កីឡា Sport

 

Read the sentences below then translate.


១. ខ្ញុំចូលចិត្តដើរលេងនៅប្រាសាទអង្គរវត្ត។ 

២. បន្ទាប់ពីព្យាបាលជើងមក លោកគ្រូពេទ្យអោយបូរារត់យឺតៗជារៀងរាល់ថ្ងៃ។

៣. កីឡាករមកពីប្រទេសអាហ្រ្វិកខាងត្បូងរត់លឿនជាងកីឡាករមកពីចិន។

៤. កីឡាគប់លំពែងមិនសូវល្បីដូចកីឡាបាល់ទាត់ទេ។

៥. បូណាពូកែចាប់បាល់ណាស់ ម្សិលមិញគាត់ចាប់បាល់បានដល់ទៅបីគ្រាប់។

៦. កាលពីកុមារ ខ្ញុំចូលចិត្តលេងចោលចម្ងាយ។

៧. បូណាកំពុងហាត់វាយសីនៅក្លឹបឡូវែល។

៨. កីឡាការម្នាក់នោះ ហុចបាល់អោយគេមិនបានល្អសោះ។

៩. កីឡាបាល់បោះនៅកម្ពុជាមិនមានអ្នកគាំទ្រឡើយ។

១០. ម្សិលមិញបូណាបានទៅប្រលងលោតកំពស់នៅទីក្រុងបុស្តុន។ 


១១. កីឡាករមេស៊ីពូកែបណ្ដើរបាល់ណាស់ គាត់ជាប់លេខមួយជាកីឡាករល្អនៅវើលខាប់។

១២. មីងរបស់ខ្ញុំមិនចូលចិត្តមើលកីឡាប្រដាល់ទេ គាត់ខ្លាចពេលឃើញកីឡាករទាត់ធាក់គ្នា។

១៣. កីឡាករខ្មែរផ្នែកប្រដាល់ឈ្មោះបឺតខាំ មិនងាយមានកីឡាករណាផ្ដួលគាត់បានទេ។

១៤. បងស្រីខ្ញុំតែងតែទៅហាត់ប្រាណនៅក្លឹបរៀងរាល់ថ្ងៃសុក្រ។

១៥. បូណាចូលចិត្តមើល និងលេងកីឡាវាយកូនបាល់។

១៦. កីឡាករភាគច្រើន តែងតែពត់ខ្លួនពត់ប្រាណ កំដៅសាច់ដុំរៀងរាល់មុននឹងចេញប្រកួត។

១៧. តើប្អូនស្គាល់កីឡាករលោតទឹកទាំងនេះទេ?

១៨. កីឡាករហែលទឹកដែលទទួលបានមេដៃមាននោះ គាត់គឺជានជាតិខ្មែរកាត់អាមេរិកាំង។

១៩. កីឡាប្រណាំងទូក-ង តែងតែប្រារព្វឡើងនៅខែវិច្ឆិកានៅប្រទេសកម្ពុជា។

២០. ការប្រកួតរបាល់ទាត់វាងខ្មែរ និងសៀម ទទួលបានពិន្ទុស្មើគ្នា។


២១. ឪពុករបស់បូណាគឺជាគ្រូកីឡាផ្នែកចំបាប់។

២២. ក្រុមកីឡាហុកគីដែលមកពីទីក្រុងឡូវែលមានកំពស់ស្មើគ្នា។

២៣. បងស្រីរបស់បូណា គឺជាអ្នកទស្សនាកីឡាបាល់ទាត់របស់ក្រុមអាហ្សង់ទីន។

២៤. កីឡាករហែលទឹកអាមេរិកហែលទឹកពូកែជាងគេ។

២៥. កីឡាបាល់ទាត់មានអជ្ញាកណ្ដាលបីនាក់។ 

២៦. ទីលានបាល់បោះនៅសួនប៉ៃលិនមិនស្អាតទេ។

២៧. អាឡិចពូកែលោតកំពស់ សមនឹងទៅលេងកីឡាបាល់បោះ។

២៨. ក្រុមមួយនេះមិនមានកីឡាវាយកូនបាល់ណាម្នាក់ជាជនជាតិខ្មែរឡើយ។

២៩. កីឡាវាយកូនបាល់លើទឹកកកនឹងប្រកួតនៅថ្ងៃស្អែកនៅទីក្រុងឡូវែល។

៣០. លោកមេស៊ីជាកីឡាបាល់ទាត់ដ៏ល្បីមួយរូបនៅលើពិភពលោក។


៣១. ខ្ញុំតែងតែទៅលេងកីឡាបាល់ទះនៅសួនប៉ៃលិន។

៣២. កីឡាបាល់ទះក្នុងទឹកមើលទៅពិបាកលេងណាស់។

៣៣. តើប្រទេសណាដែលពូកែលេងកីឡាបាញ់ធ្នូរហូតទទួលបានមេដាយមាសប្រចាំឆ្នាំ២០២៣?

