Homework K4

 

I. Translate the words below into English

Khmer                      English

ទីប្រឹក្សា                     ...

បញ្ចុះបញ្ចូល              ...

ពិបាក                       ...

ម្ដងទៀត                    ...

ព្យាយាម                    ...

ខឹងសម្បារ                 ...

ចម្លង                         ...

សម្បត្តិ                      ...

គម្រោង                     ...

វប្បធម៌                      ...

បង្គាប់                       ...

ស្ថាបត្យករ                 ...

បរិវេណ                     ...

បច្ចុប្បន្ន                     ...

ទឹកដី                         ...

 

II. Write a sentence of each word above

 

III. Translate the sentences below into English

១.បងរបស់ខ្ញុំជាទីប្រឹក្សារបស់ប្រធានាធិបតី។

២.អ្នកលក់ឡានកំពុងបញ្ចុះបញ្ចូលតារាឲ្យទិញឡាន។

៣.ការប្រឡងលើកនេះមិនមានអ្វីពិបាកទេ។

៤.ខ្ញុំនឹងទៅលេងស្រុកខ្មែរម្ដងទៀត។

៥.បើមានការព្យាយាមអ្វីក៏អាចសម្រេចបានដែរ។

៦.មហាជនខឹងសម្បារយ៉ាងខ្លាំងចំពោះភាពអយុត្តិធម៌។

៧.សាឡាងបានចម្លងមនុស្សពីត្រើយម្ខាង។

៨.ចំណេះដឹងជាសម្បត្តិដ៏ប្រពៃក្នុងជីវិត។

៩.ខ្ញុំមានគម្រោងរៀនហែលទឹកនៅឆ្នាំក្រោយ។

១០.វប្បធម៌រលត់ជាតិរលាយ។

១១.ម៉ែជាអ្នកបង្គាប់ខ្ញុំឲ្យចេះដាំស្ល។

១២.ខ្ញុំជាស្ថាបត្យករ។

១៣.នៅក្នុងបរិវេណសាលារៀនតូចចង្អៀតពេក។

១៤.បច្ចុប្បន្នទឹកដីខ្មែររួញតូចទៅៗ។

១៥.ទឹកដីខ្មែរពីមុនធំធេងណាស់។


Homework K4

 

I. Translate the words below into English

Khmer          English

ដឹង               ...

ស្កឹមស្កៃ         ...

ពង្រីក           ...

អំណាច         ...

អារម្មណ៍        ...

ប្រាថ្នា           ...

បរាជ័យ         ...

ព្រៃ               ...

ប្រហារ          ...

គាស់             ...

កូនប្រុស        ...

ជនសាមញ្ញ     ...

ពលរដ្ឋ          ...

របួស             ...

គេចខ្លួន         ...

 

II. Write a sentence of each word above

 

III. Translate the sentences below into English

១.ខ្ញុំមិនដឹងអ្វីទាំងអស់។

២.ប្រាសាទដ៏ធំស្កឹមស្កៃនៅកណ្ដាលព្រៃ។

៣.ចិនប្រឹងពង្រីកអំណាចនៅអាស៊ី។

៤.អំណាចរបស់ប៉ូលីសមានដែនកំណត់។

៥.មីងមានអារម្មណ៍នឹកស្រុកភូមិរបស់គាត់។

៦.ក្ដីប្រាថ្នារបស់តារាគឺចង់រៀនដល់ថ្នាក់បណ្ឌិត។

៧.បរាជ័យអាចកើតមានគ្រប់ពេលវេលា។

៨.ពីមុនទីនេះជាព្រៃ។

៩.នៅតំបន់កាសាមានការវាយប្រហារគ្នារាល់ថ្ងៃ។

១០.វត្ថុបុរាណជាច្រើនត្រូវបានគេលួចគាស់យក។

១១.មីងខ្ញុំមានកូនប្រុសចំនួ​ន៥នាក់។

១២.ធ្វើជាជនសាមញ្ញរស់នៅបានស្រួល។

១៣.ពលរដ្ឋខ្មែរធ្វើចំណាកស្រុកជារៀងរាល់ថ្ងៃ។

១៤.ដៃមីងរបួសព្រោះគាត់ដួលកាលពីម្សិលម៉ិញ។

១៥.ចោរគេចខ្លួនលឿនណាស់ ប៉ូលីសកំពុងតាមរក។



ព្រហ្មវិហារធម៌៤ប្រការ

 

