សម្លកកូរត្រីឆ្លាំង ឬត្រីអណ្ដែង

 គ្រឿងផ្សំ

ត្រីឆ្លាំង ឬត្រីអណ្ដែង១គីឡូក្រាម សាច់ជ្រូកបីជាន់៤ខាំ ស្លឹកម្រុម ១ដុំ អង្ករលីង កន្លះចានចង្កឹះ ប្រហុក ១ស្លាបព្រាបាយ ទឹកត្រី ២ស្លាបព្រាបាយ ស្ករត្នោត ១ស្លាបព្រាបាយ។ គ្រឿងបុកមានគល់ស្លឹកគ្រៃ រមៀត រំដេង សំបកក្រូចសើច ខ្ទឹមស។


វិធីធ្វើ
១.ត្រីកាត់ជាកង់ៗ សាច់ជ្រូកហាន់ជាបន្ទះ ហើយអង្ករលីងត្រូវបុកឲ្យម៉ដ្ឋ។
២.ដាក់ខ្លាញ់ឲ្យក្តៅក្នុងឆ្នាំង ដាក់ប្រហុក និងគ្រឿងឆាឲ្យឈ្ងុយ ទើបដាក់សាច់ជ្រូកបីជាន់ និងត្រី រំលីងឲ្យឆ្អិន រួចដាក់អង្ករលីង ទឹកត្រី ស្ករត្នោត ឆាឲ្យអោយទន់បន្លែ សឹមដាក់ទឹកឲ្យល្មមទុកឲ្យពុះ ភ្លក់រសជាតិ ឲ្យល្មម ទើបដាក់ស្លឹកម្រុមជាការស្រេច។

បន្លែអាចដាក់បានច្រីនមុខតាមចំនូលចិត្ត ដូចជាល្ហុង ត្នោតខ្ចី ចេក ល្ពៅស្លឹកបាស ត្រប់ពត់ញង សណ្តែកគួ ផ្កាខ្ញី ស្លឹកម្រុំ។



No comments:

Post a Comment

Homework K1

Write each sentence, then translate them, and read it aloud. ១ ខ្ញុំលាងចានបាយ។ ២ ខ្ញុំលាងឡាន។ ៣ តាវិលមុខ។ ៤ ពួកគេមានបាយ។ ៥ តាបានទិ...