សួនសត្វ Zoo


 Read the sentences below then translate.

១. មានសត្វល្អិតច្រើនណាស់កើតនៅរដូវក្ដៅ។ 

២. អ្នកថែសួនសត្វមិនបានមកធ្វើការទេថ្ងៃនេះ ព្រោះគាត់ឈឺ។

៣. តើប្អូនធ្លាប់បានទៅមើលសួនឧទ្យានឈើកម្រនៅវ៉ាស៊ិនតុនឌីស៊ីទេ?

៤. ឪពុកបូណាកំពុងរៀបចំរោងដាំបន្លែនៅក្រោយផ្ទះ។

៥. ពូសៅជាអ្នកថែសួនឧទ្យានឈើកម្រ គាត់ទទួលបានប្រាក់ខែច្រើនពីការងារនេះ។

៦. នៅសហរដ្ឋអាមេរិកសំបូរសារមន្ទីរសិល្បៈណាស់។

៧. នៅសហរដ្ឋអាមេរិកទីក្រុងមួយណាក៏មានសួនសម្សាន្តដែរ។

៨. តើប្អូនដឹងទេ រូបគំនូររបស់វិចិត្រករណាដែលមានតម្លៃថ្លៃជាងគេ?

៩. រូបចម្លាក់នៅប្រាសាទអង្គរវត្តមើលទៅរស់រវើក។

១០.បូណា តើឯងចង់ទៅមើលកុនជាមួយខ្ញុំទេយប់នេះ?

១១.កៅអីនៅរោងកុនស្រួលអង្គុយជាងកៅអីនៅលាសារៀន។

១២. ផ្ទាំងក្រណាត់សនៅរោងកុននេះធំណាស់។

១៣. នៅសហរដ្ឋអាមេរិកមិនមានល្ខោនដែលសម្ដែងដោយជនជាតិខ្មែរទេ។

១៤. យន្តហោះជាយានជំនិះដែលឆាប់ទៅដល់គោលដៅ។

១៥. កុំលេងល្បែង ព្រោះវាមិននាំមកនូវភាពមានបានទេ។

១៦. រង្វាន់ណូបែល តែងតែផ្ដល់អោយដល់អ្នកនិពន្ធ និងអ្នកស្រាវជ្រាវរៀងរាល់ឆ្នាំ។

១៧. ខ្ញុំចូលចិត្តមើលការតាំងពិពណ៌កសិកម្ម។



រៃ និងស្រមោច



១. មានសត្វរៃមួយ ហើរច្រៀងលេងពេញមួយរដូវប្រាំង គ្មានគិតខ្វល់ខ្វាយរកស្បៀងអាហារទុកសំរាប់ខ្លួនឡើយ។ ឯហ្វូងស្រមោចជាសត្វឧស្សាហ៍ព្យាយាម នាំគ្នាពាំជញ្ជូនស្បៀងទុក គិតក្រែងខ្វះខាតទៅថ្ងៃមុខ។ រដូវភ្លៀងធ្លាក់ជោកជាំមកដល់ រៃអត់អាហារ កើតក្តីស្រេកយ្លាន រួចក៏ហើរទៅខ្ចីស្បៀងស្រមោចដោយពោលថា៖ មិត្តអើយ! ខ្ញុំឃ្លានណាស់ ពុំមានអ្វីបរិភោគទេ ព្រោះភ្លៀងធ្លាក់ខ្លាំងណាស់ នឹងចេញរកអាហារពុំបាន។ ដូច្នេះ សូមមិត្តមេត្តាចែកស្បៀងអោយខ្ញុំខ្ចីសិន ទំរាំរដូវប្រាំងខ្ញុំសងមិត្តវិញ។

ស្រមោចលឺហើយ ក៏សួរវិញថា៖

២. អើរៃ! កាលពីរដូលប្រាំង ឯងរវល់ធ្វើអ្វី បានជាមិនខំរកស្បៀងទុករៃក៏ឆ្លើយមកវិញថា៖ មិត្តអើយ! ខ្ញុំរវល់ហើរស្រែកច្រៀងលេងយ៉ាងសប្បាយតាមព្រៃព្រឹក្សា។ ស្រមោចឮហើយតបថា ឥលូវច្រៀងលេងទៀតទៅកុំឈប់! ព្រោះការច្រៀងនាំអោយរៃឯងឆ្អែត! អញ្ជើញច្រៀងទៀតទៅណាមិត្ត! ពួកយើងនឹងចាំស្ដាប់! ស្រមោចពោលហើយ ច្រានរៃចេញពីផ្ទះទាញទ្វារបិទគ្រឹប។ រៃនៅតែទទូចអង្វរស្រមោចទៀតថា៖

