុ     អារ     អាវ

អាសូរ     អាហារ   អាំង    អូន

អូស        អូយ      អុជ     អុត

អៀន      អៀវ      អៀម   អញ

 




រចនា


រចនា  ( នាម​ ) ការតាក់តែង​, ការធ្វើឱ្យ​វិចិត្រ​ផ្សេងៗ​, 


ការរៀប​រៀងឱ្យ​ត្រូវ​របៀប បែបយ៉ាង​, ការ​តែងសេចក្តី​


ឱ្យ​ចុះ​របៀប​។ ខ្មែរប្រើពាក្យ​នេះ​ជា​ កិ​ ក៏បាន​៖ រចនា​


ឱ្យ ល្អ​ប្លែក​។​ ប្រើ​ជា​ គុ​ ក៏បាន​៖ ការ​រចនា​, ក្បាច់រចនា​។ 


សាលា​រចនា​សាលា​ដែល មាន​ពួក​គ្រូបង្រៀនខាង​ការ​


រចនា ផ្សេងៗ (​ឈ្មោះ​សាលារៀន​មួយ​នៅទីក្រុងភ្នំពេញ​



ក្នុងសម័យ​មុន​, សព្វថ្ងៃ​ហៅថា ​សាលា​វិចិត្រសិល្បៈ​)។​





គុណតម្លៃ


គុណ​តមៃ្ល​នៃ​ព្រលឹង​ជាតិ​ខែ្មរ​ នៅ​កម្ពុជាក្រោម​

១. ដើម្បី​សម្គាល់​ដឹង​នូវ​ព្រលឹង​ជាតិ​ គឺ​យើង​សំដៅ​ទៅលើ វប្បធម៌ ទំនៀមទម្លាប់ អក្សរ​សាស្រ្ត អក្សរ​សិល្បិ៍ ភាសា​កំណើត​ រូបចម្លាក់ កេរដំណែល​បុព្វបុរស អត្តចរិត ក្បូរក្បាច់រចនា ប្រាង្គ​ប្រាសាទ​នានា​ ដ៏​រស់រវើក របស់​ជាតិ​សាស​ន៍​នោះ​ៗ។ 

២. ជនជាតិ​មួយ​ ដែល​បាន​បាត់បង់​ព្រលឹង​ជាតិ មិនដឹង មិន​ស្គាល់​ ខ្លួនឯង​ជា​នរណា មក​ពីណា មិនដឹង​ប្រវត្តិ​សាស្រ្ត​ខ្លួនឯង ភេ្លច​ជាតិ​កំណើត​ខ្លួនឯង​ ជនជាតិ​នោះ និង​អាប់ឱន និង​ត្រូវ​គេ​មាក់ងាយ​បន្ថោក​បន្ទាប និង​ត្រូវ​គេ​គ្រប់គ្រង​ជា​រៀង​រហូត​។ កាលណាបើ​បាត់ បង់​ព្រលឹង​ជាតិ​របស់​ខ្លួន​ ត្រូវតែ​រក​មធ្យោបាយ​ខាប​យក​មកវិញ។ 

៣. នៅក្នុង​ហស​រដ្ឋ​អាមេរិក មាន​ជនជាតិ ជាច្រើន​កំពុង​រស់នៅ​ រាប់ទាំង​ពលរដ្ឋ​ខែ្មរ​ក្រោម ផង​ដែរ មាន​សិ​ទិ្ធ​ពេញលេញ​ក្នុង​ការអនុវត្ត​តាម និង គោរព​ប្រពៃណី​ ទំនៀមទម្លាប់ ដោយ​គ្មាន​ការ​ហាមឃាត់​ឡើយ។ ជនជាតិ​ណា​មួយ​ភេ្លច​ព្រលឹង​ជាតិ របស់​ខ្លួន​ ភេ្លច​ជាតិ​កំណើត​របស់​ខ្លួន​ថាម​កពីណា រដ្ឋាភិបាល​អាមេរិក​មិន​ទុកចិត្ត​ និង​មិន​ឲ្យ​តម្លៃ​ដល់​ជន ជាតិ​នោះ​ឡើយ ព្រោះ​ជាតិ​កំណើត​ខ្លួនឯង​នៅ​តែ​ភេ្លច នៅតែ​មិន​គោរព​ ចុះ​ទម្រាំ​រឿង​អី្វ​ផ្សេងទៀត។ 

