រៀនអានព្យញ្ជនៈ ក


រៀនអាន
កា            កិ              កី              កឹ              កឺ

កុ             កូ              កួ              កើ            កឿ 

កៀ          កេ             កែ             កៃ            កោ 

កៅ           កុំ              កំ              កាំ            កះ

កុះ            កេះ           កោះ  

 

Translate words below

រៀនពាក្យ

១. កា                        ២. កី                         ៣. កែ

៤. កៃ                        ៥. កុំ                         ៦. កាំ         

៧. កោះ                    ៨. កាប                     ៩. កំពត 

១០. កំពស់                ១១. កាំបិត                ១២. កករ

១៣. កកូរ                  ១៤. កកាយ               ១៥. កីឡា

១៦. កុក                    ១៧. កុលាប               ១៨. កំពូល

 ១៩. កូន                   ២០. ការងារ               ២១. កាត

២២. ការពារ              ២៣. កង                   ២៤. កូន

២៥. កីឡា                 ២៦. កកេរ                 ២៧. កំលោះ     

២៨.កំជិល                 ២៩. កំហូច                ៣០. កំហុស

 

Copy the sentences below then read them and translate them.

១. កា - បូណាបានទិញកាទុកដងទឹកផឹក។

២. កី - គេយកកីទៅត្បាញក្រណាត់។

៣. កែ - ណាវីកែច្នៃការងាររបស់ខ្លួនឲ្យល្អជាងមុន។

៤. កៃ - កុំលេងកៃកាំភ្លើង។

៥. កុំ - កុំលេងហ្គេម ព្រោះវាគ្មានប្រយោជន៍ទេ។

៦. កាំ - ជណ្ដើរផ្ទះបូណាមានប្រាំកាំ។

៧. កោះ - ពួកយើងធ្វើដំណើរទៅលេងកោះ។

៨. កកូរ - យាយសុខកំពុងតែស្លសម្លកកូរ។

៩. កំពត - ខេត្តកំពតមានធម្មជាតិស្រស់ស្អាត។

១០. កំពស់ - អគារនេះមានកំពស់ខ្ពស់ណាស់។

១១. កាំបិត - យាយសុខយកកាំបិតហាន់បន្លែ។

១២. កករ - ទឹកនៅក្នុងអាងមានកករច្រើន។

១៣. កុមារ - កុមាររៀនភាសាខ្មែរតែម្នាក់ឯង។

១៤. កកាយ - តាសៅកំពុងកកាយដី។

១៥. កីឡា - កូនខ្ញុំចូលចិត្តលេងកីឡាបាល់ទាត់ជាងគេ។

១៦. កុលាប - ណាវីតុបតែងផ្កាកុលាបលើតុ។

១៧. កាប - ឡានដឹកឈើមានខ្សែរកាបធំៗ។

១៨. ការពារ - ទាហានមានភារកិច្ចការពារព្រំដែនជាតិ។

១៩. កង - កងទាហានម៉ារីនប្រឹងហ្វឹកហាត់ជារៀងរាល់ថ្ងៃ។

២០. កូន - យាយសុខមានកូនបីនាក់។

២១. កកេរ - កណ្ដុរកកេរជញ្ជាំង។

២២. កំលោះ - បូណាពេញកំលោះហើយ។

២៣. កំជិល - យាយសុខថាបូណាជាក្មេងកំជិល។

២៤. ការងារ - ណាវីស្រលាញ់ការងាររបស់នាងណាស់។

២៥. កីឡា - លេងកីឡាជួយឲ្យរាងកាយមាំមួន។

២៦. កំពូល - មានដើមឈើយ៉ាងច្រើនដុះលើកំពូលភ្នំ។

២៧. កាត - ណាវីមានកាតធនាគារដល់ទៅបី។

 

No comments:

Post a Comment

Homework K1

  Copy the words and sentences below to your notebook, then translate them and read them. Words: ១. ផឹក        ២. តឹង        ៣. ដឹង     ...