១. មេត្តា          ជាសេចក្ដីស្រឡាញ់ប្រាថ្នាក្នុងផ្លូវល្អ ចង់ឲ្យអ្នកផងមាន

                      សេចក្ដីសុខ មានចិត្តមេត្រីទូលាយ គិតធ្វើតែប្រយោជន៍

                      ណាបានចម្រើនដល់មនុស្សសត្វ។

២. ករុណា       ជាសេចក្ដីអាណិតអាសូរ ជួយសង្រ្គោះគេឲ្យរួចផុតពីទុក្ខ

                      លំបាក។

៣. មុទិតា        ការដែលមានសេចក្ដីត្រេកអរ កាលដែលឃើញអ្នកដទៃ

                      ជោគជ័យ និងមានក្ដីសុខ។

៤. ឧបេក្ខា       ការតាំងចិត្តនៅជាកណ្ដាល ឬមិនលម្អៀង។


ចម្រៀងស្នេហាជាតិ

 

     បទ ដែនដីខ្មែរ

១. ដែនដីខ្មេរប្រែថាសុវណ្ណភូមិ

     ខ្មែរគ្រប់ភូមិរម្យណីយយសដ្ឋាន

     ជាដរាបតមកតាំងពីបុរាណ

     ខ្មែរគ្រប់ប្រាណស្វាគមន៍សាមគ្គី។

២. ថ្ងៃមួយមានសត្រូវប្រទូសរ៉ាយ

     ខ្មែរគ្រប់កាយសុខចិត្តប្ដូរជីវី

     សឹកសង្រ្គាមឈាមស្រស់លើប្រថពី

     ឱ!ព្រះភូមិឫទ្ធិវង្សគង្គា។

៣. កម្ពុជាឯករាជ្យបានឃ្លាតពីទុក្ខ

     ខ្មែរបានសុខទាំងអស់គ្រប់អាត្មា

     សូមទេវតាឲ្យពរសព្វសារធុការ

     មហាក្សត្រយើងគ្រប់គ្រងលើផែនដី៕


Homework K4

 

1.Translate words below into English

ខ្មែរ                   English  ខ្មែរ                 English

ប្រគល់              ...           បារាំង             ...

ឆ្នាំមុន               ...           តំបន់               ...

មហិមា              ...           ពិភពលោក      ...

រុករក                 ...           ប្រាសាទ          ...

អធិបតេយ្យ        ...           ដំណើរ            ...

កំណត់              ...           ស្កឹមស្កៃ           ...

ពង្រីក               ...           អំណាច           ...

បរាជ័យ             ...           តំបន់               ...

ប្រាថ្នា               ...           ព្រៃ                 ...

វាយប្រហារ        ...           សាមញ្ញ           ...

គេចខ្លួន             ...           រងរបួស           ...

ប្រមាណ            ...           រត់                  ...

ចាក់                  ...

 

 

II. Write a sentence of each word above

 

 

III. Translate the sentences below into English

១. លោកអភិបាលក្រុងបានប្រគល់កិច្ចការនេះឲ្យមកខ្ញុំ។

២. បារាំងបានធ្វើអាណានិគមលើស្រុកខ្មែរជិត១០០ឆ្នាំ។

៣. យាយចូលចិត្តស្ដាប់បទឆ្នាំមុនណាស់។

៤. អង្គរជាតំបន់ទេសចរប្រវត្តិសាស្រ្ត។

៥. មហាសមុត្រធំមហិមា។

៦. តើក្នុងពិភពលោកនេះមានប៉ុន្មានប្រទេស?