៤. ដូច្នេះទើប​នៅ​លើ​សញ្ញាប័ត្រ​ដែល​ចូលសញ្ជាតិ​អាមេរិក​ គេ​នៅតែ​ដាក់​បញ្ជាក់​អំពី​កន្លែង​កំណើត​របស់ មនុស្សម្នាក់​ដែល​មក​ពី​ប្រទេស​ណា​ដែរ ឧទាហរណ៍​ ដូចជា ពលរដ្ឋខ្មែរ​មក​ពី​ប្រទេស​កម្ពុជា គេដាក់ “Cambodian​ American​” មានន័យថា “ខែ្មរ​-អាមេរិកកាំង​” ដែរ។ ខែ្មរ​ក្រោម​តាម​ខេត្ត​នានា ដែល​រស់នៅ​តំបន់​ដាច់​ស្រ​យ៉ា​ល ដូចជា​ខេត្ត​ទឹកខ្មៅ​ជាដើម​ មិនសូវ​មាន​ខែ្មរ​រស់នៅ និយាយ​ភាសា​ខែ្មរ​មិនសូវបាន​ច្បាស់លាស់​ តែ​នៅ​មានព្រលឹង​ជាតិ​នៅក្នុង​ខ្លួន​ជានិច្ច រួបរួម​គ្នា​កសាង​វត្ត​ ដើម្បី​ថែរក្សា​វប្បធម៌​ខែ្មរ បង្កើត​ក្រុមរបាំ ដើម្បី​បង្ហាញ​អត្តសញ្ញាណ​ជាតិ​របស់​ខ្លួន។

៥. បុព្វបុរស​ខែ្មរ​ក្រោម​ជាច្រើន​ជំនាន់​មក​ហើយ​ បាន​តស៊ូ​លះបង់​ជីវិត ដើម្បី​ការពារ​រក្សា​ទុ​កនូវ​ព្រលឹង​ជាតិ​ខែ្មរ​ នៅ​លើទឹក​ដី​កម្ពុជាក្រោម រហូតមកដល់​សព្វ​ថៃ្ង​នេះ។ តាម​ប្រវត្តិ​សាស្រ្ត​ ជនជាតិ​យួន​មាន​ប្រភព​ដើម​ចេញ​មក​ពី​ប្រទេស​ចិន គ្មាន​ទឹកដី គ្មាន​វប្បធម៌ គ្មាន​អក្សរ​សាស្រ្ត​ អក្សរ​សាស្រ្ត​យួន​ដែល​កំពុងតែ​ប្រើប្រាស់​សព្វ​ថៃ្ង គឺ​បារាំង​ជា​អ្នកបង្កើត​ឲ្យ​ បាន​ជា​យួន​ខំប្រឹង​ប្រែង​ណាស់ ចាប់តាំងពី​ជំនាន់​សេ្តចយួន មិញម៉ាង មក​ យួន​នៅតែ​រក្សា​មហិ​ច្ឆិ​តា​ជ្រៀតចូល កែ​កាឡៃ​បន្លំ​បន្តិច​ម្តង​ៗ ធ្វើ​យ៉ាងណា​ឲ្យ​ខែ្មរ​ក្រោម​បាត់បង់​ព្រលឹង​ជាតិ​ ភេ្លច​ជាតិ​កំណើត​ខ្លួនឯង​ឲ្យ​ក្លាយទៅជា​យួន ប្រែក្លាយ​វប្បធម៌ ទំនៀម ទម្លាប់​ខែ្មរ​ឲ្យ​ទៅជា​យួន​ ទូក ង ខែ្មរ​ក្រោម អុំ​ក្នុង​រដូវ​កាល​បុណ្យ​អកអំបុក​សំពះព្រះខែ ប៉ុនែ្ត​គេ​តម្រូវឲ្យ ខែ្មរ​អុំ​ទូកង​ ខុសរដូវ​កាល វិល​វល់​វងេ្វង​ជាតិ ដោយ​មិន​អាច​កំណត់​ដឹង​បាន​នូវ​អី្វ​របស់​ខ្លួន ម្យ៉ាងវិញទៀត ឈ្មោះ​ ទូកង គឺ​ឈ្មោះ​វត្ត​និ​មួយ​ៗ ទូទាំង​កម្ពុជាក្រោម ទូកង​នីមួយ​ៗ ប្រកបដោយ​ក្បូរក្បាច់ រចនា​ប័ទ្ម ខែ្មរ​ដ៏​រស់រវើក ទូកង​ខ្លះ​ស្រាប​លេចចេញ​អក្សរ​យួន​ពីលើ​ក្បាលទូក​ វា​ធ្វើឲ្យ​បាត់​អស់​សោភណភាព វា​ទៅជា​ភ្លាវ វា​មិន​សម វា​មិន​ត្រឹមត្រូវ វា​ប្រាសចាក​ការពិត​ វា​ប្រាស់​ចាក​ពី​ប្រភព​ដើម ដែល​មិន​អាច ទទួលយក​បាន។ 

