ជីតាខ្ញុំ My grandfather

 

១. តាខ្ញុំឈ្មោះតាម៉ៅ គាត់មករស់នៅអាមេរិកតាំងពីឆ្នាំ១៩៩០ មកម្ល៉េះ សព្វថ្ងៃលោកតារស់នៅទីក្រុងឡូវែលជាមួយខ្ញុំ។ ម៉ែខ្ញុំបានប្រាប់ថា កាលលោកតាមករស់នៅប្រទេសអាមេរិកដំបូង តាមិនចេះភាសាអង់គ្លេសទេ សូម្បីភាសាខ្មែរ លោកតាចេះនិយាយ តែមិនចេះ អាន និងសរសេរឡើយ។ នេះជាមូលហេតុមួយ ដែលនាំអោយខ្ញុំខំរៀនភាសាខ្មែរនៅវិទ្យាល័យឡូវែល។


២. លោកតាមកពីតំបន់ជនជននៃប្រទេសកម្ពុជា នៅឯភូមិកំណើតរបស់តា មិនមានសាលារៀនទេ។ ម៉ែប្រាប់ទៀតថា មួយថ្ងៃៗលោកតារវល់តែនឹងស្រែចម្ការ មើលថែគោក្របី រកនេះរកនោះដើម្បីបានផលយកមកចិញ្ចឹមកូនចៅ។ ជីវិតរបស់តានឿយណាស់ សូម្បីមករស់នៅសហរដ្ឋអាមេរិកហើយក្ដី លោកតាធ្វើការងារមិនឈប់។ កាលមកដល់អាមេរិកប៉ុន្មានឆ្នាំដំបូង លោកតាខ្ញុំនឹកស្រុកកំណើតគាត់ នឹកកូនៗរបស់គាត់ ដែលបែកបាក់គ្នាមិនដឹងរស់ ឬស្លាប់ លោកតាតែងតែសញ្ជឹងគិតដល់អតីតកាលរបស់គាត់រហូត។ ទោះបីការមកដល់អាមេ រិកពីដំបូងៗលំបាកខ្លាំងយ៉ាងណា លោកតាជំនះប្រឹងធ្វើការងារដើម្បីចិញ្ចឹមកូនៗរបស់គាត់ដោយមិនរអ៊ូរទាំឡើយ។ កូនៗរបស់លោកតាមានម្ដាយរបស់ខ្ញុំ និងមីងបុប្ផា ត្រូវជាប្អូនរបស់ម្ដាយខ្ញុំ។


៣. ការលំបាកដែលលោកតាជួបកាលមកដល់សហរដ្ឋអាមេរិកដំបូងគឺ លោក តាមិនចេះភាសាអង់គ្លេស មិនចេះបើកបររថយន្ដ មិនចេះសរសេរសែកបង់ថ្លៃទឹកភ្លើង មិនចេះមើលផែនទី មិនចេះមើលអាកាសធាតុ មិនចេះប្រើទូរស័ព្ទ មិនយល់ដឹងពីរបៀបប្រើប្រាស់លុយកាក់តាមប្រពន្ធ័ធនាគារ គឺតាមិនយល់ពីវប្បធម៌ ឬរបៀប របរស់នៅបែបអាមេរិកាំងឡើយ។ តែមានតែម្យ៉ាងប៉ុណ្ណោះ គឺតាខំធ្វើការដើម្បីបានប្រាក់ យកមកផ្គត់ផ្គង់ក្រុមគ្រួសារ។

 

