ភ្លាត្រីអណ្តែង


      សាច់ត្រីអណ្តែង ដើមខ្ទឹមហាន់ទទឹងស្តើងៗ ពីរ ឬបីដើម មើមខ្ទឹមក្រហមហាន់ទទឹងស្តើងៗ ១ស្លាបព្រាបាយ រំដេងហាន់ល្អិត ស្លាបព្រា ស្លឹកជីអង្កាមមួយ ឬពីរចានចង្កឹះ ស្លឹកក្រូចសើចហាន់ល្អិត ២ស្លាបព្រា អង្ករលីងកិនអោយល្អិត ពីរ បីស្លាប ម្ទេសម៉ដ្ឋ ១ស្លាបព្រាតូច ទឹកត្រីពីរស្លាប ទឹកក្រូចឆ្មារ ២-៣ស្លាប។ កោសរំអិលត្រីចេញ រួចវះពោះលាងសម្អាតឲ្យបានស្អាត យកទៅអាំងអោយឆ្អិនល្មម ហើយបេះយកឆ្អឹងចេញរួចហាន់តូចៗ។ ប្រឡាក់សាច់ត្រី ដែលហាន់រួចនេះជាមួយ អង្ករលីង ម្ទេសម៉ដ្ដ រំដេង ដើមខ្ទឹម និងស្លឹកក្រូចសើច។ ថែមទឹកត្រី ទឹកក្រូចឆ្មារ ហើយរោយស្លឹកជីរអង្កាម ភ្លក្សអោយល្មមតាមត្រូវការ ទទួលទានជាមួយនឹងអន្លក់ខ្ចី ដូចជាស្ពៃក្តោប សណ្តែកកួរ ត្រសក់ ជីរថ្ពាល់ត្រី និងជីរនាងវងជាដើម។


No comments:

Post a Comment

Homework K3

  A. Match the Khmer word with its English meaning. ១. តន្រ្តីករ            guard -a             ៦. វិចិត្រករ     municipal governor -f ...