Consonant and sub-consonant ធ្ម


Consonant and sub-consonant ធ្ម (ធ ជើង ម)

ធ្មា            ធ្មិ             ធ្មី             ធ្មឹ             ធ្មឺ

ធ្មុ             ធ្មូ             ធ្មួ             ធ្មើ           ធ្មឿ

ធ្មៀ          ធ្មេ           ធ្មែ           ធ្មៃ           ធ្មោ

ធ្មៅ          ធ្មុំ             ធ្មំ             ធ្មាំ            ធ្មះ

ធ្មុះ           ធ្មេះ          ធ្មោះ


Read and translate the words below.

១. ធ្មប់                      ២. ធ្មឹង                    ៣. ធ្មុង

៤. ធ្មេច                   ៥. ធ្មេចភ្នែក            ៦. ធ្មេញ

៧. ធ្មេញកណ្ដុរ       ៨. ធ្មេញមុខ            ៩. ធ្មេញសិប្បនិមិត្ត

 

Read and translate the sentences below.

១. គេថាយាយសុខចេះធ្មប់ តែគាត់មិនមែនទេ។

២. បូណាអង្គុយធ្មឹង គ្មានចិត្តជួយធ្វើការងារសោះ។

៣. បូណាមុតដៃនឹងធ្មុងត្រីអណ្ដែង។

៤. បូណាប្រឹងធ្មេច ព្រោះវាមិនងងុយដេកទេ។

៥. តាសៅធ្មេចភ្នែកពេលថ្ងៃចាំងចំមុខគាត់។

៦. ណាវីប្រាប់អោយបូណាដុសធ្មេញរាល់ល្ងាច។

៧. សញ្ញាបន្តក់ពីរ ឬគេហៅថាធ្មេញកណ្ដុរ។

៨. តាសៅបាក់ធ្មេញមុខមួយហើយ។

៩. តាសៅពាក់ធ្មេញសិប្បនិមិត្តពេលគាត់ពិសារបាយ។



Consonant and sub-consonant ធ្ន


Consonant and sub-consonant ធ្ន (ធ ជើង ន)

ធ្នា            ធ្និ             ធ្នី             ធ្នឹ             ធ្នឺ

ធ្នុ             ធ្នូ             ធ្នួ             ធ្នើ           ធ្នឿ

ធ្នៀ          ធ្នេ           ធ្នែ           ធ្នៃ           ធ្នោ

ធ្នៅ          ធ្នុំ             ធ្នំ             ធ្នាំ            ធ្នះ

ធ្នុះ           ធ្នេះ          ធ្នោះ

 

Read and translate the words below.

១. ធ្នាក់                    ២. ធ្នាប់                   ៣. ធ្នឹម

៤. ធ្នូ                        ៥. ធ្នើរ

 

Read and translate the sentences below.

១. តាសៅចិញ្ចឹមលលកធ្នាក់។

២. បូណាទិញរកទិញឈើដែលមានកម្រាស់បីធ្នាប់ដៃ។

៣. ធ្នឹមផ្ទះបូណានៅមាំល្អណាស់។

៤. ណាវីចង់ហាត់កីឡាបាញ់ធ្នូ។



Consonant and sub-consonant ធ្ង


Consonant and sub-consonant ធ្ង (ធ ជើង ង)

ធ្ងា            ធ្ងិ             ធ្ងី             ធ្ងឹ             ធ្ងឺ

ធ្ងុ             ធ្ងូ             ធ្ងួ             ធ្ងើ           ធ្ងឿ

ធ្ងៀ          ធ្ងេ           ធ្ងែ           ធ្ងៃ           ធ្ងោ

ធ្ងៅ          ធ្ងុំ             ធ្ងំ             ធ្ងាំ            ធ្ងះ

ធ្ងុះ           ធ្ងេះ          ធ្ងោះ

 

Read and translate the words below.

១. ធ្ងន់                      ២. ធ្ងន់ក                 ៣. ធ្ងន់កណ្ដុក

៤. ធ្ងន់ក្បាល           ៥. ធ្ងន់ខ្លួន                ៦. ធ្ងន់ចិត្តកណ្ដុក

៧. ធ្ងន់ជាង              ៨. ធ្ងន់ណាស់          ៩. ធ្ងន់ត្រចៀក

១០. ធ្ងន់ទៅលើ       ១១. ធ្ងន់ធ្ងរ              ១២. ធ្ងន់មាត់

 

Read and translate the sentences below.