៤. តាតែងតែប្រាប់ម៉ែ និងមីងរបស់ខ្ញុំអោយខំរៀន ម៉ែរបស់ខ្ញុំស្ដាប់បង្គាប់ ធ្វើតាមលោកតាណាស់ តែមីងបុប្ផាក្បាលរឹងមិនធ្វើតាមទេ មីងចូលចិត្តដើរលេងច្រើន ចូលចិត្តទៅមើលកុន មានពួកម៉ាកនាំទៅនេះទៅនោះ ធ្វើអោយតាខឹងសឹងរាល់ថ្ងៃ។ មីងបុប្ផាជាក្មេងក្បាលរឹង ជួនកាលគាត់តបទៅលោកតាដោយសម្ដីធំៗថា៖ "ពុក! ខ្ញុំធំហើយ ពុកកុំខ្វល់នឹងជីវិតរបស់ខ្ញុំបានទេ។ ខ្ញុំមានពួកម៉ាកជាសិទ្ធិរបស់ខ្ញុំ ខ្ញុំចង់ទៅណាក៏បាន ខ្ញុំមិនទៅរៀនក៏បាន ព្រោះនេះជាជម្រើសក្នុងជីវិតរបស់ខ្ញុំ។" សម្ដីរបស់មីងបុប្ផា រិតតែនាំអោយលោកតាខឹងកាន់តែខ្លាំង ដែលមីងមិនស្ដាប់បង្គាប់តា ហើយតមាត់ដាក់ចាស់ទុំ ដែលផ្ទុយពីទំនៀមទម្លាប់ប្រពៃណីខ្មែរ។ កាលនោះលោកតាអស់សង្ឃឹមនឹងមីងបុប្ផាខ្លាំងណាស់ លោកតាថា ដំណើរជីវិតរបស់មីងទៅមិនបានឆ្ងាយទេ ព្រោះ មីងជាក្មេងក្បាលរឹង និងមិនមានក្ដីស្រម៉ៃ មិនចង់មានចង់មាន គិតបានត្រឹមតែឆ្អែតមួយក្រពះដូចសត្វ។ ឯម៉ែវិញ ម៉ែគោរពកោតក្រែង ស្ដាប់បង្គាប់លោកតាណាស់ ព្រោះម៉ែមិនចង់អោយលោកតាព្រួយ កើតទុក្ខព្រោះតែកូន។


៥. សព្វថ្ងៃនេះ ម៉ែខ្ញុំមានការងារល្អធ្វើ ម៉ែធ្វើការនៅមន្ទីពេទ្យ បានប្រាក់ខែច្រើនគួរសម  ឯមីងបុប្ផាវិញគាត់មិនមានមុខរបរច្បាស់លាស់ឡើយ។ ទោះយ៉ាង ណា លោកតានៅតែស្រឡាញ់ នៅតែមិនបោះបង់មីងទេ លោកតានៅតែអោបក្រសោបចៅៗរបស់លោកតាទាំងអស់។ លោកតានៅជួយអប់រំ ប្រៀនប្រដៅចៅរបស់លោកតាគ្រប់ៗគ្នា លោកតាតែងតែប្រាប់អោយពួកយើងខំរៀនសូត្រ កុំអោយពិបាកវេទនាដូចតា។ 


៦. ខ្ញុំរៀនភាសាខ្មែរនៅវិទ្យាល័យឡូវែល ខ្ញុំខំរៀន ខ្ញុំស្រឡាញ់ភាសាខ្មែរ ពេលណាខ្ញុំមិនចេះ ខ្ញុំមិនយល់ ខ្ញុំតែងសួរលោកតា ពឹងលោកតាអោយជួយពន្យល់ ជួយអាន លោកតាសប្បាយចិត្ត ពេលឃើញខ្ញុំខំរៀនភាសាខ្មែរ តាប្រាប់ខ្ញុំថា៖ ត្រូវខំរៀនភាសាខ្មែរយើងណា ចៅ តាសប្បាយចិត្ត ពេលឃើញចៅរៀនភាសាខ្មែរ។ ខ្ញុំក៏សប្បាយចិត្តដែរ ពេលឃើញលោកតាញញឹម។ ស្នាមញញឹមរបស់តា ធ្វើអោយមុខរបស់គាត់ជ្រួញកាន់តែខ្លាំង ស្នាមជ្រួញលើមុខលោកតានាំអោយខ្ញុំកាន់តែស្រឡាញ់ តា ស្រឡាញ់ងចងចាំពាក្យណែនាំរបស់តាទ្វេឡើង។ ឆ្នាំនេះលោកតាចាស់ច្រើន កម្លាំងក៏ខ្សោយដែរ លោកតាប្រាប់ម៉ែថា លោកតាចង់ទៅវត្តនៅថ្ងៃស្អែក អោយម៉ែ ជួយរៀបចំធ្វើចង្ហាន់ប្រគេនព្រះសង្ឃ។