៧. អ្នករុករកបានប្រទះឃើញបំណែកនាវាអណ្ដែត។

៨. ប្រាសាទព្រះវិហារស្ថិតនៅលើកំពូលភ្នំដងរែក។

៩. ប្រទេសនីមួយៗមានអធិបតេយ្យភាពរបស់គេ។

១០. សូមពន្យល់អំពីដំណើររបស់ព្រះអាទិត្យដល់ខ្ញុំផងបានទេ។

១១. ធនាគារបានកំណត់យកការប្រាក់ចំនួ​នប្រាំភាគរយ។

១២. លោកនាយករដ្ឋមន្រ្តីមានវីឡាដ៏ធំស្កឹមស្កៃ។

១៣. ទីក្រុងឡូវែលបានជួសជុល និងពង្រីកផ្លូវជាច្រើន។

១៤. ពលរដ្ឋមានអំណាចក្នុងពេលបោះឆ្នោត។

១៥. ទាហានអាមេរិកមិនងាយបរាជ័យឡើយ។

១៦. តំបន់អង្គរជាកន្លែងអភិរក្សសត្វគ្រប់ប្រភេទ។

១៧. ក្ដីប្រាថ្នារបស់ខ្ញុំ គឺចង់បានសន្ដិភាព។

១៨. ឈើមួយដើមមិនមែនជាព្រៃទេ។

១៩. បក្សទាំងពីរបានវាយប្រហារគ្នាជាពាក្យសម្ដី។

២០. រស់នៅជាជនសាមញ្ញមានសុភមង្គលបំផុត។

២១. ម៉ែបានគេចខ្លួនពីការតាមចាប់របស់ពួកខ្មែរក្រហម។

២២. តាសៅរងរបួសដោសារគ្រាប់មីន។

២៣. ខ្ញុំចូលគេងនៅម៉ោងប្រមាណជា១២យប់។

២៤. ខ្មែររត់ភៀសខ្លួនចូលទឹកដីសៀម។

២៥. ពូសំបានចាក់ទឹកចូលកែវរបស់គាត់ពីរដងហើយ។



Homework K1

1.Translate words below into English

ខ្មែរ           English

១.ធីតា          ...

២.ធំ              ...

៣.ធូលី          ...

៤.ធរណី        ...

៥.ធុំ              ...

៦.នាង          ...

៧.នំ             ...

៨.នុយ          ...

៩.នឹក           ...

១០.នោះ       ...

 

2. Read Khmer words above


Homework K4

 I. Translate the words below into English

N     ខ្មែរ                   English

១.    បញ្ជា                

២.    ផ្គុំ                     

៣.    បន្ទាប់              

៤.    បុរាណ             

៥.    ថ្វាយ                

៦.    ទំហំ                 

៧.    ជំនួស              

៨.    កងទ័ព             

៩.    បញ្ជូន             

១០.  គាស់                

 

II. Write a sentence of each word above

 

III. Read the sentences below

១. ខ្ញុំទទួលបញ្ជាពីលោកនាយក។

២. តោះយើងនាំគ្នាលេងល្បែងផ្គុំរូបភាព។

៣. ថ្ងៃនេះលោកគ្រូបង្រៀន ថ្ងៃបន្ទាប់យើងរៀនដោយខ្លួនឯង។

៤. នៅប្រទេសកម្ពុជាមានប្រាសាទបុរាណច្រើនណាស់។

៥. ម៉ែទិញផ្កាម្លិះយកទៅថ្វាយព្រះ។

៦. ផ្ទះថ្មីរបស់ខ្ញុំ មានទំហំធំជាងផ្ទះចាស់។

៧. តើមាននរណាចង់ជំនួសកន្លែងខ្ញុំទេ?

