Consonant and sub-consonant ស្ក


Consonant and sub-consonant ស្ក (ស ជើង ក)

ស្កា          ស្កិ            ស្កី            ស្កឹ            ស្កឺ

ស្កុ            ស្កូ            ស្កួ            ស្កើ          ស្កឿ

ស្កៀ         ស្កេ          ស្កែ          ស្កៃ          ស្កោ

ស្កៅ         ស្កុំ            ស្កំ            ស្កាំ          ស្កះ

ស្កុះ          ស្កេះ         ស្កោះ

 

Read and translate the words below.

១. ស្កក                    . ស្កកការ             . ស្កន្ទ

. ស្កន្ទជាន់             . ស្កប់                    . ស្កប់ចិត្ត

. ស្កប់ស្កល់            . ស្ករ                     . ស្ករកៅស៊ូ

១០. ស្ករក្រហម       ១១. ស្ករគ្រាប់          ១២. ស្ករតាំងម៉ែ

១៣. ស្ករត្នោត        ១៤. ស្ករអំពៅ         ១៥. ស្កាត់

១៦. ស្កាត់ដំណើរ    ១៧. ស្កាត់ផ្លូវ           ១៨. ស្កាត់មុខ

១៩. ស្កាត់រក            ២០. ស្ការ                ២១. ស្កូវ

២២. ស្កូវព្រោង      ២៣. ស្កៀប           ២៤. ស្កៀបរមាស់

 

Read and translate the sentences below.

១. ឆ្នាំនេះស្រូវស្កកច្រើនព្រោះតែខ្វះទឹក។

. គម្រោងព្រែកជីកស្កកការដោយខ្វះថវិកា។

. តើគេអាចព្យាបាលជម្ងឺស្កន្ទអោយជាសះបានទេ?

. ជម្ងឺស្កន្ទជាន់ធ្វើអោយមនុស្សដួលប្រកាច់។

. បន្ទាប់ពីញ៉ាំបាយរួច បូណាមានអារម្មណ៍

ស្កប់ជាងមុន។

. យាយសុខបានស្កប់ចិត្តបន្តិចបន្ទាប់ពីបាន

ឆ្លងផុតព្រំដែន។

. បូណាដេកលក់យ៉ាងស្កប់ស្កល់

. ញ៉ាំស្ករច្រើនបណ្ដាលអោយខូចសុខភាព។

. ពេលញ៉ាំស្ករកៅស៊ូហើយ កុំបោះចោលផ្ដេសផ្ដាស។

១០. គេយកទឹកត្នោតទៅធ្វើជាស្ករក្រហម

១១. ញ៉ាំស្ករគ្រាប់ច្រើនបណ្ដាលអោយឈឺធ្មេញ។

១២. កាលនៅក្មេងបូណាចូលចិត្តញ៉ាំស្ករតាំងម៉ែ

១៣. ណាវីចូលចិត្តធ្វើបង្អែមដាក់ស្ករត្នោត

១៤. គេហៅស្ករអំពៅថាស្ករសក៏បានដែរ។

១៥. បូណាពូកែស្កាត់បាល់ណាស់។

១៦. ណាវីបានរត់ទៅស្កាត់ផ្លូវបូណា។


No comments:

Post a Comment

Homework K1

Copy the sentences below into your notebook, then translate and read them. ១. ភ្លៀងនឹងធ្លាក់ខ្លាំងនៅពេលល្ងាច។ ២. តោះទៅមុជទឹកទន្លេជាមួយខ្ញុំ។...