Consonant and sub-consonant ស្ទ


Consonant and sub-consonant ស្ទ (ស ជើង ទ)

ស្ទា          ស្ទិ            ស្ទី            ស្ទឹ            ស្ទឺ

ស្ទុ            ស្ទូ            ស្ទួ            ស្ទើ          ស្ទឿ

ស្ទៀ         ស្ទេ          ស្ទែ          ស្ទៃ          ស្ទោ

ស្ទៅ         ស្ទុំ            ស្ទំ            ស្ទាំ          ស្ទះ

ស្ទុះ          ស្ទេះ         ស្ទោះ

 

Read and translate the words below.

១. ស្ទក់                    . ស្ទង់                   . ស្ទង់ចិត្ត

. ស្ទង់មតិ              . ស្ទាក់                  . ស្ទាក់ផ្លូវ

. ស្ទាក់វាយ           . ស្ទាត់                  . ស្ទាត់ជំនាញ

១០. ស្ទាប                ១១. ស្ទាវ                  ១២. ស្ទាបស្ទង់

១៣. ស្ទាបអង្អែល  ១៤. ស្ទាំង

 

Read and translate the sentences below.

១. បូណាម្ដេចក៏ស្ទក់ម្ល៉េះថ្ងៃនេះ?

. តាសៅកំពុងស្ទង់មើលកម្ពស់ទឹកទន្លេ។

. ណាវីព្យាយាមស្ទង់ចិត្តបូណាមុននឹងនិយាយ

ការសំងាត់។

. សាលាក្រុងឡូវែលមិនដែលស្ទង់មតិពលរដ្ឋ

មុននឹងតំឡើងពន្ធ។

. ប៉ូលិសបានស្ទាក់ចាប់ជនសង្ស័យនៅតាមផ្លូវលំ។

. បូណាត្រូវបានប៉ូលិសស្ទាក់ផ្លូវជាប់។

. ចោរមួយក្រុមបានស្ទាក់វាយអ្នកដំណើរពេលយប់។

. ណាវីនយាយភាសាជប៉ុនបានយ៉ាងស្ទាត់ជំនាញ។

. បូណាស្ទាត់ជំនាញខាងប្រើកំព្យូទ័រ។

១០. គ្រូពេទ្យបានស្ទាបពោះបូណាដើម្បីពិនិត្យជម្ងឺ។

១១. នៅក្នុងសង្គមខ្មែរមានក្មេងស្ទាវច្រើន ដែលត្រូវអប់រំ។

១២. ​យាយសុខបានស្ទាបស្ទង់គ្រួសារណាវីរួចហើយ

មុននឹងចូលចែចូវឲ្យបូណា។

១៣. បូណាស្ទាបអង្អែលទូរស័ព្ទចេញថ្មី ព្រោះវាចង់ទិញ។

១៤. សត្វស្ទាំងទំលើដើមឈើចាំចាប់ចំណី។


No comments:

Post a Comment

ព្យញ្ជនៈផ្សំ ក Consonant clusters

ព្យញ្ជនៈ ក ប្រើជាមួយជើងព្យញ្ជនៈផ្សេង ១. ក្ក          កក្កដា               សក្ការ               តុក្កតា       ២. ក្ខ        លក្ខណៈ       ...