៣. ឪ មិត្តអើយ! ខ្ញុំអត់បាយស្ទើរដាច់ពោះស្លាប់ មានកំលាំងឯណា ស្រែកច្រៀងទៀត! អាណិតចែកស្បៀងអោយខ្ញុំខ្ចីបន្តិចមក! ស្រមោចឆ្លើយពីក្នុងផ្ទះមកថា៖ ស្បៀងយើងមានខ្លះដែរ តែយើងទុកល្មមតែកូនចៅយើងៗពុំមានស្បៀងឯណាច្រើន ចែករំលែកអោយរៃឯងទេរៃទាល់ប្រាជ្ញ អស់សង្ឃឹម ក៏ហើរទៅកាន់លំនៅវិញដោយក្តីទុក្ខសោក។ វាត្រដររស់ដោយក្តីអត់ឃ្លាន វេទនាបំផុតពេញមួយរដូវវស្សា៕

 

សំណួរ

១. តើរឿងរៃ និងស្រមោចនេះ ចង់អប់រំអំពីអ្វី?

២. ឃ្លាថា ខ្ញុំអត់បាយស្ទើរដាច់ពោះស្លាប់ មានអត្ថន័យយ៉ាង ណា?

៣. តើប្អូនចង់រស់បែបជាសត្វរៃ ឬបែបជាសត្វស្រមោច? សូមពន្យល់។




កីឡា Sport

 

Read the sentences below then translate.


១. ខ្ញុំចូលចិត្តដើរលេងនៅប្រាសាទអង្គរវត្ត។ 

២. បន្ទាប់ពីព្យាបាលជើងមក លោកគ្រូពេទ្យអោយបូរារត់យឺតៗជារៀងរាល់ថ្ងៃ។

៣. កីឡាករមកពីប្រទេសអាហ្រ្វិកខាងត្បូងរត់លឿនជាងកីឡាករមកពីចិន។

៤. កីឡាគប់លំពែងមិនសូវល្បីដូចកីឡាបាល់ទាត់ទេ។

៥. បូណាពូកែចាប់បាល់ណាស់ ម្សិលមិញគាត់ចាប់បាល់បានដល់ទៅបីគ្រាប់។

៦. កាលពីកុមារ ខ្ញុំចូលចិត្តលេងចោលចម្ងាយ។

៧. បូណាកំពុងហាត់វាយសីនៅក្លឹបឡូវែល។

៨. កីឡាការម្នាក់នោះ ហុចបាល់អោយគេមិនបានល្អសោះ។

៩. កីឡាបាល់បោះនៅកម្ពុជាមិនមានអ្នកគាំទ្រឡើយ។

១០. ម្សិលមិញបូណាបានទៅប្រលងលោតកំពស់នៅទីក្រុងបុស្តុន។ 


១១. កីឡាករមេស៊ីពូកែបណ្ដើរបាល់ណាស់ គាត់ជាប់លេខមួយជាកីឡាករល្អនៅវើលខាប់។

១២. មីងរបស់ខ្ញុំមិនចូលចិត្តមើលកីឡាប្រដាល់ទេ គាត់ខ្លាចពេលឃើញកីឡាករទាត់ធាក់គ្នា។

១៣. កីឡាករខ្មែរផ្នែកប្រដាល់ឈ្មោះបឺតខាំ មិនងាយមានកីឡាករណាផ្ដួលគាត់បានទេ។

១៤. បងស្រីខ្ញុំតែងតែទៅហាត់ប្រាណនៅក្លឹបរៀងរាល់ថ្ងៃសុក្រ។

១៥. បូណាចូលចិត្តមើល និងលេងកីឡាវាយកូនបាល់

១៦. កីឡាករភាគច្រើន តែងតែពត់ខ្លួនពត់ប្រាណ កំដៅសាច់ដុំរៀងរាល់មុននឹងចេញប្រកួត។

១៧. តើប្អូនស្គាល់កីឡាលោតទឹកទាំងនេះទេ?