៨. កងទ័ពអាកាសអាមេរិកខ្លាំងក្លាណាស់។

៩. ឧបករណ៍សង្រ្គោះជាច្រើនកំពុងបញ្ជូនទៅប្រទេសឥណ្ឌា។

១០. មានចោរលួចគាល់យកវត្ថុបុរាណ។


III. Translate the sentences above into English



Homework K3

  1. Red the sentences below.

2. Translate the sentences below into English.

3. Take the words from the sentences below, in red, and write them into new sentences.


១.បងប្រុសខ្ញុំជាអ្នកដឹកជញ្ជូនទំនិញឲ្យក្រុមហ៊ុនអាម៉ាហ្សូន។

២.ណារីជាអ្នកបច្ចេកទេសនៅព្រលានយន្ដហោះ។

៣.តាហេងជាជាងឡានដ៏ល្បីឈ្មោះនៅឡូវែល។

៤.ពូសានជាតន្រ្តីករប្រចាំក្លឹបរាត្រីប៉ៃលិន។

៥.ក្មួយរបស់ខ្ញុំគឺជាអ្នកប្រដាល់នៅស្រុកខ្មែរ។

៦.ឪពុកខ្ញុំជាព្រះសង្ឃគង់នៅវត្តភ្នំសេរី។

៧.លោកឡេងគឺជាឧកញ៉ានៅស្រុកខ្មែរ។

៨.លោកចូបៃដិន គាត់ជាប្រធានាធិបតីអាមេរិក។

៩.មីងរបស់ខ្ញុំជាទីប្រឹក្សាក្រសួងអប់រំ។

១០.ខ្ញុំចង់ក្លាយជាអ្នកការទូត

១១.ណាវីជាអ្នកបង្ហាញម៉ូតរបស់ក្រុមហ៊ុនអេអិច។

១២.ខ្ញុំជាទាហានឆត្រយោង។

១៣.ពីមុនពូសៅជាធនាគារិក

១៤.គាត់ជាចៅហ្វាយរបស់ខ្ញុំ។

១៥.អ្នកទាំងនេះជាកម្មកររ៉ែ

១៦.លោកសាមុតជាតារាវិទូធ្វើការងារឲ្យអង្គការណាសា។

១៧.ខ្ញុំជិតក្លាយជាអ្នកបើកយន្តហោះហើយ។

១៨.បងជីដូនមួយរបស់ខ្ញុំជាអ្នកយាមនៅសារៈមន្ទីរ។

១៩.ធ្វើជាអ្នកបកប្រែភាសាអាចរកប្រាក់ចំណូលបានច្រើន។

២០.នៅប្រទេសអ៊ីតាលីមានវិចិត្រករច្រើន។

២១.សព្វថ្ងៃមិនសូវមានអ្នកលេងសៀកទេ។

២២.ចុងភៅនៅប៉ៃលិនធ្វើម្ហូបឆ្ងាញ់។

២៣.សុភាជាគ្រូបង្វឹករបស់តារាផ្នែកហែលទឹក។

២៤.ម្ដាយរបស់សុភាជាបណ្ណារក្សនៅបណ្ណាល័យជាតិ។

២៥.ឪពុករបស់សុភាជាអ្នកបើកឡានក្រុង

២៦.បងស្រីរបស់សុភាជាអ្នកនាំភ្ញៀវនៅអង្គរវត្ត។

២៧.សុភាជាកីឡាករហែលទឹកដ៏ឆ្នើម។

២៨.ណារីមិនចូលចិត្តធ្វើជាអ្នកផ្សព្វផ្សាយទេ។

២៩.នៅឡូវែលមិនមានអ្នកនយោបាយជាជនជាតិខ្មែរឡើយ។