១. អង្ករមួយការ៉ុងនេះធ្ងន់ណាស់ ខ្ញុំលើកមិនរួចទេ។

២. បូណាពិតជាធ្ងន់កមិនខាន ព្រោះវាបើកបរខុសច្បាប់។

៣. ខ្សែរករបស់ណាវីមួយខ្សែរធ្ងន់កណ្ដុក ប្រហែល

      ជាថ្លៃណាស់ហើយ។

៤. ខ្ញុំធ្ងន់ក្បាលណាស់ ប្រហែលកើតជម្ងឺផ្ដាសាយហើយ។

៥. បានណាវីមកនៅជាមួយ យាយសុខធ្ងន់ខ្លួនជាងមុន។

៦. យាយសុខថា គាត់ធ្ងន់ចិត្តកណ្ដុកបន្ទាប់ពី

    ពិនិត្យសុខភាពរួច។

៧. ទឹកមួយយួរនេះធ្ងន់ជាងទឹកមួយធុងនោះ។

៨. ភួយនេះធ្ងន់ណាស់ ខ្ញុំមិនដណ្ដប់ទេ។

៩. តាសៅធ្ងន់ត្រចៀក គាត់ស្ដាប់មិនសូវឮទេ។

១០. តុលាការកាត់ក្ដីធ្ងន់ទៅលើខាងបូណាជាងភាគី

      ម្ខាងទៀត។

១១. សង្រ្គាមខ្មែរសៀមធ្ងន់ធ្ងរណាស់ មិនដឹងពេលណា

       ទើបចប់ទេ។

១២. ណាវីស្ដីបន្ទោសបូណារាងធ្ងន់មាត់បន្តិចហើយ។



Consonant and sub-consonant ផ្ត


Consonant and sub-consonant ផ្ត (ផ ជើង ត)

ផ្តា            ផ្តិ             ផ្តី             ផ្តឹ             ផ្តឺ

ផ្តុ             ផ្តូ             ផ្តួ             ផ្តើ           ផ្តឿ

ផ្តៀ          ផ្តេ           ផ្តែ           ផ្តៃ           ផ្តោ

ផ្តៅ          ផ្តុំ             ផ្តំ             ផ្តាំ            ផ្តះ

ផ្តុះ           ផ្តេះ          ផ្តោះ

 

Read and translate the words below.

១. ផ្តក់                      ២. ផ្តក់គ្រាប់           ៣. ផ្តិតផ្តូង

៤. ផ្តិល                    ៥. ផ្តឹកៗ

 

Read and translate the sentences below.

១. បូណាផ្តក់ទឹកអោយមាន់។

២. ទាហានសៀមផ្តក់គ្រាប់ចូលដីខ្មែរជាច្រើនគ្រាប់។

៣. បូណាផ្តិតផ្តូងធ្វើអ្វីនៅក្រោមឡាន។

៤. សព្វថ្ងៃគេមិនសូវប្រើផ្តិលដងទឹកទេ។

៥. ឆ្មារបស់តាសៅនៅសល់តែដង្ហើមផ្តឹកៗ 

    អាណិតវាណាស់។


Consonant and sub-consonant ស្ត


Consonant and sub-consonant ស្ត (ស ជើង ត)

ស្តា          ស្តិ            ស្តី            ស្តឹ            ស្តឺ

ស្តុ            ស្តូ            ស្តួ            ស្តើ          ស្តឿ

ស្តៀ         ស្តេ          ស្តែ          ស្តៃ          ស្តោ

ស្តៅ         ស្តុំ            ស្តំ            ស្តាំ          ស្តះ

ស្តុះ          ស្តេះ         ស្តោះ

 

Read and translate the words below.

១. ស្តង់                     ២. ស្តង់ដារ             ៣. ស្តាត

៤. ស្តាតចាស់          ៥. ស្តឹក                    ៦. ស្តុក

៧. ស្តុល​

 

Read and translate the sentences below.

១. ណាវីមានស្តង់លក់ខោអាវនៅមាត់ទន្លេ។

២. មន្ទីពេទ្យនេះមិនមានស្តង់ដារក្នុងការព្យាបាលទេ។

៣. ខ្ញុំទៅហែលទឹកនៅស្តាតអូឡាំពិក។

៤. ស្តាតចាស់ឥឡូវមានតែឈ្មោះប៉ុណ្ណោះ។

៥. បូណាដេកស្តឹកពេញមួយថ្ងៃហើយ។

៦. ណាវីទៅពិនិត្យស្តុកទំនិញខោអាវរបស់វា។

៧. មានត្រីងាប់ហើមស្តុលនៅក្នុងទន្លេ។



Consonant and sub-consonant ឈ្ង

Consonant and sub-consonant ឈ្ង (ឈ ជើង ង)

ឈ្ងា         ឈ្ងិ            ឈ្ងី           ឈ្ងឹ          ឈ្ងឺ

ឈ្ងុ           ឈ្ងូ           ឈ្ងួ           ឈ្ងើ         ឈ្ងឿ

ឈ្ងៀ       ឈ្ងេ         ឈ្ងែ         ឈ្ងៃ         ឈ្ងោ

ឈ្ងៅ       ឈ្ងុំ           ឈ្ងំ           ឈ្ងាំ         ឈ្ងះ

ឈ្ងុះ         ឈ្ងេះ       ឈ្ងោះ

 

Read and translate the words below.