១៨. កីឡាករហែលទឹកដែលទទួលបានមេដៃមាននោះ គាត់គឺជានជាតិខ្មែរកាត់អាមេរិកាំង។

១៩. កីឡាប្រណាំងទូក-ង តែងតែប្រារព្វឡើងនៅខែវិច្ឆិកានៅប្រទេសកម្ពុជា។

២០. ការប្រកួតរបាល់ទាត់វាងខ្មែរ និងសៀម ទទួលបានពិន្ទុស្មើគ្នា។


២១. ឪពុករបស់បូណាគឺជាគ្រូកីឡាផ្នែកចំបាប់។

២២. ក្រុមកីឡាហុកគីដែលមកពីទីក្រុងឡូវែលមានកំពស់ស្មើគ្នា។

២៣. បងស្រីរបស់បូណា គឺជាអ្នកទស្សនាកីឡាបាល់ទាត់របស់ក្រុមអាហ្សង់ទីន។

២៤. កីឡាករហែលទឹកអាមេរិកហែលទឹកពូកែជាងគេ។

២៥. កីឡាបាល់ទាត់មានអជ្ញាកណ្ដាលបីនាក់។ 

២៦. ទីលានបាល់បោះនៅសួនប៉ៃលិនមិនស្អាតទេ។

២៧. អាឡិចពូកែលោតកំពស់ សមនឹងទៅលេងកីឡាបាល់បោះ

២៨. ក្រុមមួយនេះមិនមានកីឡាវាយកូនបាល់ណាម្នាក់ជាជនជាតិខ្មែរឡើយ។

២៩. កីឡាវាយកូនបាល់លើទឹកកកនឹងប្រកួតនៅថ្ងៃស្អែកនៅទីក្រុងឡូវែល។

៣០. លោកមេស៊ីជាកីឡាបាល់ទាត់ដ៏ល្បីមួយរូបនៅលើពិភពលោក។


៣១. ខ្ញុំតែងតែទៅលេងកីឡាបាល់ទះនៅសួនប៉ៃលិន។

៣២. កីឡាបាល់ទះក្នុងទឹមើលទៅពិបាកលេងណាស់។

៣៣. តើប្រទេសណាដែលពូកែលេងកីឡាបាញ់ធ្នូរហូតទទួលបានមេដាយមាសប្រចាំឆ្នាំ២០២៣?

៣៤. កីឡាការិនីខ្មែររស់នៅប្រទេសកូរ៉េឈ្មោះសុធាវីពូកែលេងកីឡាបុកប៊ីយ៉ាណាស់។

៣៥. បូណាធ្លាប់លេងបូលីងជាមួយណាវី។

៣៦. ខ្ញុំតែងតែជិះកង់ទៅសាលារៀននៅរដូវផ្ការីក។ 

៣៧. កីឡាកាប់ដាវល្បីណាស់នៅប្រទេសជប៉ុន។

៣៨. ខ្ញុំតែងតែលេងចោលថាសជាមួយអាគីឆ្កែខ្ញុំនៅរដូវក្ដៅ។

៣៩. នៅទីក្រុងឡូវែលមានទីលានវាយកូនគោលទេ?

៤០.​ ខ្ញុំហាត់កីឡាកាយសម្ពន្ធ័ព្រោះធ្វើអោយរាងកាយរបស់ខ្ញុំរឹងមាំ។


៤១. នៅស្រុកខ្មែរគេនិយមកីឡាប្រដាល់ ជាងកីឡាផ្សេងទៀត។

៤២. តើនៅទីក្រុងឡូវែល កន្លែងលេងវាយសីមាននៅទីណាដែរ?

៤៣. បូណា តើប្អូនលើកទម្ងន់បានប៉ុន្មានគីឡូដែរ?

៤៤. ខ្ញុំនឹងទៅហាត់កីឡាបោកចំបាប់នៅឆ្នាំក្រោយ។

៤៥. កីឡាប្រណាំងសេះមានច្រើននៅប្រទេសបារាំង។

៤៦. ជិះស្គីលើទឹកជាវិញ្ញាសារេមួយពិបាកពិបាប្រកួតកណាស់។

៤៧. ក្មេងៗចូលចិត្តលេងល្បែងជិះស្គីលើទឹកកក

៤៨. តើកីឡាជិះក្ដារលើទឹកពិបាករៀនដែរទេ?