៧. ម៉ែប្រាប់ថា ថ្ងៃស្អែកគឺជាថ្ងៃខួបកំណើតលោកតាគម្រប់អាយុ ៨០ឆ្នាំ យើងនឹងទៅវត្តជាមួយលោកតា ម៉ែរៀបចំធ្វើម្ហូប ពិសេសម្ហូបដែលលោកតាចូលចិត្ត មានដូចជា សម្លម្ជូរគ្រឿងសាច់គោ ពោះគោទឹកប្រហុក ផ្អកចៀន ត្រីកប់ និងស្ងោរម្រះ ឯខ្ញុំវិញ ខ្ញុំសម្ងំសរសេរពាក្យជូនពរជាភាសាខ្មែរជូនលោកតា។ ខ្ញុំចង់ឃើញលោកតាញញឹម ចង់ឃើញលោកតាអស់ទុក្ខព្រួយ ពេលលោកតាបានអានសំបុត្ររបស់ខ្ញុំ។ ខ្ញុំគោរពស្រឡាញ់លោកតារបស់ខ្ញុំណាស់​។ ខាងក្រោមនេះជាសំបុត្ររបស់ខ្ញុំជូនលោកតាក្នុងថ្ងៃខួបកំណើតរបស់គាត់។


៨. លិខិតជូនពរលោកតា! លោកតាជាទីគោរពរបស់ចៅ តាំងពីកើតរហូតដឹងក្ដី ចៅឃើញលោកតាច្រើនជាងគេ ចៅនៅជាមួយលោក តាច្រើនជាងគេ ចៅទទួលបានការស្រឡាញ់ពីលោក តាយ៉ាងច្រើន ដែលមិនអាចគណនាបាន។ ចៅដឹងថា ការមករស់នៅសហរដ្ឋអាមេរិក នេះ លោកតាខិតខំពុះពារធ្វើកាងារដើម្បីបានប្រាក់កាសចិញ្ជឹម កូនៗរបស់លោកតា ដែលមានមីង និងម៉ែរបស់ខ្ញុំ ហើយរហូតដល់ពេលនេះ លោកតានៅជម្នះធ្វើការងារម្ដងម្កាល ដើម្បីបានប្រាក់កាសធ្វើបុណ្យទាន និងជួយដល់ចៅៗរបស់តា។ លោកតាជាគម្រូដ៏ល្អសម្រាប់ចៅ។ ចៅស្រឡាញ់លោកតាណាស់។


៩. ចៅនៅចាំបានថា បន្ទាប់ពីចេញពីធ្វើការ លោកតានៅជួយមើលចៅ បញ្ចុកបាយទឹក នាំចៅលេង នាំចៅទៅសាលា យកចៅទៅពេទ្យជំនួសម៉ែ។ ពេលចៅឃ្លានចង់ញ៉ាំអ្វី លោកតាក៏ទិញអោយចៅភ្លាម ពេលចៅចង់បានរបស់លេង លោកតាក៏លៃលកទិញអោយដោយមិនត្អូញត្អែរថាថ្លៃ ឬថាអត់មានលុយទិញរបស់នោះ។ រហូតដល់ចៅធំដឹងក្ដីដូចសព្វថ្ងៃ ចៅនៅតែទទួលនូវពាក្យទូន្មាន ណែនាំអោយដើរតាមផ្លូវល្អពីលោកតា។ លោកតាជាអ្នកមានគុណដ៏ថ្លៃថ្លានៅក្នុងគ្រួសារ។ ចៅគោរពស្រឡាញ់លោកតាជាទីបំផុត។ សូមលោកតាទទួលនូវក្ដីគោរពពីចៅ៕


សំណួរ

១. ចូរសរសេរអំពីជីតារបស់ប្អូន តើជីតារបស់ប្អូនធ្វើអ្វីខ្លះ

រាល់ថ្ងៃ?

