សូរ អ៊ ដែលមិនអាចប្ដូរទៅជា អ បានរបស់ព្យញ្ជនៈ គ ជ ទ ព
ព្យញ្ជនៈពួក អ កាលណាយកជើងរបស់ព្យញ្ជន:ពួក អ៊ មួយចំនួនមក
ប្រើ ដើម្បីបង្កើតពាក្យ ដូចជាជើងរបស់ព្យញ្ជនៈ គ - ជ - ទ - ព នោះ
ព្យញ្ជនៈពួក អ មិនអាចរក្សាសំឡេង អ របស់ខ្លួនបានឡើយ គឺជើង
របស់ព្យញ្ជនៈពួក អ៊ ទាំងនេះ(គ - ជ - ទ - ព)នឹងទាញសំឡេងនៃ
ពាក្យទាំងនោះអោយមានសំឡេង អ៊ ទាំងស្រុង។
👉សូមមើលឧទាហរណ៍ខាងក្រោម៖
១. ថ ជើង គ ថ្គ ថ្គាម ថ្គោល
២. ផ ជើង គ ផ្គ ផ្គុំ ផ្គូផ្គង ផ្គាប់
៣. ស ជើង គ ស្គ ស្គាល់ ស្គម ស្គុះស្គាយ
៤. ខ ជើង ទ ខ្ទ ខ្ទួយ ខ្ទឹម ខ្ទិះ
៥.ផ ជើង ទ ផ្ទ ផ្ទះ ផ្ទុះ ផ្ទាំង
៦. ស ជើង ទ ស្ទ ស្ទឹង ស្ទូច ស្ទុះ
៧. ខ ជើង ជ ខ្ជ ខ្ជាយ ខ្ជាប់ខ្ជួន ខ្ជិល
៨. ខ ជើង ព ខ្ព ខ្ពស់ ខ្ពើម ខ្ពង់រាប
៩. ឆ ជើង ព ឆ្ព ឆ្ពុង ឆ្ពោះ ឆ្ពឹះ
១០. ថ ជើង ព ថ្ព ថ្ពក់ ថ្ពាល់ ថ្ពឹនភ្នែក
១១. ស ជើង ព ស្ព ស្ពឺ ស្ពាន ស្ពឹក
No comments:
Post a Comment