Consonant and sub-consonant ស្ម


Consonant and sub-consonant ស្ម (ស ជើង ម)

ស្មា          ស្មិ            ស្មី            ស្មឹ            ស្មឺ

ស្មុ            ស្មូ            ស្មួ            ស្មើ          ស្មឿ

ស្មៀ         ស្មេ          ស្មែ          ស្មៃ          ស្មោ

ស្មៅ         ស្មុំ            ស្មំ            ស្មាំ          ស្មះ

ស្មុះ          ស្មេះ         ស្មោះ

 

Read and translate the words below.

១. ស្ម័គ្រស្មោះ          . ស្ម័គ្រចិត្ត            . ស្មង

. ស្មងជើង             . ស្មា                     . ស្មាក្ដី

. ស្មារតី                 . ស្មារលា              . ស្មិងស្មាធិ៍

១០. ស្មុគ                  ១១. ស្មុគស្មាញ        ១២. ស្មូត

១៣ .ស្មូន                ១៤. ស្មូនឆ្នាំង          ១៥. ស្មូម

១៦. ស្មូមយាចក      ១៧. ស្មើ                   ១៨. ស្មើៗគ្នា

១៩. ស្មើគ្នា               ២០. ស្មើនឹង            ២១. ស្មើភាព

២២. ស្មើមុខ           ២៣. ស្មៀន           ២៤. ស្មៀនឃុំ

២៥. ស្មៅ                ២៦. ស្មោះ              ២៧. ស្មោះចំពោះ

២៨. ស្មោះត្រង់       ២៩. ស្មោះអស់ពីពោះ

 

Read and translate the sentences below.

១. ណាវីស្ម័គ្រស្មោះចំពោះជាតិខ្មែរ។

. បូណាធ្វើការជាស្ម័គ្រចិត្តក្នុងសមាគមខ្មែរ។

. តាសៅឈឺស្មងហើយ។

. តាសៅឈឺស្មងជើងបន្ទាប់ពីលើកធ្ងន់។

. យាយសុខគ្រេចស្មាឆ្វេង។

. ណាវីចង់ធ្វើជាស្មាក្ដីការពារក្ដីអោយតាសៅ។

. យើងជាសិស្សត្រូវតែមានស្មារតីខិតខំរៀនសូត្រ។

. បូណាស្មារលាឈប់លួចគេទៀតហើយ។

. ព្រះសង្ឃអង្គុយស្មិងស្មាធិ៍យ៉ាងស្ងប់ស្ងាត់។

១០. រឿងព្រំដែនខ្មែរសៀមស្មុគណាស់។

១១. សង្រ្គាមបានធ្វើអោយបញ្ហាកាន់តែស្មុគស្មាញឡើង។

១២. តើណាវីចេះស្មូតពីកាលណា?

១៣ . តាសៅធ្លាប់រៀនជំនាញស្មូន

១៤. តាសៅចេះស្មូនឆ្នាំងតាំងពីជាង៤០ឆ្នាំមុនម្ល៉េះ។

១៥. ម្សិលម៉ិញណាវីបានទិញនំអោយទៅស្មូម

១៦. ស្មូមយាចកតែងតែសុំអាហារពីអ្នកដំណើរ។

១៧. បន្ទាត់ទាំងពីរមានប្រវែងមិនស្មើគ្នាទេ។

១៨. សិស្សទាំងអស់ទទួលបានឱកាសស្មើៗគ្នា

១៩. បូណា និងណាវីមានកម្ពស់ស្មើគ្នា

២០. ប្រាំបូកប្រាំស្មើនឹងដប់។

២១. មនុស្សសង្គមគួរតែស្មើភាពគ្នាចំពោះមុខច្បាប់។

២២. បូណារស់នៅដោយស្មើមុខនឹងគេក្នុងសង្គម។

២៣. ស្មៀនកំពុងរាវរកឯកសារប្លង់ផ្ទះរបស់យាយសុខ។

២៤. ស្មៀនឃុំរៀបចំឯកសាររដ្ឋបាលក្នុងមូលដ្ឋាន។

២៥. គោតាសៅកំពុងស៊ីស្មៅនៅវាលស្រែ។

២៦. តាសៅជាមនុស្សមានចិត្តស្មោះ និងគួរឱ្យទុកចិត្ត។

២៧. បូណាស្មោះចំពោះណាវីណាស់។

២៨. បូណាជាមនុស្សស្មោះត្រង់ វាតែងតែ

និយាយការពិត។

២៩. ខ្ញុំនិយាយស្មោះអស់ពីពោះ គ្មានអ្វីលាក់លៀមទេ។


No comments:

Post a Comment

ព្យញ្ជនៈផ្សំ ក Consonant clusters

ព្យញ្ជនៈ ក ប្រើជាមួយជើងព្យញ្ជនៈផ្សេង ១. ក្ក          កក្កដា               សក្ការ               តុក្កតា       ២. ក្ខ        លក្ខណៈ       ...