២. សូមរៀបរាប់ពីជីវប្រវត្តិជីតារបស់ប្អូន។

៣. ក្នុងអត្ថបទនេះ តើអ្វីជាគុណសម្បត្តិរបស់ជីតា?

៤. តើពាក្យថាញញឹមមានអត្ថន័យដូចម្ដេចចំពោះប្អូន?

សូមពន្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់ផង។

៥. តើប្អូនដែលបារម្ភពីសុខទុក្ខរបស់ជីតាប្អូនទេ? សូមពន្យល់។

៦. សូមសរសេរពាក្យជូនពរជីតារបស់ប្អូនសម្រាប់ថ្ងៃខួបកំណើត

របស់គាត់។



Homework K3

A. Match the Khmer word with the English word.

១.ហែល                    Fly

២.ហើរ                      Throw

៣.ដើរ                       Stand

៤.អង្គុយ                    Hold

៥.ឈរ                      Wash

៦.ដួល                      Tighten

៧.កាន់                      Sit

៨.រឹត                         Fall

៩.កក់                        Walk

១០.ចោល                 Swim

 

B. Select an English word to place after Khmer word.

១.រាប់…    ២.ចៀន…      ៣.លេង…  ៤.អណ្ដែត… ៥.ហូរ…

៦.ប៉ោង…​​  ៧.ទឹក …       ៨.ខែ…      ៩.ផ្កាយ…     ១០.ព្រះអាទិត្យ…       

a.Water  b.Sun  c.Inflate  d.Float  e.Play  f.Star  g.Moon  h.Fry  i.Count  j.Flow

 

C. Translate the following Khmer sentences into English.

១. ខ្ញុំចេះចៀនពងទា។

២. ខ្ញុំរៀនហែលទឹក។

៣. បូណាអង្គុយមើលផ្កាយរះ។

៤. ខែនេះគឺខែមិនា។

៥. បូណានឹងទៅលេងស្រុកខ្មែរនៅខែក្រោយ។


Homework K1

Copy the words below, translate them, and read them.


ហៅ          កាំបិត        ខាំ            ឃុំ            ដាំ              

ជះ            ចាំង          ទៅ           ជុំរុំ             ឆៅ 

ចៅ           សុំ            នាំ            កៅអី         ជុំ

ចាំ            បាំង          នៅ           ពាំ            បះ

ជាំ            រាំង           សាំង         ទះ            អាំង

រាំ              ជុំវិញ         ពៅ           ដុំ              សាលា




សញ្ញាបន្តក់ពីរ K1

ព្យញ្ជនៈដែលប្រើជាមួយសញ្ញាបន្តក់ពីររួមមាន៖

ង៉  ញ៉​  ប៉  ម៉  យ៉  រ៉  វ៉

Read the words below then translate.

ង៉           ង៉ក់           ង៉ាង         ង៉ាំ            ង៉ៃ

ញ៉          ញ៉ម        ញ៉ាំ          ញ៉ាម       ញ៉ឹង

ប៉           ប៉ង          ប៉ន់          ប៉ប្រិម     ប៉ាកកា

ម៉           ម៉ដ្ត          ម៉ត់ចត់    ម៉ាក់         ម៉ាស៊ីន

យ៉          យ៉ាក        យ៉ាប់       យ៉ូយ        យ៉ាប់យ៉ឺន

រ៉            រ៉ស់          រ៉ាង          រ៉ាប់រង     រ៉ែ

វ៉            វ៉ា             វ៉ាង           វ៉ឹង                វ៉ាន់ស៊ុយ


Read and translate the sentences below.

១. តើបូណាទៅស្រុកខ្មែរង៉ៃណាដែរ?