៣០.បងប្រុសរបស់ណារីធ្វើជាអង្គរក្សយូរហើយ។

៣១.លោកឈុំជាចៅហ្វាយខេត្តបាត់ដំបង។

៣២.លោកជាជាចៅហ្វាយក្រុងភ្នំពេញ។

៣៣.ប្អូនរបស់លោកជាជាមេឃុំសំរោង។

៣៤.លោកលេងជាសាស្រ្តាចារ្យផ្នែកប្រវត្តិសាស្រ្ត។

៣៥.លោកណាតជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញ។

៣៦.ប្អូនរបស់លោកលេងជានាយកសាលាវិទ្យាល័យសំរោង។

៣៧.បីឆ្នាំមុនលោកណាតធ្វើជាជំនួយការនៅក្រសួងអប់រំ។

៣៨.បងធីធ្វើជាអាជ្ញាកណ្ដាលឲ្យសង្វៀនភ្នំពេញ។

៣៩.ខ្ញុំចង់ធ្វើជាអ្នកគូរប្លង់ផ្ទះ។

៤០.នាយក្រិនជាតារាកំប្លែងនៅស្រុកខ្មែរ។

៤១.លោកប្រាងជាផលិតករប្រចាំផលិតកម្មបុប្ផា។

៤២.លោកគង្គ ប៊ុនឈឿន ជាអ្នកនិពន្ធដ៏ល្បី។

៤៣.ខៃឡាធ្វើជាអ្នករបាំតាំងពីអាយុ១២ឆ្នាំមកម្ល៉េះ។

៤៤.ចនជាកីឡាកាសដ៏ល្បីម្នាក់។

៤៥.បារាំងជាមន្រ្តីឥណទាននៅធនាគារកូរ៉េ។

៤៦.បងរបស់បារាំងជាអ្នកបណ្ដុះបណ្ដាលមន្រ្តីឥណទាន។

៤៧.រ៉ូណាល់ឡូជាកីឡាករបាល់ទាត់ជនជាតិប៉កទុយហ្គេ។

៤៨.កីឡាករបាល់ទះអាមេរិកខ្ពស់ៗណាស់។

៤៩.ផល្លាជាអ្នកគ្រប់គ្រងនៅរោងចក្រក្រដាស។

៥០.នៅស្រុកខ្មែរមានអ្នករត់ម៉ូតូឌុបច្រើន។

៥១.ខាលគឺជាតួឯកប្រុស ឯខៃឡាសម្ដែងជាតួស្រី

៥២.មនោជាជាងផ្សាដែក

៥៣.ជនជាតិខ្មែរ៧០ភាគរយជាកសិករ

៥៤.ប្អូនរបស់មនោជាអ្នករត់សំបុត្រ

៥៥.អ្នកទទួលភ្ញៀវនៅអង្គរវត្តសុភាពរាបសារណាស់។

៥៦.មុន្នីជាអ្នកយកព័ត៌មានឲ្យកាសែតភ្នំពេញ។

៥៧.ពីមុនមនោជាជំនួយការផ្នែកលក់ថ្នាំពេទ្យ។

៥៨.ខ្ញុំមិនដឹងថាប្អូនរបស់តារាជាជាងគំនូរសោះ។

៥៩.ផល្លីជាតំណាងផ្នែកលក់គ្រឿងសំអាងប្រចាំទីក្រុងឡូវែល។

៦០.មនោរម្យជាលេខារបស់លោកវាសនា។

៦១.លោកទូចជាវេជ្ជបណ្ឌិតផ្នែកវះកាត់។

៦២.មីងខ្ញុំជាឆ្មបប្រចាំនៅមន្ទីរពេទ្យក្រុងឡូវែល។

៦៣.សុខុមធ្វើជាពេទ្យសត្វតាំងពីនៅស្រុកខ្មែរ។

៦៤.យាយសុខជាជាងដេរយ៉ាងចំណាន។

៦៥.បងរបស់ខ្ញុំជាគ្រូបង្រៀនភាសាខ្មែរ។

៦៦.ផល្លាចង់ធ្វើជាជាងអ៊ុតសក់

៦៧.បងថែលជាចៅក្រមនៅសាលាដំបូងខេត្តសៀមរាប។

