រៀនអានព្យញ្ជនៈ គ


រៀនអាន

គា            គិ              គី              គឹ              គឺ

គុ              គូ             គួ              គើ             គឿ

គៀ           គេ             គែ            គៃ             គោ

គៅ           គុំ              គំ              គាំ            គះ

គុះ            គេះ           គោះ

 

Translate the words below

រៀនពាក្យ

១. គូ                         ២. គេ                        ៣. គោ

៤. គាំពារ                   ៥. គោះ                     ៦. គាប  

៧. គុក                      ៨. គុយ                     ៩. គូរ

១០. គុហា                  ១១. គុំ                      ១២. គិរី

១៣. គម                    ១៤. គរ                     ១៥. គាប

១៦. គាំង                   ១៧. គីមី                    ១៨. គីឡូ  

១៩. គុណ                  ២០. គុន                    ២១. គំរូ 

២២. គណនា             ២៣. គូលែន              ២៤. គោក

២៥. គោលដៅ           ២៦. គើមៗ                ២៧. គង

 

Copy the sentences below then read them and translate them.

១. ខ្ញុំមានស្បែកជើងពណ៌ក្រហមមួយគូ។
២. ពួកគេទៅសាលារៀនរាល់ថ្ងៃ។
៣. យាយសុខចិញ្ចឹមគោ១០ក្បាល។
៤. តាសៅគាំពារបូណាឱ្យខំរៀន។
៥. បូនាគោះទ្វារផ្ទះផ្ទះណាវី។
៦. បូណាជួយគាបអំពៅណាវី។
៧. អ្នកទោសម្នាក់នេះនៅក្នុងគុកបីឆ្នាំហើយ។
៨. តើប្អូនៗស្គាល់ផ្លែគុយទេ?
៩. ខ្ញុំចូលចិត្តគូររូបទេសភាពស្រុកស្រែ។
១០. សត្វប្រចៀវយ៉ាងច្រើនរស់នៅក្នុងគុហា។
១១. តាសៅថា បើខឹងកុំគុំគេអី។
១២. ពាក្យគិរីមានន័យថាភ្នំ។
១៣. មនុស្សគមមានខ្នងកោង។
១៤. ខោអាវបូណាគរលើគ្នាមិនមានសណ្ដាប់ធ្នាប់ទេ។
១៥. អ្នកលក់ទឹកំពៅកំពុងប្រឹងគាបអំពៅ។
១៦. ទូរស័ព្ទណាវីគាំងប្រើមិនបាន។
១៧. មុខវិជ្ជាគីមីគួរឱ្យចាប់អារម្មណ៍ចង់រៀនណាស់។
១៨. ផ្លែឈើនេះមានទម្ងន់មួយគីឡូគត់។
១៩. លោកគ្រូបង្រៀនសិស្សអោយចេះគុណលេខ។
២០. បូណាខំរៀនហាត់គុនខ្មែរ។
២១. ណាវីជាសិស្សគំរូនៅវិទ្យាល័យឡូវែល។
២២. តើនរណាចេះគណនាលេខទាំងនេះ?
២៣. ណាវីទិញផ្លែគូលែនផ្ញើយាយសុខ។
២៤. ទឹកកស្ទឹងឡូវែលរីងគោកអស់ហើយ។
២៥. គោលដៅរបស់ណាវីគឺរៀនឱ្យបានពូកែ។
២៦. តើនរណាគេ ដើរគើមៗមកហ្នឹង?
២៧. សម្លេងគងមួយគូនេះលឺច្បាស់ល្អ។



No comments:

Post a Comment

Homework K1

  Copy the words and sentences below to your notebook, then translate them and read them. Words: ១. ផឹក        ២. តឹង        ៣. ដឹង     ...