អក
– តើមាននរណាស្គាល់សត្វអកទេ?
អកុសល
– ការលួចគេគឺជាអំពើអកុសល។
អញ
– អញទៅផ្សារជាមួយម៉ាក់។
អតីត
– កាលពីអតីតខ្ញុំរស់នៅឯជនបទឯណោះ។
អនាគត
– ខ្ញុំសង្ឃឹមថាអនាគតរបស់ខ្ញុំនឹងល្អប្រសើរ។
អនាថា
– កុមារអនាថាត្រូវការជំនួយជាបន្ទាន់។
អនាមិក
– សូមសរសេរដោយប្រើឈ្មោះអនាមិក។
អនុពាល
– បូណាមិនមែនជាក្មេងអនុពាលក្នុងសាលាទេ។
អប
– ដៃរបស់បូណាត្រូវចងអបយូរថ្ងៃទៀត។
អបអរ
– ខ្ញុំអបអរដល់ណាវីដែលទទួលបានជោគជ័យក្នុងការសិក្សា។
អរ
– យាយសុខអរណាស់ ដែលបានជួបជុំកូនចៅរបស់គាត់វិញ។
អរូប
– តើប្អូនដឹងទេថាមានអ្វីខ្លះដែលអរូប?
អាកុល
– គាត់មិនចូលចិត្តស្រា ពីព្រោះស្រាមានសារធាតុអាកុលច្រើន
អាកោ – អាកោជាឈ្មោះនំមួយប្រភេទរបស់ខ្មែរ។
អាគារ
– សាលារៀនយើងមានអាគារថ្មីៗជាច្រើន។
អាង
– ខ្ញុំចូលទៅត្រាំក្នុងអាងទឹកត្រជាក់ជិត១៥នាទីហើយ។
អាច
– ខ្ញុំអាចធ្វើការនេះបាន ចុះប្អូនវិញ?
អាយុ
– ឆ្នាំនេះបូណាមានអាយុ២០ឆ្នាំហើយ។
អាវាសែ
–បូណាមិនមែនជាជនអាវាសែដូចគេចោទនោះទេ។
អាសូរ – ខ្ញុំសោកស្តាយ និងមានចិត្តអាណិតអាសូរដល់គ្រួសាររបស់យាយសុខជាពន់ពេក។
អាហារ
– យប់នេះយើងនឹងមានអាហារពិសេសសម្រាប់បរិភោគរួមគ្នា។
អាវ
– ខ្ញុំចង់ទិញអាវថ្មីមួយជូនឪពុករបស់ខ្ញុំ នៅថ្ងៃខួបកំណើតរបស់គាត់។
អាំង
– ម៉ាក់កំពុងអាំងសាច់នៅផ្ទះ ដើម្បីទទួលយាយសុខ និងតាសៅ។
អុជ
– យាយសុខអុជធូបបួងសួងសុំក្ដីសុខឲ្យកូនចៅរបស់គាត់។
អុំទូក
– ពួកយើងតែងតែចូលរួមអបអរបុណ្យអុំទូកនៅទីក្រុងឡូវែល។
អូស
– សូមអូសកៅអីនេះចេញទៅក្រៅផង។
អូ
– អូ! ផ្កានេះពិតជាស្អាតណាស់។
អូន
– អូនទៅរៀនជារៀងរាល់ថ្ងៃ។
អួត
– បូណាមិនដែលអួតអំពីសមត្ថភាពរបស់វាឡើយ។
អើត
– ខ្ញុំអើតមើលទៅណាវីជិះកង់តាមបង្អួច។
អៀន
– ចនអៀនច្រើន ពេលនិយាយភាសាខ្មែរជាមួយយើង។
អោន
– ចនបានអោនសុំអភ័យទោស ដែលគាត់បានធ្វើខុស។
អំណរ
– យើងបានទទួលអំណរពីព្រះជារៀងរាល់ថ្ងៃ។
អំបាត
– កូនចៃតូចៗ គេហៅថាអំបាត។
អំបុក
– ភូមិយើងនាំគញនាដាល់អំបុកនៅថ្ងៃបុណ្យអុំទូក។
អំបោស
– គាត់ប្រើអំបោសដើម្បីបោសសម្អាតផ្ទះសម្បែង។
អំបូង
– ចេកអំបូងខៀវមានរសជាតិផ្អែមឈ្ងុយខ្លាំង។
No comments:
Post a Comment