៦៨.ប្អូនរបស់បងថែលគឺជាមេធាវីនៅភ្នំពេញ។

៦៩.តាឈុំជាអ្នកថែសួនវិមានឯករាជ។

៧០.ជាងវែនតាកាត់វែនតាឲ្យខ្ញុំម្សិលម៉ិញ។

៧១.ជាងថតរូបនៅឡូវែលថតការបានស្អាតណាស់។

៧២.ខ្ញុំបានទូរស័ព្ទទៅជាងទឹក និងជាងភ្លើងរួចហើយ។

៧៣.ប្រណីតជាមន្រ្តីនគរបាលចរាចរ។

៧៤.បូណាជាអ្នកគិតលុយនៅភោជនីយដ្ឋានឡូវែល។

៧៥.សុភីជាអ្នករៀបចំបន្ទប់នៅសណ្ឋាគារអង្គរ។

៧៦.សំនៀងគឺជាចុងភៅយ៉ាងចំណាន។

៧៧.យាយសំជាអ្នកបោសសម្អាតនៅផ្លូវកម្ពុជាក្រោម។

៧៨.បងរបស់បូណាគឺជាពេទ្យធ្មេញ

៧៩.ឪពុករបស់បូណាជាវិស្វករអគ្គីសនី។

៨០.អ្នកពន្លត់អគ្គិភ័យមានគ្រោះថ្នាក់ច្រើនណាស់។

៨១.ណាវីជាអ្នកបម្រើតាមយន្តហោះរបស់ក្រុមហ៊ុនអាកាសចរខ្មែរ។

៨២.បុប្ផាធ្លាប់ធ្វើជាជាងកាត់សក់នៅហាងឡូវែល។

៨៣.សុខចង់ចង់ធ្វើជាអ្នកបម្រើតាមបាទេ។

៨៤.ជាងសំណង់បានរៀបឥដ្ឋរួចរាល់ហើយ។

៨៥.ជាងឈើកំពុងជួសជុសជញ្ជាំងផ្ទះកណ្យាណ។

៨៦.ភ្នាក់ងារធានារ៉ាប់រងផ្ញើសំបុត្រប្រាប់ពីតម្លៃដែលយើងត្រូវបង់ប្រាក់ប្រចាំខែ។

៨៧.សុផលជាអ្នកធ្វើតាក់នៅឡូវែល។

៨៨.ឆ្នាំមុនណាវីជាកម្មករកាត់ដេរ

៨៩.ពូរបស់ណារីជាជាងដេរស្បែកជើង

៩០.មីងសានធ្វើការជាអ្នកដោះមីន

៩១.ប្អូនៗទាំងនេះជាកម្មករចំការកៅស៊ូ

៩២.ពូសេមជាអ្នកងារស៊ើបអង្កេត

៩៣.ប្អូនរបស់ពូសេមជាអ្នកស្រាវជ្រាវវេជ្ជសាស្រ្ត។

៩៤.ពួកគេជាអ្នកសរសេរប្រូក្រាមកំព្យូទ័រ

៩៥.បងរបស់ពូសេមជាអ្នកចាប់សសៃ

៩៦.ប្អូនច័ន្ទជាអ្នកបាញ់ថ្នាំរថយន្ដ

៩៧.សាមុតគឺជាជាងចម្លាក់នៅខេត្តសៀមរាប។

៩៨.កូនរបស់ពូសេមជាអ្នកបើកឡានប្រណាំង

៩៩.កាលពីមុនពូសេមគឺជាអ្នកបង្ហាត់ឆ្កែ

១០០.លោករិនគឺជាតំណាងរាស្រ្តមណ្ឌលព្រៃវែង។

១០១.ភីរម្យគឺជាអវកាសយានិករបស់ក្រុមហ៊ុនស្ពេកអិច។


ជីតាខ្ញុំ My grandfather

  ១. តាខ្ញុំឈ្មោះតាម៉ៅ   គាត់មករស់នៅអាមេរិកតាំងឆ្នាំ១៩៩០មកម្ល៉េះ សព្វថ្ងៃលោកតារស់នៅទីក្រុងឡូវែលជាមួយខ្ញុំ។ ម៉ែខ្ញុំបានប្រាប់ ថា កាលលោកតាមករស...