២. ណាវីចាប់ញ៉ឹងត្រចៀកបូណា។

៣. ណាវីប៉ងទៅលេងអង្គរវត្តច្រើនដងហើយ តែមិនដែលបានទៅសោះ។

៤. ម៉ាស៊ីនឡានរបស់តាសៅឮ សំឡេងខ្លាំងណាស់។

៦. សុខភាពរបស់យាយសុខកាន់តែយ៉ាប់យ៉ឺនខ្លាំងហើយ។

៧. បូណារ៉ាប់រងចិញ្ចឹមយាយសុខ និងតាសៅតែម្នាក់ឯង។

៨. នៅបប៉ៃលិនមានរ៉ែត្បូងច្រើនណាស់។

៩. យាយសុខដាំជីវ៉ាន់ស៊ុយនៅក្នុងសួនបន្លែរបស់គាត់។

១០. ពេលបើកបរ សូមកុំវ៉ានៅខាងស្ដាំ។



សញ្ញាត្រីស័ព្ទ K1

ព្យញ្ជនៈដែលប្រើជាមួយសញ្ញាត្រីស័ព្ទរួមមាន៖

ប៊  ស៊  ហ៊  អ៊

Read the words below then translate.

ប៊           ប៊ិក          ប៊ីដុង       ប៊ីយែរ     ប៊័រ

ស៊          ស៊ក         ស៊ាំ           ស៊ី            ស៊ីញេ

ហ៊          ហ៊ាន       ហ៊ីង         ហ៊ឺហា     ហ៊ុន

អ៊           អ៊ីចឹង       អ៊ុត          អ៊ូអរ       អ៊ំ


Read and translate the sentences below.

១. ប៊ិកពណ៌ក្រហមនេះស្អាតជាងគេ។

២. ខ្មែរហៅផ្លែអាវោខាដូថាផ្លែប៊័រ។

៣. កុំស៊ីតាមឃ្លាន ត្រូវប្រមាណដល់គ្នីគ្នា។

៤. បូណាបានស៊ីញេទទួលទំនិញរួចហើយ។

៥. តើមាននរណាហ៊ានចេញដើរពេលយប់ជ្រៅទេ?

៦. បូណាថ្ងៃនេះស្លៀកពាក់ហ៊ឺហាណាស់។

៧. បូណាមានភាគហ៊ុនទិញអង្ករជាមួយណាវី។

៨. យើងរង់ចាំអ៊ុតមើល តើលទ្ធផលនៃការបោះឆ្នោតនេះ នរណាជាអ្នកឈ្នះ។

៩. ទីកក្រុងឡូវែលមានសភាពអ៊ូអរជាងនៅទីក្រុងវែសហ្វឺត។

១០. តាសៅត្រូវជាអ៊ំរបស់ណាវី។


ផ្លែឈើ Fruits

 Copy the words below to your notebook then translate and read.

១. ផ្លែទំពាំងបាយជូរ

ទំពាំងបាយជូរក្រៀម

ផ្លែម្នាស់

ផ្លែចេក

ផ្លែប៉ោម


២. ផ្លែភិច

ផ្លែភា

ផ្លែផ្លុម

ផ្លែក្រូចថ្លុង

ផ្លែក្រូចពោធិ៍សាត់


៣. ផ្លែក្រូចឆ្មា

ផ្លែក្រូចឃ្វិច

ផ្លែប័រ

ផ្លែឈៀរី

ផ្លែត្របែក


៤. ផ្លែស្ត្រប៊ែរី

ផ្លែរ៉ាស់ប៊ែរី

ផ្លែល្ហុង

ផ្លែស្វាយ

ផ្លែស្វាយខ្ចី


៥. ផ្លែស្វាយទុំ

ផ្លែដូង

ផ្លែឪឡឹក

ផ្លែលម៉ើ

ផ្លែព្រូន


៦. ផ្លែឈើទុំ

ផ្លែខ្នុរ

ផ្លែធូរេន

ផ្លែស្រកានាគ

ផ្លែល្វា


៧. ផ្លែត្រសក់ក្រអូប

ផ្លែឃីវី

ផ្លែគូលែន

ផ្លែក្រូចចិន

ផ្លែប៉ាស្យុង


៨. ផ្លែល្មុត

ផ្លែអំពិល

ផ្លែទំលាប់

ផ្លែសាវម៉ាវ

ផ្លែទៀប


៩. ផ្លែទៀបបារាំង

ផ្លែត្នោតខ្ចី

ផ្លែពុទ្រា

ផ្លែស្ពឺ

ផ្លែចម្ប៉ាដក់


១០. ផ្លែមង្ឃុត

ផ្លែស្វាយចន្ទី

ផ្លែអូលីវ

ផ្លែក្រខុប

ផ្លែកន្ទួត


១១. ផ្លែព្រីង

ផ្លែទឹកដោះគោ

ផ្លែរំដួល

ផ្លែ ញ

ផ្លែមៀន


១២. ផ្លែទទឹម

ផ្លែម៉ាក់ប្រេង

ផ្លែឈើខូច

ផ្លែឈើរលួយ

ផ្លែឈើស្អុយ





Homework K3

 Copy the sentences below then translate and read.