៦. ផែ្ន​កសិល្បៈ​វិញ​ នៅ​តាម​ខេត្ត​មួយចំនួន​នៅ​កម្ពុជាក្រោម ឆា​កសមែ្តង​ភេ្លង​ពិណពាទ្យ​ខែ្មរ​ គ្មាន​អក្សរ​ខែ្មរ​សូម្បីតែ​មួយ​តួ សុទ្ធតែ​អក្សរ​យួន​ទាំងអស់ បើ​យើង​ក្រឡេក​មើលទៅ​សឹងតែ​មិន ដឹង​ថា​នោះ​ជា​របស់​ខែ្មរ​ ក្នុង​កម្មវិធី​របស់​ខែ្មរ ប៉ុនែ្ត​អ្នកដឹកនាំ​កម្មវិធី​និយាយ​សុទ្ធតែ​ជា​ភាសា​យួន មាន​មតិ មួយចំនួន​គេ​និយាយ​ថា​ សរសេរ​អក្សរ​យួន និយាយ​យួន​ទៅ​បានដឹង​ទាំងអស់គ្នា នោះ​ហើយ​គឺជា​ការ ភេ្លច​ជាតិ​កំណើត​ខ្លួនឯង​ សម្លាប់​ខ្លួនឯង បទចម្រៀង​ខ្លះ​បកប្រែ​ចេញពី​យួន និង​កែ​ច្ឆៃ​តាមរបៀប​យួន​ យក​មក​ច្រៀង​ស្តាប់​មិនបាន របាំ​គោះត្រឡោក​ក្នុង​ខេត្ត​ខ្លះ សមែ្តង​កែ​ច្ឆៃ​លាយឡំ​ជា​របៀប​យួន​ សម្លៀកបំពាក់​សមែ្តង​លើ​ឆាក​ខ្លះ មិន​ចំជា​លក្ខណៈ​ខែ្មរ​ពិតប្រាកដ។

៧. ជាតិ​ខែ្មរ​មាន​វប្បធម៌​ដ៏​សម្បូរណ៍​បែបដ៏ល្អ​ប្រណីត ភាព​ទន់ភ្លន់ ភាព​ស្មោះត្រង់​អាកប្ប​កិ​រិយា​ថៃ្ល​ថ្នូរ​ មាន​តមៃ្ល​ដោយ​ឥតគណនា​បាន ខែ្មរ​ក្រោម គួរ​យល់ដឹង​ឲ្យបាន​ច្បាស់លាស់​ នូវ​អី្វ​ដែល​ជា​របស់​ខ្លួន ហើយ​កំពុង​ជួប​ហានិភ័យ​បែប​ណាខ្លះ “ អក្សរ រលត់ ជាតិ​រលាយ​ សាសនា​ខ្ចាត់ខ្ចាយ សប្យា​យស​ត្រូវ​”។

៨. ដូ​ចេ្នះ ដើម្បី​សងគុណ​បុព្វបុរស​របស់​ខ្លួន​ កាតព្វកិច្ច​របស់​ខែ្មរ​ក្រោម រួបរួម​សាមគ្គី ថែរក្សា​ព្រលឹង​ជាតិ​ខែ្មរ​ឲ្យ​ឋិតនៅ​ជា​អមតៈ​ ក្នុង​ដួងចិត្ត​កូនចៅ​ជំនាន់​ក្រោយ​គ្រប់​ៗរូប​ បើសិនជា​ខែ្មរ​ក្រោម​បេ្ត​ជ្ញា​ការពារ​ព្រលឹង​ជាតិ​បាន​តាំងនៅ​ជា​រៀង​រហូត​នោះ​ គុណ​តមៃ្ល​នៃ​ព្រលឹង​ជាតិ​ខែ្មរ ធ្វើឲ្យ​ជាតិសាសន៍​ដទៃ មិនហ៊ាន​បៀតបៀន កោតក្រែង សរ​សើ​រស្ញប់ស្ញែង​ និង​ឲ្យ​តមៃ្ល​ខែ្មរ​ជា​ជា​តិ​ថៃ្ល​ថ្នូរ រុងរឿង​មិនខាន​ឡើយ និង​បូករួម​ជាមួយ​កម្លាំង​តស៊ូ​របស់ សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម​នៅ​ក្រៅប្រទេស​ ខែ្មរ​ក្រោម​នឹង​សម្រច នូវ​គោលដៅ​ក្នុង​ពេល​អនាគត៕

