Consonant and sub-consonant ស្ព


Consonant and sub-consonant ស្ព (ស ជើង ព)

ស្ពា          ស្ពិ            ស្ពី            ស្ពឹ            ស្ពឺ

ស្ពុ            ស្ពូ            ស្ពួ            ស្ពើ          ស្ពឿ

ស្ពៀ         ស្ពេ          ស្ពែ          ស្ពៃ          ស្ពោ

ស្ពៅ         ស្ពុំ            ស្ពំ            ស្ពាំ          ស្ពះ

ស្ពុះ          ស្ពេះ         ស្ពោះ

 

Read and translate the words below.

១. ស្ពាន                   . ស្ពានឈើ          . ស្ពានដែក

. ស្ពានត្នោត         . ស្ពានថ្ម               . ស្ពាន់

. ស្ពាន់ធ័រ              . ស្ពាយ                 . ស្ពាយកោងខ្នង

១០. ស្ពៃហាង          ១១. ស្ពឹក                  ១២. ស្ពឹកស្រយង់

១៣. ស្ពឺ                   ១៤. ស្ពៃ                   ១៥. ស្ពៃក្ដោប

១៦. ស្ពៃក្រញាញ់    ១៧. ស្ពៃខ្មៅ             ១៨. ស្ពៃជើងទា

១៩. ស្ពាយការពិសោធន៍

 

Read and translate the sentences below.

១. ស្ពាននៅប្រទេសចិនខ្ពស់ៗណាស់។

. ស្ពានឈើមួយនេះចាស់ហើយ ឡានមិនអាច

ឆ្លងបានទេ។

. ស្ពានដែកឆ្លងស្ទឹងឡូវែលស្ទះចរាចររាល់ថ្ងៃ។

. ឈ្មោះថាស្ពានត្នោតគឺព្រោះតែគេធ្វើស្ពានពីដើមត្នោត។

. ស្ពានថ្មនៅអង្គរវត្តត្រូវបានសាងសង់តាំងពី

សម័យបុរាណមកម្ល៉េះ។

. គេយកស្ពាន់ទៅផលិតគ្រឿងប្រើប្រាស់ជាច្រើន។

. ស្ពាន់ធ័រគឺជាសារធាតុគីមី។

. បូណាស្ពាយកាបូបទៅសាលារៀនរៀងរាល់ថ្ងៃ។

. ជីវិតត្រូវតែស្ពាយការពិសោធន៍តាមជាប់ខ្លួន។

១០. បូណាស្ពាយកោងខ្នងអស់ហើយ។

១១. យាយសុខអង្គុយយូរពេកធ្វើឱ្យជើងគាត់ស្ពឹក

១២. ដៃតាសៅទៅជាស្ពឹកស្រយង់បន្ទាប់ពីធ្វើការងារ

យូរពេក។

១៣. តើប្អូនស្គាល់ផ្លៃស្ពឺទេ?

១៤. ម៉ែអោយខ្ញុំទិញស្ពៃពីផ្សារមកធ្វើម្ហូប។

១៥. ណាវីឆស្ពៃក្ដោបជាមួយសាច់ជ្រូកបីជាន់។

១៦. តាសៅយកស្ពៃក្រញាញ់មកធ្វើជាអន្លក់។

១៧. ខ្ញុំមិនដែលញ៉ាំស្ពៃខ្មៅទេ។

១៨. យាយសុខដាំស្ពៃជើងទានៅក្រោយផ្ទះ។

១៩. តើគេយកស្ពៃហាងទៅធ្វើម្ហូបបានទេ?


No comments:

Post a Comment

ព្យញ្ជនៈផ្សំ ក Consonant clusters

ព្យញ្ជនៈ ក ប្រើជាមួយជើងព្យញ្ជនៈផ្សេង ១. ក្ក          កក្កដា               សក្ការ               តុក្កតា       ២. ក្ខ        លក្ខណៈ       ...