សួនសត្វ Zoo


 Read the sentences below then translate.

១. មានសត្វល្អិតច្រើនណាស់កើតនៅរដូវក្ដៅ។ 

២. អ្នកថែសួនសត្វមិនបានមកធ្វើការទេថ្ងៃនេះ ព្រោះគាត់ឈឺ។

៣. តើប្អូនធ្លាប់បានទៅមើលសួនឧទ្យានឈើកម្រនៅវ៉ាស៊ិនតុនឌីស៊ីទេ?

៤. ឪពុកបូណាកំពុងរៀបចំរោងដាំបន្លែនៅក្រោយផ្ទះ។

៥. ពូសៅជាអ្នកថែសួនឧទ្យានឈើកម្រ គាត់ទទួលបានប្រាក់ខែច្រើនពីការងារនេះ។

៦. នៅសហរដ្ឋអាមេរិកសំបូរសារមន្ទីរសិល្បៈណាស់។

៧. នៅសហរដ្ឋអាមេរិកទីក្រុងមួយណាក៏មានសួនសម្សាន្តដែរ។

៨. តើប្អូនដឹងទេ រូបគំនូររបស់វិចិត្រករណាដែលមានតម្លៃថ្លៃជាងគេ?

៩. រូបចម្លាក់នៅប្រាសាទអង្គរវត្តមើលទៅរស់រវើក។

១០.បូណា តើឯងចង់ទៅមើលកុនជាមួយខ្ញុំទេយប់នេះ?

១១.កៅអីនៅរោងកុនស្រួលអង្គុយជាងកៅអីនៅលាសារៀន។

១២. ផ្ទាំងក្រណាត់សនៅរោងកុននេះធំណាស់។

១៣. នៅសហរដ្ឋអាមេរិកមិនមានល្ខោនដែលសម្ដែងដោយជនជាតិខ្មែរទេ។

១៤. យន្តហោះជាយានជំនិះដែលឆាប់ទៅដល់គោលដៅ។

១៥. កុំលេងល្បែង ព្រោះវាមិននាំមកនូវភាពមានបានទេ។

១៦. រង្វាន់ណូបែល តែងតែផ្ដល់អោយដល់អ្នកនិពន្ធ និងអ្នកស្រាវជ្រាវរៀងរាល់ឆ្នាំ។

១៧. ខ្ញុំចូលចិត្តមើលការតាំងពិពណ៌កសិកម្ម។



No comments:

Post a Comment

ការសន្ទនារវាងណាវី និងបូណា

  ការទៅលេងបុណ្យចូលឆ្នាំខ្មែរ នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសិត ណាវី : សួស្ដីឆ្នាំថ្មី បូណា។ បូណា : សួស្ដីឆ្នាំថ្មី ណាវី។ ណាវី : បូណា! តើឯ...