១. ឈ្ងុយ                  ២. ឈ្ងុយឆ្ងាញ់

៣. ឈ្ងុយឈ្ងប់       ៤. ឈ្ងៀម

៥. ឈ្ងោក               ៦. ឈ្ងោកមុខ

៧. ឈ្ងោកមើល


Read and translate the sentences below.

១. ក្លិនផ្កាម្លិះក្រអូបឈ្ងុយ។

២. ក្លិនឈ្ងុយចេញពីឆាគ្រឿងគួរអោយចង់ញ៉ាំណាស់។

៣. សម្លម្ជូរគ្រឿងពោះគោ មានរសជាតិឈ្ងុយឆ្ងាញ់ណាស់។

៤. ក្លិនផ្កាចម្ប៉ាក្រអូបឈ្ងុយឈ្ងប់ណាស់។

៥. បូណាចៀនត្រីខ្លោចមានក្លិនឈ្ងៀមពេញផ្ទះ។

៦. តាសៅឈ្ងោកមើលកង់ឡានរបស់គាត់។

៧. តើនរណាឈ្ងោកមុខចុះនៅពីមុខណាវី។

៨. ខ្ញុំឃើញគេឈ្ងោកមើលអណ្ដូងនោះគ្រប់គ្នា។



Consonant and sub-consonant ឈ្ម


Consonant and sub-consonant ឈ្ម (ឈ ជើង ម)

ឈ្មា         ឈ្មិ           ឈ្មី           ឈ្មឹ           ឈ្មឺ

ឈ្មុ           ឈ្មូ           ឈ្មួ           ឈ្មើ         ឈ្មឿ

ឈ្មៀ       ឈ្មេ         ឈ្មែ         ឈ្មៃ         ឈ្មោ

ឈ្មៅ       ឈ្មុំ           ឈ្មំ           ឈ្មាំ         ឈ្មះ

ឈ្មុះ         ឈ្មេះ       ឈ្មោះ

 

Read and translate the words below.

១. ឈ្មុសឈ្មុល            ២. ឈ្មួញ                

៣. ឈ្មួញកណ្ដាល    ៤. ឈ្មួញនាំចេញ 

៥. ឈ្មួញលួចលាក់    ៦. ឈ្មួញសង្គ្រាម

៧. ឈ្មោល                  ៨. ឈ្មោះ

៩. ឈ្មោះហៅក្រៅ    ១០. ឈ្មោះអ្វី

១១. ឈ្មោះក្លែងក្លាយ   ១២.ឈ្មោះដូចគ្នា

 

Read the sentences below then translate

១. មានឈ្មួញទិញដីច្រើនណាស់នៅភូមិយើង។

២. យាយសុខជាឈ្មួញកណ្ដាលចាំទិញស្រូវ

      របស់អ្នកស្រុក។

៣. តាសៅមានមាន់ឈ្មោលប្រាំ និងមាន់ញីដប់។

៤. បូណាជាឈ្មោះហៅក្រៅរបស់វិចិត្រ។

៥. វាឈ្មោះបូណា ពេលខ្លះគេហៅវាថាវិចិត្រ។

៦. តើបូណាមានប្រើឈ្មោះក្លែងក្លាយទេ?

៧. តើប្អូនឈ្មោះអ្វី?

៨. ណាវីមិនមែនជាឈ្មួញនាំចេញទំនិញទាំងនេះទេ។

៩. អ្នកដែលធ្វើអោយពិភពលោកវឹកវរ អ្នកនោះ

     គឺជាឈ្មួញសង្រ្គាម។

១០. បងស្រីរបស់ខ្ញុំមានឈ្មោះដូចគ្នានឹងប្អូន

        របស់ណាវីឯងដែរ។


Homework K1

  Copy the sentences below to your notebook, then translate them and read them. ១. បូណាឈឺក្បាល។ ២. តាសៅឈឺពោះ។ ៣. យាយសុខឈឺជើង។ ៤. ខ្ញ...