Consonant and sub-consonant ស្ប


Consonant and sub-consonant ស្ប (ស ជើង ប)

ស្បា         ស្បិ           ស្បី           ស្បឹ           ស្បឺ

ស្បុ           ស្បូ           ស្បួ           ស្បើ         ស្បឿ

ស្បៀ       ស្បេ         ស្បែ         ស្បៃ         ស្បោ

ស្បៅ       ស្បុំ           ស្បំ           ស្បាំ         ស្បះ

ស្បុះ         ស្បេះ       ស្បោះ

 

Read and translate the words below.

១. ស្បថ                   . ស្បថលាងខ្លួន    . ស្បថស្បែ

. ស្បូន                   . ស្បូនក្រាប          . ស្បូនស្រុត

. ស្បូវ                    . ស្បើយ                . ស្បែកជើងផ្ទាត់

១០. ស្បោង             ១១. ស្បែក               ១២. ស្បែកក្រិន

១៣. ស្បែកក្រពើ    ១៤. ស្បែកគីង្គក់     ១៥. ស្បែកជើង

១៦. ស្បៃ                  ១៧. ស្បៃរឿង   ១៨. ស្បៀងអាហារ

១៩. ស្បៀង             ២០.​​​​​​​​​ ស្បែកជើងកង់ឡាន

 

Read and translate the sentences below.

១. បូណាបានស្បថថាវានឹងនិយាយតែការពិត។

. អ្នកធំខ្លះធ្វើពិធីស្បថលាងខ្លួនដើម្បីបង្ហាញ

ពីភាពស្អាតស្អំ។

. ពួកគេបានស្បថស្បែចំពោះមុខព្រះថានឹង

គោរពតាមពាក្យសម្ដី។

. ណាវីទៅពេទ្យ ដើម្បីពិនិត្យស្បូន

. គ្រូពេទ្យបានពិនិត្យឃើញថា ណាវីមិនមាន

បញ្ហាស្បូនក្រាបទេ។

. យាយសុខមិនមានជម្ងឺស្បូនស្រុតទេ។

. តាសៅទៅច្រូតស្បូវយកមកធ្វើដំបូលផ្ទះ។

. បន្ទាប់ពីសម្រាកពីរបីថ្ងៃ តាសៅបានធូរស្បើយ

ឡើងវិញហើយ។

. ប្រទេសអៀរ៉ង់ជិតអស់ស្បៀងហើយ។

១០. អង្គការបានផ្តល់ស្បៀងអាហារដល់ប្រជាជន

អៀរ៉ង់ ដែលរងគ្រោះដោយសារសង្រ្គាម។

១១. គេយកស្បែកជ្រូកទៅធ្វើណែមឆៅ។

១២. បូណាការធ្វើការច្រើន ធ្វើឱ្យដៃវាមានស្បែកក្រិន

១៣. កាបូបនេះថ្លៃ ព្រោះវាធ្វើពីស្បែកក្រពើ

១៤. ស្បែកតាសៅគ្រើមដូចស្បែកគីង្គក់ ព្រោះគាត់

មិនចេះការពារ។

១៥. ណាវីទើបតែទិញស្បែកជើងថ្មីមួយគូ។

១៦. បូណាមិនចេះពាក់ស្បែកជើងផ្ទាត់ទេ។

១៧. កាលសម័យខ្មែរក្រហម មនុស្សម្នានាំគ្នាពាក់

ស្បែកជើងកង់ឡាន គ្រប់គ្នា។

១៨.ក្នុងពិធីមង្គលការខ្មែរយើង តម្រូវអោយ កូនកម្លោះ

តោងស្បៃកូនក្រមុំ។

១៩. ផ្កាស្បៃរឿងរីកចម្រុះពណ៌ស្អាតណាស់។

២០.​​​​​​​​​ តាសៅទុកលុយក្នុងស្បោង


No comments:

Post a Comment

Homework K1

Copy the sentences below into your notebook, then translate and read them. ១. ភ្លៀងនឹងធ្លាក់ខ្លាំងនៅពេលល្ងាច។ ២. តោះទៅមុជទឹកទន្លេជាមួយខ្ញុំ។...