ប្រភព៖ VOKK


After reading this article you need to:

1. Translate all blue words into English. 

2. Explain all blue words in Khmer

3. Describe a red sentence.

4. Summarize this article.

5. Write a page of reflection in Khmer. 


 

រដ្ឋ

រដ្ឋ  ( នាម ) (​រ័​ត​, បើ​ប្រើ​ជា​បទ​សមាស​រៀង​ជា​ខាង ដើម​សព្ទ​ឯទៀត​ 

អានថា រ័​ត​-​ឋៈ​) ន​. (​រា​ប្ត្រ​) ដែន​, ប្រទេស​, អ្នក​នៅក្នុង​ដែន​, រាស្ត្រ​, 

ប្រជាជន​។​ រដ្ឋកម្ម​, រដ្ឋការ​, រដ្ឋកិច្ច ឬ​រដ្ឋក្រឹត្យ​ការ​ឬ​កិច្ច​សម្រាប់​ដែន 

ឬ​សម្រាប់​ប្រទេស​, កិច្ចការ​របស់​រាស្ត្រ​។ រដ្ឋធម្មនុញ្ញ ឬ​រដ្ឋធម្មនូញ្ញ​ 

ច្បាប់​បញ្ញត្ត សម្រាប់​ប្រទេស​នីមួយៗ​, ច្បាប់​ទុកជា គោល​ចារិក 

​ក្នុងការ​គ្រប់គ្រង រដ្ឋ​នីមួយៗ ដែល​សភា​បាន​បញ្ញត្ត​តែងតាំងឡើង​។ 

រដ្ឋធានី ​ទីក្រុង​ធំ​របស់​ប្រទេស​នីមួយៗ ជាទី​តាំង​នៃ​រដ្ឋាភិបាល​ 

ឬ​ជាទី​នៅ​នៃប្រមុខ​របស់​ប្រទេស​។​​

Homework K4

 

Use the dictionary to find the meanings of the words below:

១. សញ្ញាបត្រ   

២. សញ្ជាតិ

៣. ប្រទេស

៤. និយាយ

៥. ច្បាស់

៦. កសាង

៧. បង្កើត

៨. របាំ

៩. បង្ហាញ

១០. អត្តសញ្ញាណ

Consonant and sub-consonant គ្ម

រៀនអាន Pronunciation skill គ្ម (គ ជើង ម)

គ្មា            គ្មិ             គ្មី             គ្មឹ             គ្មឺ

គ្មុ             គ្មូ             គ្មួ             គ្មើ           គ្មឿ

គ្មៀ          គ្មេ           គ្មែ           គ្មៃ           គ្មោ

គ្មៅ          គ្មុំ             គ្មំ             គ្មាំ            គ្មះ

គ្មុះ           គ្មេះ          គ្មោះ


Read and translate the words below.

១. គ្មាន        ២. វាគ្មិន


Read and translate the sentences below.

១. បូណាគ្មានលុយក្នុងកាបូបទេ។

២. ណាវីស្ដាប់វាគ្មិននិយាយពីជំនួញយ៉ាងជក់ចិត្ត។



Homework K4


Translate these words into English.

Khmer             English

ជនជាតិ             …

បាត់                  …

​ជាតិ                  …

នរណា               …

ប្រវត្តិ​សាស្រ្ត        …

ភេ្លច​                  …

​ខ្លួន                    …

អាប់ឱន              …

​គ្រប់គ្រង             …

​មធ្យោបាយ         …

​ខាប                  …


១. កុំភេ្លច​ជាតិ​កំណើត​ខ្លួនឯង។

២. កុំភ្លេច ថាយើងជាខ្មែរ។



Homework K1

Write each sentence, then translate them, and read it aloud. ១ ខ្ញុំលាងចានបាយ។ ២ ខ្ញុំលាងឡាន។ ៣ តាវិលមុខ។ ៤ ពួកគេមានបាយ។ ៥ តាបានទិ...