៤៩. តាសៅជាអតីតកីឡាករបើកទូកក្ដោង

៥០. ខ្ញុំចង់លេងកូនគោល តែខ្ញុំមិនមាដងវាយកូនគោលឡើយ។


៥១. ប្រដាប់វាយសីមួយនេះចាស់ប្រើលែងកើតហើយ។

៥២. បាល់មួយនេះមិនសម្រាប់ទាត់ទេ តែសម្រាប់លេងបាល់ទះ

៥៣. គ្រាប់ប៊ូល ពណ៌លឿងស្អាតជាងគ្រាប់ប៊ូលពណ៌ខៀវ។

៥៤. សព្វថ្ងៃកីឡាបាញ់ព្រួញមិនសូវពេញនិយមទេ។

៥៥. សូមតម្រង់អោយចំរង្វង់កំណត់ទីដៅជាមុនសិន មុននឹងបាញ់ចេញ។

៥៦. ស្រោមដៃសម្រាប់កីឡាករ ខុសពីស្រោមដៃរបស់ពួកពេទ្យ។

៥៧. កីឡាការទាំងពីរបានថ្លឹងទម្ងន់រួចរាល់ហើយ រង់ចាំតែដល់ពេលប្រកួតប៉ុណ្ណោះ។

៥៨. ពេលជិះម៉ូតូសូមកុំភ្លេចពាក់មួកសុវត្ថិភាព

៥៩. កីឡាករខ្លះរត់មិដល់ទី ព្រោះតែកីឡាកររត់ឆ្ងាយ និងហត់ពេក។

៦០. នៅប្រទេសកម្ពុជាមិនមានកីឡាជិះស្គីទេ។ តើប្អូនចូលចិត្តមើលកីឡាអ្វី? 




កីឡា Sport


Read words blow then write each word a sentence.

ដើរ                      walk
រត់យឺតៗ               jog
រត់                       run
គប់                      throw
ចាប់                     catch
ចោល                   pitch
វាយ                     hit
ហុច                     pass
បោះ                     shoot
លោត                   jump

បណ្ដើរបាល់          dribble      
ទាត់                     kick
ផ្ដួល                     tackle
ហាត់ប្រាណ          exercise
វាយកូនបាល់         swing
ពត់ខ្លួន                  bend
លោតទឹក              dive
ហែលទឹក              swim
ប្រណាំង               race
ជិះ                       ride

ពិន្ទុ                      score
គ្រូកីឡា                coach
ក្រុមកីឡា              team
អ្នកទស្សនាកីឡា    fan
កីឡាករ                player
អជ្ញាកណ្ដាល         referee
ទីលានបាល់បោះ    basketball court
បាល់បោះ             basketball
កីឡាវាយកូនបាល់  baseball
កីឡាវាយកូនបាល់លើទឹកកក      ice hockey

កីឡាបាល់ទាត់       football
បាល់ទះ                volleyball
បាល់ទះក្នុងទឹក      water polo
កីឡាបាញ់ធ្នូ          archery
បុកប៊ីយ៉ា               billiards
បូលីង                   bowling
ជិះកង់                  cycling
កាប់ដាវ                fencing
ចោលថាស           flying disc
វាយកូនគោល        golf

កាយសម្ពន្ធ័           gymnastics
ប្រដាល់                martial arts
វាយសី                 tennis
លើកទម្ងន់             weightlifting
ចំបាប់                   wrestling
ប្រណាំងសេះ         horse racing
ជិះស្គីលើទឹក          water skiing
ជិះស្គីលើទឹកកក     ice skating
ជិះក្ដារលើទឹក         surfing
បើកទូកក្ដោង         sailing

ងវាយកូនគោល   golf club
ប្រដាប់វាយសី        tennis racket
បាល់សម្រាប់លេងបាល់ទះ volleyball
គ្រាប់ប៊ូល              bowling ball
ព្រួញ                    arrow
រង្វង់កំណត់ទីដៅ     target
ស្រោមដៃ              glove
ទម្ងន់                    weights
មួកសុវត្ថិភាព         helmet
ដល់ទី                   finish
កីឡា                    sport


ជីតាខ្ញុំ My grandfather

  ១. តាខ្ញុំឈ្មោះតាម៉ៅ   គាត់មករស់នៅអាមេរិកតាំងឆ្នាំ១៩៩០មកម្ល៉េះ សព្វថ្ងៃលោកតារស់នៅទីក្រុងឡូវែលជាមួយខ្ញុំ។ ម៉ែខ្ញុំបានប្រាប់ ថា កាលលោកតាមករស...