១. ផ្លែទៀបបារាំងមានលក់រៀងរាល់ថ្ងៃនៅផ្សារប៉ៃលិន។

២. យាយសុខទិញផ្លែត្នោតខ្ចីយកទៅស្លរកកូរ។

៣. ខ្ញុំខានញ៉ាំផ្លែពុទ្រាយូរហើយ តើនៅផ្សារណាមានលក់ពុទ្រា?

៤. ផ្លែស្ពឺមានរសជាតិជូរណាស់ ខ្ញុំមិនចូលចិត្តញ៉ាំស្ពឺទេ។

៥. ផ្លែចម្ប៉ាដក់មានរូបរាងដូចផ្លែខ្នុរដែរ។

៦. ផ្លែមង្ឃុតមានតម្លៃថ្លៃជាងផ្លែស្វាយ ម៉ែខ្ញុំទើបតែទិញពីផ្សារប៉ៃលិនកាលពីព្រឹកមិញ។

៧. កុំញ៉ាំផ្លែស្វាយចន្ទី ព្រោះវាធ្វើអោយរមាស់មាត់។

៨. តើនៅប្រទេសណាដែលសំបូរផ្លែអូលីវជាងគេ?

៩. កាលពីក្មេងយាយសុខចូលចិត្តញ៉ាំផ្លែក្រខុបទុំ។

១០. បូណាបានបេះផ្លែកន្ទួតពីផ្ទះរបស់វាយកមកផ្ញើណាវី។

១១. ណាវីបានទិញផ្លែព្រីងពីផ្សារប៉ៃលិនចំនួនកន្លះគីឡូអោយយាយសុខ។

១២. ផ្លែទឹកដោះគោនេះលក់មួយគីឡូប៉ុន្មាន?

១៣. ផ្លែរំដួលទុំច្រើនណាស់ តោះយើងឡើងបេះញ៉ាំ។

១៤. ម៉ែប្រាប់ថា គេយកផ្លែញទុំទៅត្រាំជាមួយស្ករ យកទឹកញ៉ាំ។

១៥. បូណាទិញផ្លែមៀនបានល្អណាស់ សាច់វាក្រាស់ គ្រាប់វាតូច ហើយផ្អែមឈ្ងុយ។ ខ្ញុំចូលចិត្តមៀនប្រភេទនេះ។ តើបូណាទិញពីផ្សារណាដែរ?

១៦. ផ្លែទទឹមទាំងនេះធំៗល្អណាស់ ខ្ញុំចង់ទិញមួយគីឡូផ្ញើម៉ែ។

១៧. នៅផ្សារប៉ៃលិនមានលក់ផ្លែម៉ាក់ប្រេងស្រស់ៗ ហើយមិនសូវថ្លៃទេ។

១៨. ម្សិលមិញបូណាទិញផ្លែឈើខូចទាំងអស់ គ្មានផ្លែឈើមួយណាអាចញ៉ាំបានទេ។

១៩. អ្នកលក់មិនដឹងថា ផ្លែឈើរលួយអស់ទេ ទើបនៅតែដាក់លក់ទៀត។

២០. ផ្លែឈើស្អុយអស់ហើយ ឆាប់យកទៅបោះចោលទៅ។



Homework K1

Write each sentence, then translate them, and read it aloud. ១ ខ្ញុំលាងចានបាយ។ ២ ខ្ញុំលាងឡាន។ ៣ តាវិលមុខ។ ៤ ពួកគេមានបាយ។ ៥ តាបានទិ...