៣៤. កីឡាការិនីខ្មែររស់នៅប្រទេសកូរ៉េឈ្មោះសុធាវីពូកែលេងកីឡាបុកប៊ីយ៉ាណាស់។

៣៥. បូណាធ្លាប់លេងបូលីងជាមួយណាវី។

៣៦. ខ្ញុំតែងតែជិះកង់ទៅសាលារៀននៅរដូវផ្ការីក។ 

៣៧. កីឡាកាប់ដាវល្បីណាស់នៅប្រទេសជប៉ុន។

៣៨. ខ្ញុំតែងតែលេងចោលថាសជាមួយអាគីឆ្កែខ្ញុំនៅរដូវក្ដៅ។

៣៩. នៅទីក្រុងឡូវែលមានទីលានវាយកូនគោលទេ?

៤០.​ ខ្ញុំហាត់កីឡាកាយសម្ពន្ធ័ព្រោះធ្វើអោយរាងកាយរបស់ខ្ញុំរឹងមាំ។


៤១. នៅស្រុកខ្មែរគេនិយមកីឡាប្រដាល់ ជាងកីឡាផ្សេងទៀត។

៤២. តើនៅទីក្រុងឡូវែល កន្លែងលេងវាយសីមាននៅទីណាដែរ?

៤៣. បូណា តើប្អូនលើកទម្ងន់បានប៉ុន្មានគីឡូដែរ?

៤៤. ខ្ញុំនឹងទៅហាត់កីឡាបោកចំបាប់នៅឆ្នាំក្រោយ។

៤៥. កីឡាប្រណាំងសេះមានច្រើននៅប្រទេសបារាំង។

៤៦. ជិះស្គីលើទឹកជាវិញ្ញាសារេមួយពិបាកពិបាប្រកួតកណាស់។

៤៧. ក្មេងៗចូលចិត្តលេងល្បែងជិះស្គីលើទឹកកក។

៤៨. តើកីឡាជិះក្ដារលើទឹកពិបាករៀនដែរទេ?

៤៩. តាសៅជាអតីតកីឡាករបើកទូកក្ដោង។

៥០. ខ្ញុំចង់លេងកូនគោល តែខ្ញុំមិនមានដងវាយកូនគោលឡើយ។


៥១. ប្រដាប់វាយសីមួយនេះចាស់ប្រើលែងកើតហើយ។

៥២. បាល់មួយនេះមិនសម្រាប់ទាត់ទេ តែសម្រាប់លេងបាល់ទះ។

៥៣. គ្រាប់ប៊ូល ពណ៌លឿងស្អាតជាងគ្រាប់ប៊ូលពណ៌ខៀវ។

៥៤. សព្វថ្ងៃកីឡាបាញ់ព្រួញមិនសូវពេញនិយមទេ។

៥៥. សូមតម្រង់អោយចំរង្វង់កំណត់ទីដៅជាមុនសិន មុននឹងបាញ់ចេញ។

៥៦. ស្រោមដៃសម្រាប់កីឡាករ ខុសពីស្រោមដៃរបស់ពួកពេទ្យ។

៥៧. កីឡាការទាំងពីរបានថ្លឹងទម្ងន់រួចរាល់ហើយ រង់ចាំតែដល់ពេលប្រកួតប៉ុណ្ណោះ។

៥៨. ពេលជិះម៉ូតូសូមកុំភ្លេចពាក់មួកសុវត្ថិភាព។

៥៩. កីឡាករខ្លះរត់មិនដល់ទី ព្រោះតែកីឡាកររត់ឆ្ងាយ និងហត់ពេក។

៦០. នៅប្រទេសកម្ពុជាមិនមានកីឡាជិះស្គីទេ។ តើប្អូនចូលចិត្តមើលកីឡាអ្វី? 




No comments:

Post a Comment

Homework K1

Practice reading Khmer consonants. Read each consonant aloud from left to right. Repeat each consonant twice and focus on correct pronunciat...